វីធីជួយសង្គ្រោះជនរងគ្រោះដោយសារ ការរលាកភ្លើង
Posted by
Unknown
- អ្វីដែលអ្នកគួរធ្វើ ៖
- ពន្លត់អណ្តាតភ្លើងដោយអោយជនរងគ្រោះរមៀលនៅលើដី ឬយកភួយ ទឹក ឬសារធាតុរាវសំរាប់ពន្លត់ភ្លើងផ្សេងៗទៀត។
- ប្រើទឹកត្រជាក់សំរាប់កាត់បន្ថយសីតុណ្ហភាពនៃការរលាក។
- ក្នុងករណីរលាកដោយសារសារធាតុគីមី អ្នកត្រូវយកសារធាតុគីមីនោះចេញ ហើយស្រោចទឹកអោយបានច្រើន។
- រុំអ្នកជម្ងឺដោយក្រណាត់ស្អាត និងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីពេទ្យដែលនៅជិតបំផុត។
- អ្វីដែលអ្នកមិនគួរធ្វើ ៖
- កុំលាបថ្នាំដុះធ្មេញ ម្សៅ ប្រេង ឬរុំសំឡីទៅលើមុខរបួស។
- កុំស្អំទឹកកក ព្រោះវាធ្វើអោយរបួសកាន់តែជ្រៅ។
- ជៀសវាងការប្រើទឹកត្រជាក់យូរពេក ព្រោះវានឹងនាំអោយសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះខ្លាំងពេក។
- កុំធ្វើអោយពងទឹកបែក ត្រូវង់ចាំរហូតដល់លាបថ្នាំការពារមេរោគរួចសិន។
- កុំលាបអ្វីទាំងអស់នៅលើមុខរបួស ព្រោះវាអាចនឹងក្លាយទៅជាការឆ្លងមេរោគ៕
ចុចអាន ៖ អត្ថប្រយោជន៍ជាច្រើនទៀត
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 កក្កដា ឆ្នាំ 2014
កត្តាប្រឈមមុខ នឹងគ្រួសក្នុងតម្រងនោម
Posted by
Unknown
កត្តាប្រឈមមុខ របស់ជំងឺគ្រួសក្នុងតម្រងនោម មានច្រើនខ្លាំងណាស់ ហើយអ្នកក៏ទំនងជាអាច មានកត្តាទាំងនេះ ក្នុងខ្លួនច្រើនផងដែរ។ មានរឿងខ្លះ អ្នកអាចគ្រប់គ្រងបាន ហើយខ្លះទៀត មិនអាចឡើយ។
កត្តាប្រឈមមុខ ដែលអាចគ្រប់គ្រងបាន
ចំនួនជាតិទឹក ដែលអ្នកទទួលទាន ៖ មូលហេតុនៃជំងឺគ្រួសក្នុងតម្រងនោម ដែលកើតមានជាញឹកញាប់បំផុតនោះ គឺការមិនបានទទួលទានទឹកគ្រប់គ្រាន់។ ចូរព្យាយាមញ៉ាំទឹក ឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាទឹកនោមឱ្យនៅថ្លា ឬលឿងបន្តិច (ប្រហែល ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ)។
របបអាហារ ៖ របបអាហារដែលមានជាតិប្រូតេអ៊ីន សូដ្យូម និងសម្បូរជាតិអុកសាឡាតដូចជា បន្លែពណ៌បៃតងចាស់ សុទ្ធតែបង្កើនការប្រឈម នឹងគ្រួសក្នុងតម្រងនោមបានទាំងអស់។ បើសិនជាអ្នកយល់ថា របបអាហារអ្នក ប្រហែលជាមានបញ្ហានោះ ចូរធ្វើការណាត់ជួប និងពិគ្រោះជាមួយអ្នកជំនាញខាងរបបអាហារ អំពីជម្រើសអាហាររបស់អ្នកទៅ។
ជាមនុស្សធាត់ លើសទម្ងន់ធម្មតា ៖ រឿងនេះ អាចបណ្តាលឱ្យអាំងស៊ុយលីនក្នុងខ្លួន ធ្វើការមិនបានល្អ និងបង្កើនចំនួនជាតិកាល់ស្យូមក្នុងទឹកនោមទៀត ដែលវាជាហេតុនាំឱ្យ ប្រឈមនឹងគ្រួសក្នុងតម្រងនោមកាន់តែខ្លាំង។
ប្រើថ្នាំ ៖ មានថ្នាំមួយចំនួនដូចជា Acetazolamide (Diamox) និង Indinavir (Crixivan) អាចធ្វើឱ្យកើតជាគ្រួស ក្នុងតម្រងនោមដែរ។
កត្តាប្រឈមមុខ ដែលអ្នកមិនអាចគ្រប់គ្រងបាន
• អាយុ និងភេទ ៖
o បុរសអាយុពី ៣០ ទៅ ៥០ ឆ្នាំ
o ស្ត្រីក្រោយរ៉ាំងរដូវ ដោយសារតែអ័រម៉ូនភេទអឹស្ត្រូសែនថយចុះ និងស្ត្រីកាត់ក្រពេញអូវ៉ែចោល
• គ្រួសារ ធ្លាប់មានប្រវត្តិ កើតគ្រួសក្នុងតម្រងនោម
• ប្រវត្តិផ្ទាល់ខ្លួន ឧស្សាហ៍មានការបង្ករោគនៅផ្លូវទឹកមូត្រ
• មានជំងឺផ្សេងៗ ដូចជាជំងឺ រលាកពោះវៀន (Crohn’s disease) លើសអ័រម៉ូនក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ឬជំងឺរលាកសន្លាក់ហ្គោដ។
• វះកាត់ពោះវៀន ឬវះកាត់តពោះវៀន
• អាំងស៊ុយលីនក្នុងខ្លួន ប្រើការលែងបាន ដោយសារតែជំងឺទឹកនោមផ្អែម ឬធាត់ជ្រុល៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 មេសា ឆ្នាំ 2015
សារៈសំខាន់នៃ ត្រសក់
Posted by
Unknown
តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកទៅ បើអ្នកពិសារច្រើននោះ?
1. វាអាចផ្តល់ជាតិទឹកគ្រប់គ្រាន់ ដល់រាងកាយអ្នកបាន ព្រោះនៅក្នុងត្រសក់ មានជាតិទឹកខ្ពស់ណាស់ ប្រហែល ៩៦,៧ ភាគរយ។
2. វាក៏អាចជួយបញ្ចេញជាតិពុល ក្នុងរាងកាយរបស់អ្នកដែរ។
3. វាក៏អាចផ្តល់វីតាមីន ដល់រាងកាយរបស់អ្នកដែរ ព្រោះវាមានវីតាមីនជាច្រើនប្រភេទ នៅក្នុងត្រសក់។
4. វាអាចជួយការពារស្បែកអ្នក ឱ្យស្អាតបាន។
5. បើអ្នកទល់លាមក វាក៏អាចជួយអ្នកដែរ។
6. វាអាចការពារអ្នក ឱ្យចៀសផុតពីជំងឺមហារីក ឬទឹកនោមផ្អែមជាដើម។
7. អត្ថប្រយោជន៍ចុងក្រោយ គឺវាអាចជួយអ្នកឱ្យស្វាងស្រាបាន៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 មេសា ឆ្នាំ 2015
របៀបញ៉ាំទឹក ដើម្បីឱ្យបាត់ត្អើក
Posted by
Unknown
ខណៈពេលដែលគ្រូពេទ្យ ប្រហែលជាអាចព្យាបាល អាការៈត្អើកបាននោះ ប៉ុន្តែ យើងនៅតែមានវិធី ដែលអាចឱ្យអាការៈនេះ បាត់ទៅវិញបានដែរ ទោះបីយើងមិនមែនជាពេទ្យក៏ដោយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា មានវិធីព្យាបាលដោយខ្លួនឯងច្រើនណាស់ ដែលត្រឹមត្រូវ ហើយមានប្រសិទ្ធភាពទៀត។ ខាងក្រោមនេះ យើងខ្ញុំនឹងលើកយកវិធី នៃការញ៉ាំទឹក ដែលវាជាវិធីមួយ ក្នុងចំណោមវិធីជាច្រើន សម្រាប់ព្យាបាលការត្អើក។
- ផឹកទឹកដោយប្រើទុយោរ
- ប្រើទុយោរពីរបំពង់វិញ
- ផឹកទឹកដោយមិនប្រើដៃ
- ផឹកទឹកដោយការគេង
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 មេសា ឆ្នាំ 2015
ការកកជាតិកំបោរនៅក្នុងសុដន់
Posted by
Unknown
ការកកជាតិកំបោរនៅក្នុងសុដន់គឺជាការកកជាតិកាល់ស្យូមនៅក្នុងជាលិកាសុដន់ដែលវាបានលេចឡើងជាចំណុចពណ៌សៗឬ ស្នាមចុចៗចំពោះការថតសុដន់ហើយជាធម្មតាវាជាមានទំហំតូចៗដែលអ្នកមិនអាចមានអារម្មណ៍ដឹងបាន។
ការកកជាតិកំបោរនៅក្នុងសុដន់ជាទូទៅកើតមាននៅពេលមានការថតសុដន់ជាពិសេសបន្ទាប់ពីការអស់រដូវ។ ទោះបីវាជាដុំស្លូតដែលជាការការកកជាតិកំបោរនៅក្នុងសុដន់ដែលអាចធ្វើឲរូបរាងសុដន់ប្រែប្រួល។
ចំពោះការថតសុដន់ដែលមានការកកជាតិកំបោរនោះអាចបង្ហាញថាជា macrocalcifications ឬ microcalcifications ។
- Macrocalcifications គឹមានចំណុចពណ៌សៗធំៗដែលភាគច្រើនជាដុំស្លូតហើយតម្រូវឲមានការធ្វើតេស្ត ឬការតាមដានបន្ថែមទៀត។
- Microcalcificationsគឹមានចំនុចពណ៌សតូចៗដែលស្រដៀងគ្នាទៅនឹងគ្រាប់អំបិលដែលភាគច្រើនជាដុំស្លូត តែលំនាំមួយចំនួនអាចជាសញ្ញានៃជំងឺមហារីក។
ការកកជាតិកំបោរនៅក្នុងសុដន់មួយចំនួនអាចជាជំងឺមហារីកសុដន់ដូចជា Ductal Carcinoma in Situ (DCIS), ហើយភាគច្រើនជាដុំស្លូត ។
មូលហេតុនៃការកកជាតិកំបោរនៅក្នុងសុដន់រួមមាន:
- ការរងរបួសពីមុនឬការវះកាត់សុដន់
- ការកកជាតិកំបោរនៅស្បែក ឬសរសៃឈាម
- គីសសុដន់
- Fibroadenoma
- Cell secretions or debris
- Mammary duct ectasia
- ការរលាកសុដន់
- ការព្យាបាលដោយវិទ្យុសកម្មចំពោះជំងឺមហារីកពីមុន៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 កុម្ភៈ ឆ្នាំ 2015
មិនចង់កើតឬសដូងបាត ទាល់តែផ្លាស់ប្តូររបៀបររស់នៅប្រចាំថ្ងៃ
Posted by
Unknown
ជំងឺឬសដូងបាត គឺជាការហើមនៃសរសៃឈាមវ៉ែននៅក្រៅ ឬក្នុងជុំវិញរន្ធគូថ។ ជំងឺនេះ បង្កឡើងដោយការកើនសម្ពាធនៅអាងត្រគាក និងសរសៃឈាមវ៉ែន របស់ចុងពោះវៀនធំ ហើយក៏ទាក់ទងនឹងការទល់លាមក រាគ និងការប្រឹងបន្ទោរបង់ដែរ។ មានមនុស្សច្រើនណាស់ ធ្លាប់មានជំងឺឬសដូងបាតនេះក្នុងឆាកជីវិត ហើយវាក៏ជាហេតុផល ដែលធ្វើឱ្យពួកគេ មិនមានផាសុខភាពដែរ។ ខាងក្រោមនេះ គឺជាការផ្លាស់ប្តូររបៀបរស់នៅមួយចំនួន ដើម្បីចៀសវាងជំងឺឬសដូងបាត។
ចៀសវាងការប្រឹងបន្ទោរបង់ខ្លាំងពេក
ការបន្ទោរបង់តាមធម្មតា គួរតែជារឿងល្អ ប៉ុន្តែ អ្នកគួរតែធ្វើយ៉ាងណា ឱ្យពោះវៀនធ្វើការបែបនេះឱ្យបានផង។ បើសិនជាគ្មានអ្វីកើតឡើងទេ ចូរអង្គុយបន្ទោរបង់តាមធម្មតា រហូតដល់មួយម៉ោងទៅ ហើយចូរព្យាយាមម្តងហើយម្តងទៀត ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺមិនត្រូវប្រឹង ឬបង្ខំឱ្យខ្លួនឯង ឱ្យបន្ទោរបង់ឡើយ។
- រក្សាជាតិទឹកក្នុងខ្លួន
- ញ៉ាំអាហារសរសៃឱ្យបានច្រើន
• គ្រាប់ធញ្ញជាតិ
• ផ្លែឈើ
• បន្លែ
• សណ្តែក។
- ចៀសវាងថ្នាំបន្ទន់លាមក
- ហាត់ប្រាណទៀងទាត់
មូលហេតុ៧យ៉ាងគួរទទួលទានទឹកដូងឲ្យបានច្រើន
Posted by
Unknown
ដូងជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនទាំងសម្បក សាច់ ខ្ទិះ ហើយជាពិសេសគឺទឹករបស់វាតែម្ដង។ បើចង់ដឹងថាទឹកដូងមានអត្ថប្រយោជន៍ច្រើនយ៉ាងណា ហើយហេតុអ្វីបានអ្នកគួរទទួលទានវា សូមមើលមូលហេតុទាំង៧ខាងក្រោម៖
១. កាឡូរីទាប
ទឹកដូងជាភេសជ្ជៈដ៏អស្ចារ្យ។ ថ្វីត្បិតតែផ្អែមមែន ប៉ុន្តែវាមានផ្ទុកកាឡូរីទាបដែលល្អចំពោះរាងកាយ និងផ្ដល់សំណើមដល់ស្បែកបានត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះទឹកដូងមានជាតិទឹកប្រហែល ៩៥%។
២. សម្បូរជាតិប៉ូតាស្យូម
ប៉ូតាស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់នៅក្នុងរាងកាយមនុស្ស។ មនុស្សគ្រប់រូបត្រូវការវាឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យខួរក្បាល និងប្រព័ន្ធប្រសាទដំណើរការបានត្រឹមត្រូវ ហើយទឹកដូងនេះឯងដែលអាចជួយផ្ដល់នូវជាតិប៉ូតាស្យូមទាំងនេះបាន។ ញ៉ាំទឹកដូងមួយផ្លែស្មើនឹង១៣% នៃតម្រូវការប៉ូតាស្យូមប្រចាំថ្ងៃ។
៣. សម្បូរជាតិម៉ាញេស្យូម
ម៉ាញ៉េស្យូមគឺជាសមាសភាគដ៏សំខាន់មួយផ្សេងទៀតនៃរបបអាហារ ដែលមនុស្សត្រូវការ ៣២% នៅក្នុងខ្លួន។ ប្រសិនបើរាងកាយរបស់អ្នកមានកម្រិតម៉ាញ៉េស្យូមទាប អាចបណ្ដាលឲ្យមានថាមពលខ្សោយ ឬនាំឲ្យសុខភាពធ្លាក់ចុះ ដូចនេះសូមញ៉ាំទឹកដូងឲ្យបានមួយទៅពីរផ្លែ ក្នុងមួយថ្ងៃ។
៤. សម្បូរសារធាតុទង់ដែង
សារធាតុទង់ដែង មានប្រយោជន៍ខ្លាំងសម្រាប់សុខភាព។ បើគ្មានវាទេ សរីរាង្គ និងប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានស្រួលទេ ប្រៀបដូចម៉ាស៊ីនអត់ប្រេងអីចឹង។ ញ៉ាំទឹកដូងមួយផ្លែស្មើ១១% នៃតម្រូវការទង់ដែងប្រចាំថ្ងៃ។
៥. ប្រឆាំងអុកស៊ីតកម្ម
ទឹកដូងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនដែលជួយទប់ស្កាត់ការខូចខាតដល់រាងកាយ។
៦. ព្យាបាលជំងឺរលោកតម្រងនោម
ពេលមានអាការរលោកតម្រងនោមមធ្យោបាយបែបធម្មជាតិមួយដោយមិនចាំបាច់លេបថ្នាំនោះគឺទទួលទានទឹកដូងមួយថ្ងៃឲ្យបានពីរផ្លែ រយៈពេលមួយសប្ដាហ៍នឹងធូរស្រាល។
៧. ល្អចំពោះស្ត្រីមានផ្ទៃពោះ
ស្ត្រីពេលកំពុងតែពពោះឲ្យតម្រូវឲ្យញ៉ាំទឹកដូងច្រើនដើម្បីកូនក្នុងផ្ទៃថ្លោសល្អ ហើយពេលកើតមិនមានប្រឡាក់ស្នាមទឹកភ្លោះ៕
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖mindbodygreen
កុំមើលងាយ! ផ្លែក្រខុប និងស្លឹកវាមានអត្ថប្រយោជន៍ហួសស្មាន
Posted by
Unknown
បើនិយាយពីផ្លែក្រខុបប្រជាជនខ្មែរពិតជាស្គាល់វាជាមិនខាន ព្រោះជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម ឆ្ងាញ់ និងងាយដុះស្ទើរគ្រប់កន្លែង។ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនដឹងទេថា ក្រខុបនេះមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពប៉ុណ្ណាទេ។ បើចង់ដឹង Sabay នឹងបង្ហាញជូននូវអត្ថប្រយោជន៍ផ្លែក្រខុបនេះ៖
១.ប្រឆាំងបាក់តេរី
ក្រខុបមានសមាសធាតុជាច្រើនដែលអាចការពារបាក់តេរី និងជួយព្យាបាលជំងឺខាន់ស្លាក់ មេរោគ និងបាក់តេរីផ្សេងទៀត។
២.ព្យាបាលឈឺតាមសន្លាក់ឆ្អឹង
ច្រើនសតវត្សមកហើយមានប្រទេសមួយចំនួនធំបានប្រើផ្លែក្រខុប ដើម្បីបញ្ឈប់ការឈឺចាប់ដែលផ្សារភ្ជាប់ជាមួយនឹងរោគប្រគ្រីវក៏មាន។ ការទទួលទានក្រខុបមួយថ្ងៃ ៩ទៅ១២ផ្លែ បីដងក្នុងមួយថ្ងៃជាការព្យាបាលការឈឺចាប់បានយ៉ាងល្អ។
៣.ជំងឺទឹកនោមផ្អែម
ក្រខុបជាផ្លែឈើមានជាតិស្ករតិចដែលអាចជួយបន្ថយជាតិស្ករក្នុងឈាមបានផងដែរ ដូច្នេះធ្វើឲ្យវាជាផ្លែឈើដ៏ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។
៤.សម្បូរវីតាមីន C
ផ្លែឈើនេះជាប្រភពដ៏ល្អនៃវីតាមីន C មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយ និងសូម្បីតែជំងឺសរសៃឈាមបេះដូង។
៥.ទប់ស្កាត់ការឈឺចាប់
ស្លឹកវាគឺអាចផ្សំធ្វើជាតែដើម្បីទប់ស្កាត់ការឈឺចាប់។
៦.ការពារសរសៃឈាមបេះដូង
ស្លឹករបស់វាដែលផ្សំធ្វើតែនោះ មិនត្រឹមតែទប់ស្កាត់ការឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងអាចការពារជំងឺគាំងបេះដូង ព្រោះស្លឹករុក្ខជាតិនោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលរារាំងការរលាកដែលនាំឲ្យងាប់ជាលិកាសាច់ដុំបេះដូង។
៧.ព្យាបាលជំងឺមហារីក
ការស្រាវជ្រាវបានឲ្យដឹងថាស្លឹករបស់វាត្រូវបានគេសិក្សា និងបង្ហាញសមត្ថភាពប្រឆាំងដ៏ធំ ហើយវាអាចនឹងត្រូវគេប្រើយ៉ាងទូលំទូលាយនាពេលអនាគតសម្រាប់ព្យាបាលជំងឺមហារីក។
៨.ប្រឆាំងការរលាក
តែដែលមានផ្សំពីស្លឹកក្រខុបគឺអាចព្យាបាលការរលាក ហើម និងសម្រាប់ទប់ស្កាត់ជំងឺគ្រុនបានទៀតផង។
៩.បន្ថយសំពាធឈាម
តែធ្វើពីស្លឹកក្រខុបអាចបញ្ចុះសំពាធឈាម ព្រោះវាមានសារធាតុនីទ្រិចអុកស៊ីតដែលអាចបន្ធូរសរសៃឈាម ដូច្នេះប្រសិនបើសំពាធឈាមឡើងគឺទទួលទានតែនេះនឹងបញ្ចុះមកវិញបាន។
១០.ព្យាបាលអាការឈឺក្បាល
ការបរិភោគផ្លែឈើប្រភេទនេះ ឬផឹកតែធ្វើពីស្លឹកវាគឺជាឱសថស័ក្ដិសិទ្ធិ នឹងកម្ចាត់អាការឈឺក្បាលបានភ្លាម។
១១.ផ្ទុកសារធាតុចិញ្ចឹមច្រើន
ក្រខុបមានផ្ទុកជាតិទឹក ជាតិស្ករ ប្រូតេអ៊ីន សម្រាប់ធ្វើឲ្យសាច់ដុំរឹងមាំ។ ចំណែកកាល់ស្យូមនិងផូស្វាតសម្រាប់ឆ្អឹងរឹងមាំ ជាតិដែកសម្រាប់អ្នកមានជំងឺស្លេកស្លាំង និង វីតាមីនBធ្វើឲ្យមានអារម្មណ៍ល្អ៕
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖ cancer.trendolizer
ប៉ោមមួយផ្លែអាចជួយអ្វីបានខ្លះដល់សុខភាព?
Posted by
Unknown
អ្នកណាៗក៏ចូលចិត្តញ៉ាំផ្លែឈើដែរ ជាពិសេសផ្លែប៉ោមដែលជាផ្លែឈើងាយរក និងមានតម្លៃសមរម្យ។ ប៉ុន្តែមានមនុស្សតិចនាក់ណាស់ដែលបានដឹងពីសារប្រយោជន៍នៃផ្លែប៉ោម ក្រៅពីមានឱជារសហើយ វានៅអាចថែរក្សាសុខភាពរបស់អ្នកបានទៀត។
១. ធ្វើឱ្យធ្មេញស និងមានសុខភាពល្អ៖
ផ្លែប៉ោមពិតជាមិនអាចជំនួសច្រាសដុសធ្មេញរបស់អ្នកបានទេ ប៉ុន្តែខាំនិងទំពាផ្លែប៉ោមអាចជួយកាត់បន្ថយការពុកធ្មេញដោយវាអាចសម្លាប់បាក់តេរីមួយចំនួនពីក្នុងមាត់។
២. ទប់ទល់ជំងឺមហារីកបានគ្រប់ប្រភេទ៖
ការសិក្សាបានបង្ហាញថាសារជាតិដែលមាននៅក្នុងសំបកផ្លែប៉ោមអាចប្រឆាំងកោសិកាមហារីកនៅក្នុងថ្លើម ពោះវៀនធំ និងសុដន់បានយ៉ាងល្អ។
៣. កាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែម៖
ផ្លែប៉ោមមានផ្ទុកជាតិកាកសរសៃដែលអាចរលាយបាន និងអាចការពារការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។
៤. កាត់បន្ថយកូលេស្តេរ៉ូលមិនល្អ៖
ជាតិកាកសរសៃនៅក្នុងផ្លែប៉ោមនឹងចូលទៅចងភ្ជាប់ជាមួយជាតិខ្លាញ់ក្នុងពោះវៀន ដែលអាចធ្វើមានការថយចុះកម្រិតកូលេស្តេរ៉ូល និងធ្វើឱ្យអ្នកមានសុខភាពល្អ។
៥. ស្ថានភាពបេះដូងប្រសើរជាងមុន៖
សមាសធាតុហ្វេណុលដែលរកឃើញក្នុងផ្លែប៉ោមក៏អាចការពារជាតិកូលេស្តេរ៉ូលដែលចូលទៅក្នុងរាងកាយរបស់អ្នក មិនឱ្យកកក្នុងសរសៃឈាមក្រហមផងដែរ ដូចនេះវាមិនអាចរាំងស្ទះដល់ចរន្តឈាមដែលហូរទៅក្នុងបេះដូងអ្នកបានឡើយ។
៦. ជួយសម្រកទម្ងន់៖
ញ៉ាំផ្លែប៉ោម១ផ្លែក្នុងមួយថ្ងៃ អាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងរហ័ស និងមិនប៉ះពាល់សុខភាពទៀត។
៧. ព្យាបាលជំងឺរាគ និងទល់លាមក៖
បើអ្នកកំពុងតែជួបបញ្ហាបន្ទោបង់ ជាតិសរសៃដែលមានក្នុងផ្លែប៉ោមអាចជួយអ្នកបាន ព្រោះវាអាចចូលទៅរុញទឹកក្នុងពោះវៀនធំរបស់អ្នកដើម្បីឱ្យអ្វីៗក្នុងនោះដំណើរការល្អឡើងវិញ ក៏ដូចជាអាចស្រូបយកជាតិទឹកដែលលើសចេញពីកាកសំណល់ក្នុងរាងកាយដើម្បីពន្យឺតសកម្មភាពពោះវៀនធំរបស់អ្នក៕
ប្រែសម្រួល៖ សុគន្ធី
ប្រភព៖ besthealthmag
១. ធ្វើឱ្យធ្មេញស និងមានសុខភាពល្អ៖
ផ្លែប៉ោមពិតជាមិនអាចជំនួសច្រាសដុសធ្មេញរបស់អ្នកបានទេ ប៉ុន្តែខាំនិងទំពាផ្លែប៉ោមអាចជួយកាត់បន្ថយការពុកធ្មេញដោយវាអាចសម្លាប់បាក់តេរីមួយចំនួនពីក្នុងមាត់។
២. ទប់ទល់ជំងឺមហារីកបានគ្រប់ប្រភេទ៖
ការសិក្សាបានបង្ហាញថាសារជាតិដែលមាននៅក្នុងសំបកផ្លែប៉ោមអាចប្រឆាំងកោសិកាមហារីកនៅក្នុងថ្លើម ពោះវៀនធំ និងសុដន់បានយ៉ាងល្អ។
៣. កាត់បន្ថយការប្រឈមជំងឺទឹកនោមផ្អែម៖
ផ្លែប៉ោមមានផ្ទុកជាតិកាកសរសៃដែលអាចរលាយបាន និងអាចការពារការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។
៤. កាត់បន្ថយកូលេស្តេរ៉ូលមិនល្អ៖
ជាតិកាកសរសៃនៅក្នុងផ្លែប៉ោមនឹងចូលទៅចងភ្ជាប់ជាមួយជាតិខ្លាញ់ក្នុងពោះវៀន ដែលអាចធ្វើមានការថយចុះកម្រិតកូលេស្តេរ៉ូល និងធ្វើឱ្យអ្នកមានសុខភាពល្អ។
៥. ស្ថានភាពបេះដូងប្រសើរជាងមុន៖
សមាសធាតុហ្វេណុលដែលរកឃើញក្នុងផ្លែប៉ោមក៏អាចការពារជាតិកូលេស្តេរ៉ូលដែលចូលទៅក្នុងរាងកាយរបស់អ្នក មិនឱ្យកកក្នុងសរសៃឈាមក្រហមផងដែរ ដូចនេះវាមិនអាចរាំងស្ទះដល់ចរន្តឈាមដែលហូរទៅក្នុងបេះដូងអ្នកបានឡើយ។
៦. ជួយសម្រកទម្ងន់៖
ញ៉ាំផ្លែប៉ោម១ផ្លែក្នុងមួយថ្ងៃ អាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងរហ័ស និងមិនប៉ះពាល់សុខភាពទៀត។
៧. ព្យាបាលជំងឺរាគ និងទល់លាមក៖
បើអ្នកកំពុងតែជួបបញ្ហាបន្ទោបង់ ជាតិសរសៃដែលមានក្នុងផ្លែប៉ោមអាចជួយអ្នកបាន ព្រោះវាអាចចូលទៅរុញទឹកក្នុងពោះវៀនធំរបស់អ្នកដើម្បីឱ្យអ្វីៗក្នុងនោះដំណើរការល្អឡើងវិញ ក៏ដូចជាអាចស្រូបយកជាតិទឹកដែលលើសចេញពីកាកសំណល់ក្នុងរាងកាយដើម្បីពន្យឺតសកម្មភាពពោះវៀនធំរបស់អ្នក៕
ប្រែសម្រួល៖ សុគន្ធី
ប្រភព៖ besthealthmag
ចង់បើកហាងកាហ្វេ គួរដឹង៦ជំហាននេះ
Posted by
Unknown
មនុស្សភាគច្រើនតែងមានក្ដីស្រមៃថា ចង់មានអាជីវកម្មខ្លួនឯងជាជាងការធ្វើការឲ្យអ្នកដទៃ។ ក្នុងចំណោមអាជីវកម្មជាច្រើន អាជីវកម្មហាងកាហ្វេកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់សហគ្រិន បច្ចុប្បន្ន។ ហេតុដូចនេះ Sabay សូមលើកយកចំណុចមួយចំនួនដែលអាចជួយដល់ប្រិយមិត្តជាបច្ច័យក្នុង ការបើកដំណើរការអាជីវកម្មប្រភេទនេះ។
១. កំណត់ប្រភេទហាងកាហ្វេដែលអ្នកចង់បើក
កំណត់ទំហំទឹកប្រាក់ដែលអ្នកមានលទ្ធភាពបើក។ សួរខ្លួនឯងថា តើអ្នកចង់សេងហេងកាហ្វេដែលមានស្រាប់ ទិញស្លាកយីហោ (Brand) ហាងកាហ្វេល្បី ឬចង់ចាប់ផ្ដើមហាងកាហ្វេថ្មីសន្លាងដោយខ្លួនផ្ទាល់? ទន្ទឹមគ្នានេះ អ្នកក៏ត្រូវគិតផងដែរថា តើអ្នកចង់ជួលបុគ្គលិក ឬចាប់ផ្ដើមធ្វើជាថៅកែ និងកូនឈ្នួលដោយខ្លួនឯង។
២. ស្វែងយល់ពីមុខជំនួញនេះជាមុន
អ្នកអាចសាកល្បងសុំធ្វើការងារជាអ្នកឆុងកាហ្វេ និងភេសជ្ជៈនៅហាងកាហ្វេជោគជ័យណាមួយដើម្បីអាចឲ្យអ្នកអាច សិក្សាស្វែងយល់ពី របៀបឆុងកាហ្វេ ឬលាយភេសជ្ជៈដទៃ។ ស្របគ្នានេះដែរ អ្នកអាចសង្កេតមើលពីដំណើរការអាជីវកម្មទាំងមូល ការគ្រប់គ្រង និងស្រូបទាញអតិថិជនពីអ្នកគ្រប់គ្រងរបស់អ្នក។
៣. បង្កើតគម្រោងផែនការ
ចំណុចទី ៣ ដែលអ្នកត្រូវធ្វើគឺបង្កើតគម្រោងផែនការអាជីវកម្មដែលបរិយាយពីតម្លៃជាវផលិតផល បរិក្ខារផលិត ការទិញអាជ្ញាប័ណ្ណ និងសម្ភារៈប្រើប្រាស់នានាដែលអ្នកត្រូវការក្នុងការបង្កើត អាជីវកម្មនេះ។
៤. ជ្រើសរើសទីតាំង
បន្ទាប់ពីសរសេរផែនការហើយ អ្នកត្រូវកំណត់ទីតាំងដែលចង់បង្កើតជំនួញ។ ទីតាំងនៃជំនួញត្រូវឲ្យសមទៅនឹងប្រភេទអតិថិជនដែលអ្នកចង់បាន។ ទីតាំងដ៏ល្អគួរស្វែងរកកន្លែងដែលសម្បូរមនុស្សធ្វើដំណើរឆ្លងកាត់ និងមានកន្លែងចតយានជំនិះងាយស្រួល។
៥. ផ្សព្វផ្សាយ
ដើម្បីឲ្យអតិថិជនរបស់អ្នកបានដឹងថា ពីអាជីវកម្មថ្មីរបស់អ្នកត្រូវធ្វើការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយអាចធ្វើឡើងក្រោមរូបភាពផ្សេងៗគ្នាទៅតាមទំហំ ថវិការបស់អ្នកដូចជា តាមរយៈកាសែត ទស្សនាវដ្ដី វិទ្យុ ខិត្តប័ណ្ណ ឬបណ្ដាញសង្គមដូចជា Facebook Ads ជាដើម។ ស្របគ្នានេះដែរ នៅដំណាក់កាលដំបូងអ្នកអាចបង្កើតប្រូម៉ូសិនថ្មីៗដូចជា ញ៉ាំ៥ ដង ថែមជូន១ ដងដោយឥតគិតថ្លៃ ឬអាចជាការផ្ដល់ជូនគូប៉ុងថ្លៃអាហារ ឬប័ណ្ណបញ្ចុះតម្លៃជាដើម។
៦. ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា
ជំហានដំបូងក្នុងការជួយឲ្យអាជីវកម្មកាហ្វេរបស់អ្នកដំណើរការគឺ ការបង្កើតបណ្ដាញអតិថិជន។ អ្នកអាចទាក់ទងក្រុមហ៊ុន ឬស្ថាប័នណាដែលត្រូវការកាហ្វេរបស់អ្នក។ អ្នកអាចចរចាជាមួយក្រុមហ៊ុនទាំងនោះក្នុងតម្លៃពិសេសណាមួយ ឬផ្ដល់ជូនសេវាកម្មដឹកយកដល់កន្លែងជាដើម។
ក្រៅពីចំណុចទាំង ៦ ខាងលើ តើមិត្តអ្នកអានមានអ្វីចង់បន្ថែមដែរឬទេ?
ប្រែសម្រួល៖ zac
ប្រភព៖ ehow
ភ្លៀងលាយព្យុះរលំបង្គោលភ្លើងសង្កត់ឡានច្រើនគ្រឿងនៅថៃ
Posted by
Unknown
កាលពីថ្ងៃចន្ទម្សិលមិញ រាជធានីភ្នំពេញបានរងភ្លៀងមួយមេធំទាំងព្រឹកព្រលឹម ធ្វើឲ្យគ្រប់គ្នាពិបាកចេញទៅបំពេញការងារ ឬបន្តការសិក្សាជាដើម ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីជាដុំកំភួនឡើយ។ ចំណែកឯប្រទេសថៃវិញ បែរជាមានភ្លៀងធ្លាក់នាពេលរសៀល អមដោយខ្យល់ព្យុះកន្ត្រាក់ផង ធ្វើឲ្យរលំបង្គោលភ្លើងសង្កត់រថយន្តខូចខាតអស់ជាច្រើនគ្រឿង។
បើតាមការចុះផ្សាយលើសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ខ្យល់ព្យុះព្រមទាំងភ្លៀងធ្លាក់យ៉ាងជោកជាំ ចាប់ផ្ដើមវាយប្រហារប្រទេសថៃនៅវេលាម៉ោង ៣រសៀល កាលពីថ្ងៃចន្ទម្សិលមិញ។ ហេតុការណ៍ដ៏អាក្រក់នេះ បណ្ដាលឲ្យបង្គោលភ្លើង ១៤ដើមរលំ សង្កត់លើឡានខូចខាតអស់ ២២គ្រឿង នៅតាមបណ្ដោយផ្លូវ Sarasin។ ក្រៅពីនេះ ដើមឈើមួយចំនួនបានដួលរលំកាត់ផ្លូវ ធ្វើឲ្យស្ទះចរាចរណ៍ផងដែរ។ យ៉ាងណាក្ដី ប្រភពមិនបានបញ្ជាក់ពីចំនួនអ្នករងគ្រោះក្នុងហេតុការណ៍នេះទេ។
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ bangkokpost
ស្រ្តីម្នាក់ត្រូវបានគេសង្ស័យថាប្ដីជាអ្នកសម្លាប់ ក្រោយឈ្លោះគ្នា
Posted by
Unknown
រតនៈគីរី
ស្ដ្រីម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី នៅម៉ោង ១១៖៣០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ ដែលសាច់ញាតិអះអាងថា ប្ដីរបស់នាងជាអ្នកសម្លាប់ ក្រោយពីឈ្លោះប្រកែកគ្នា ។ ស្ដ្រីរងគ្រោះ ឈ្មោះ ធី លាងមួយ អាយុ២១ឆ្នាំ មានមុខរបរជាអ្នកលក់ត្រី និងប្ដីមានឈ្មោះ វី ឆៃវ៉ាត អាយុ២៥ឆ្នាំ មានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំដោយព្រះរាជអាជ្ញា បានចុះទៅធ្វើកោសល្យវិច័យ លើសពស្ដ្រីរងគ្រោះមករកមូលហេតុនៃការស្លាប់ ថាតើបណ្ដាលមកពីស្នាដៃរបស់ប្ដី ឬមួយយ៉ាងណានោះ នៅក្នុងបន្ទប់ កន្លែងដែលស្ដ្រីរងគ្រោះដេកស្លាប់ គេសង្កេតឃើញមានគ្រាប់ថ្នាំ ប៉ុន្ដែនៅលើរាងកាយ មិនមានស្នាមរយះ ឬ ឈាមនោះឡើយ ៕
ការចិញ្ចឹមមាន់
Posted by
Unknown
I. ការចាប់ផ្តើមចិញ្ចឹមបក្សី – ការជ្រើសរើសមាន់( Getting started – Securing srock )មាន់គឺជាសត្វងាយស្រួលក្នុងការរកទិញ និងងាយស្រួលផ្លាស់ប្តូរទីកន្លែង ហើយមានលក្ខ-ណៈជ្រើសរើស៤ផ្សេងៗគ្នា ក្នុងការចាប់ផ្តើមចិញ្ចឹម ។
១- កូនមាន់អាយុ ១ថ្ងៃ ( day – old baby chicks )
នេះគឺជាវិធីសាស្ត្រមួយយ៉ាងសមញ្ញបំផុត នៃការចាប់ផ្តើមចិញ្ចឹមឬជ្រើសរើសពូជបក្សី។
គុណសម្បត្តិ : កូនមាន់អាយុ១ថ្ងៃ ត្រូវបានចិញ្ចឹមដោយខ្លួនឯងនូវសារធាតុ អាហារជាតិក្រហមរបស់វា ក្នុងរយៈពេល២ ឬ៣ថ្ងៃ ដូច្នេះវាមិនត្រូវការចំណី ឬទឹកក្នុងអំឡុងពេលដឹកជញ្ជូនយកទៅកន្លែងថ្មីទេ ។
គុណវិបត្តិ : ក្នុងរយៈពេលដឹកនាំកូនមាន់យកទៅកន្លែងថ្មី វាអាចមានគ្រោះថ្នាក់ខ្លះដែរ ដូចជាកាថប់ខ្យល់ដែលបណ្តាលមកពីអាកាសធាតុក្តៅពេក ឬត្រជាក់ពេក។ ថ្វីត្បិតតែកូនមាន់ត្រូវការកំដៅច្រើនជាងមនុស្សក៏ដោយ ក៏កូនមាន់មួយក្រុមចំនួន២៥ក្បាល បង្កើតបាននូវកំដៅគ្រប់គ្រាន់ និងមានសុវត្ថភាពនៅក្នុងប្រអប់សម្រាប់ដឹកជញ្ជូន បើសិនជាប្រអប់នោះត្រូវបានចោះឲ្យមានរន្ធ ដើម្បីឲ្យមានខ្យល់ចេញចូលបានល្អ ហើយសីតុណ្ហភាពបន្ទប់ត្រូវបានថែរក្សាបានជាមធ្យម។ ក្នុងការផ្តល់ចំណី និងទឹក គេចាំបាច់ត្រូវតែផ្តល់ បើសិនជាគេមានការពន្យាពេល ក្នុងការដឹកកូនមាន់លើសពី ២ទៅ ៣ថ្ងៃ។
២- ការទិញស៊ុតមកភ្ញាស់ (purchase of hatching eggs )
គេត្រូវទិញស៊ុតពីកន្លែងបង្កាត់ពូជល្អៗ ហើយត្រូវរកមធ្យោបាយភ្ញាស់យ៉ាងណាឲ្យបានល្អប្រសើរ ម្យ៉ាងវិញទៀតពងដែលទិញមកត្រូវវេចខ្ចប់ឲ្យបានល្អ ពីព្រោះពងមាន់ងាយបែកជាទីបំផុត ធាតុអាកាសប្រែប្រួលមិនចោទជាបញ្ហាដល់កូនមាន់ទេ។ ពងមាន់ដែលទិញបានហើយត្រូវយកមកភ្ញាស់ភ្លាមៗ កុំទុករហូតដល់រយៈពេល១អាទិត្យឲ្យសោះ ទោះបីសីតុណ្ហភាពត្រូវបានថែរក្សា ១០អង្សាសេជាមធ្យមក៏ដោយ។
- ការភ្ញាស់តាមរបៀបធម្មជាតិ ( natural incubation ) : គឺជាការភ្ញាស់ដោយការក្រាបពង ទាមទាឲ្យមានមេក្រាបដូចជាមាន់ មាន់ទោ ទា ឬបក្សីដទៃៗទៀត។ ថ្វីត្បិតតែមេមាន់មួយក្រាបពង បានត្រឹមតែ១២ទៅ១៤ក៏ដោយជួនកាលមានបក្សីមួយចំនួនទៀត អាចភ្ញាស់បានច្រើនជាងនេះដែរ។
– ការភ្ញាស់តាមបែបសិប្បនិម្មិត្ត ( artificial incubation ) : ដើម្បីភ្ញាស់កូនមាន់ឲ្យបានច្រើន តម្រូវឲ្យប្រើប្រាស់ប្រដាប់ភ្ញាស់តាមរបៀបបច្ចេកទេស ដើម្បីរៀបចំតាមបែបសិប្បនិម្មិត្ត។ ការទទួលបានជោគជ័យនូវវិធីនេះ អាស្រ័យទាំងស្រុងទៅលើភាពស្ទាត់ជំនាញ និងការថែរក្សារបស់អ្នកដំណើរការទូភ្ញាស់។ បើសិនជាពងភ្ញាស់ នាំមកពីកន្លែងមិនមានជំងឺ គេត្រូវប្រយ័ត្នដោយការពារវាកុំដាក់លាយឡំ ជាមួយពងដ៏ទៃទៀតឲ្យសោះ។ អត្រាភាគរយនៃការភ្ញាស់បានល្អ គឺអាស្រ័យទៅលើភាពដែលអាចនឹងញាស់របស់ពង ការផ្តល់ចំណីដល់មេ លក្ខណៈរបស់ពង លក្ខណៈកកើតជីវិតនៃពង គឺកើតឡើតដោយសមាសភាពពូជ មេបា, រយៈពេលទុកពង និងសីតុណ្ហភាពមុនពេលភ្ញាស់។
៣- ការទិញកូនមាន់ ( purchase of started chicks )
ការទិញកូនមាន់ដែលមានអាយុ៣សប្តាហ៍ ឬច្រើនជាងនេះ គឺជួយសម្រួលដល់អ្នកចាប់ផ្តើមចិញ្ចឹមមាន់ ដោយមិនចាំបាច់ត្រូវការឧបករណ៍ និងពេលវេលាដើម្បីភ្ញាស់ និងថែរក្សាកូនមាន់ទេ។ ការងារទាំងនេះរួមមាន : ការផ្តល់កំដៅ ការផ្តល់ដំណីអាហារ និងទឹក ជួនកាលគេអាចចាក់ថ្នាំការពារពេលវាមានអាយុ១ថ្ងៃ ។
៤- ការទិញមាន់ជំទង់ ( purchase of started pullets )
ការទិញកូនមាន់ជំទង់ ដែលមានអាយុប្រហែល ២០សប្តាហ៍ អាចបន្ថយការចិញ្ចឹមដល់អតិថិជនបានច្រើន ។
គុណសម្បត្តិ : មាន់ឈ្មោល និងមាន់ញីដែលអន់ខ្សោយ ត្រូវបានជំរុះចោលមុនពេលទិញ។ គេអាចរើសយកឈ្មោលចេញ តាំងពីកូនមាន់មានអាយុបាន១ថ្ងៃ ដោយដាក់ប្រដាប់មើលភេទ ឬគេអាចមើលតាមខ្សែជីវិតមេបា ដែលមានលក្ខណ:ផ្សេងៗគ្នា ដោយពិនិត្យមើលរោមរបស់វា។ ការចាក់ថ្នាំការពារ និងការអនុវត្តន៍ការការពារជំងឺផ្សេងៗ ត្រូវបានបំពេញសព្វគ្រប់ ។
គុណវិបត្តិ : គេត្រូវចំណាយថវិការច្រើន លើការទិញមាន់ទាំងនេះមកចិញ្ចឹម ៕
1. ប្រភេទមាន់ និងការបង្កាត់ពូជមាន់ ( Types of chickens and breeding practices )
ការចិញ្ចឹមសត្វស្លាបជាទូទៅ គេធ្វើការជ្រើសរើសយកពូជមាន់៣ប្រភេទគឺ :
១- ពូជមាន់ផ្តល់ពងផង – សាច់ផង ( dual – purpose )
មាន់ឈ្មោលភាគច្រើនបំផុតត្រូវគេពិឃាត ក្នុងអំឡុងរយៈពេល ២ ឬ៣ខែ ដើម្បីយកមកបរិភោគ រីឯមាន់ញីវិញត្រូវគេចិញ្ចឹមក្នុងរយៈពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ ដើម្បីផលិតយកពង។ ប៉ុន្តែក្រោយពងចុះថយខ្លាំងពេក មាន់ញីទាំងនោះនឹងក្លាយទៅជាមាន់សាច់វិញដែរ។ បក្សីដែលគេចិញ្ចឹមមានគោលបំណងពីរ ជាទូទៅគេចិញ្ចឹមប្រចាំគ្រួសារ ចំណែកឯអ្នកចិញ្ចឹមក្នុងទ្រង់ទ្រាយពាណិជ្ជកម្មធំៗ គេតែងតែធ្វើឯកទេសកម្ម ក្នុងចិញ្ចឹមយកពង ឬសាច់។
២- ពូជមាន់ពង ( egg layer strains )
ត្រូវបានគេជ្រើសរើសពូជសំរាប់ផលិតពងឲ្យបានល្អ។ ចំនួនលើសនៃមាន់ឈ្មោលតែងតែត្រូវគេយកចេញតាំងពីពេលញាស់ចេញមក ម្ល៉េះ ពីព្រោះជាទូទៅវាជាពូជអន់ផលិតសាច់មិនល្អ។ ការចំណាយលើមាន់ញីអាចត្រូវបានគេស្រង់ដើមមកវិញ ដោយសារលក់សាច់របស់វា បន្ទាប់ពីផលិតកម្មស៊ុតត្រូវថយចុះក្រោមអត្រា៥០ភាគរយ។ តំលៃនៃការលក់មាន់ពង មានកំរិតទាបបំផុតដោយសារវាមានមាឌតូច ។
៣- ពូជមាន់សាច់ ( meat chickens )
ត្រូវបានគេចាត់ទុកថា ជាមាន់សាច់ ( broilers ) ឬមាន់សំរាប់អាំង ( fryers ) ត្រូវបានគេចិញ្ចឹមដោយជ្រើសរើសពូជ ដែលមានការធំធាត់យ៉ាងឆាប់រហ័ស។ មាន់ញី និងមាន់ឈ្មោលត្រូវជ្រើសរើសពីមេបាណា ដែលលូតលាស់ឆាប់រហ័ស។ ពូជមាន់កាត់មួយចំនួននេះ អាចផ្តល់សាច់រហូតដល់ទំងន់ ២គ.ក្រ ក្នុងមួយក្បាល ដែលចិញ្ចឹមតែក្នុងរយៈពេល៧សប្តាហ៍តែប៉ុណ្ណោះ ដែលផ្តល់ចំណីដែលមានតុល្យភាពល្អ ចំនួនតិចជាង ៤គ.ក្រ។
ក្រុមហ៊ុនបង្កាត់ពូជដំបូងជាមួយពូជកូនកាត់ ( primary breeding companies with hybrids )
ក្រុមបង្កាត់ពូជ ដោយឯកទេសកម្មបានបង្កើនពូជ ដែលមានគុណភាពខ្ពស់នៃមាន់ទាំងបីប្រភេទនេះ។ ពូជមាន់ទាំងនេះត្រូវបានគេបង្កើតឡើង ដោយប្រើប្រាស់បច្ចេកទេសបង្កាត់ពូជ ហើយដែលជាទូទៅត្រូវបានគេឲ្យឈ្មោះថា ពូជកូនកាត់ ( hybrids )។ ការបង្កាត់ពូជនេះត្រូវបាននាំមកនូវសែនរួម ដែលជាពូជពូកែផលិតពង ឬសាច់ ជាងមេបារបស់វាទៅទៀត។ គុណភាពខ្ពស់ដែលបានផលិតដោយសែនរួមថ្មីនេះ គេសន្មត់ថា ” កូនកាត់ដែលមានកំលាំងមាំទាំ “។ សព្វថ្ងៃនេះពូជមាន់កាត់មានប្រជាប្រិយ៍ភាពណាស់ ដែលអ្នកចិញ្ចឹមសត្វស្លាបទំនើបៗគេបោះបង់ការចិញ្ចឹមពូជមាន់ ដែលផ្តល់ផលពីរបែប ដូចជាពូជ rhode island reds. New hampshire, ឬ cornish barred plymouth rocks ។ ពូជកូនកាត់ដែលល្អប្រសើរនៃពូជ white leghorns ដែលផលិតពងពណ៌ស ចំណែកឯពូជដែលមានពងពណ៌ក្រហមជាំ ឬពណ៌ក្រហមព្រឿងៗ តែងតែមានដូនតាជាពូជ white leghorns ខ្លះដែរ ។
ក្រុមហ៊ុនបង្កាត់ពូជទាំងនេះ ត្រូវការចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីធ្វើការសាកល្បងពូជរាប់សិបប្រភេទ និងការបន្តកូនចៅរបស់វារាប់រយ។ ពូជដើម ឬពូជកាត់ ដែលគេបង្កាត់បញ្ចូលគ្នាបានល្អ ត្រូវបានគេជ្រើសរើសឲ្យទៅជា ពូជមេបារបស់មាន់ ដែលគេលក់ឲ្យអ្នកចិញ្ចឹម។ ពូជកាត់ដែលដឹងថាញី និងឈ្មោល ត្រូវបានគេបង្កើតឡើងសម្រាប់លក់ដោយឡែកៗពីគ្នា ទៅឲ្យក្រុមហ៊ុនភ្ញាស់ដែលគេចិញ្ចឹមវាទាំងនោះរួមគ្នា “ហ្វូងសម្រាប់ទុកបង្កាត់”។ ដូច្នេះពងដែលភ្ញាស់ទាំងអស់ នោះ បានមកពីពងដែលជ្រើសរើសបង្កាត់រួចហើយ។
ការចិញ្ចឹមសត្វស្លាបទិញកូនមាន់ទាំងនេះមកចិញ្ចឹម ដែលដំបូងឡើយគេស្ទាក់ស្ទើរក្នុងការ ចំណាយដើមទុនបន្ថែម ចំពោះមាន់កូនកាត់នេះ។ ទោះបីចំណីអាហារដែលទិញមកប្រើប្រាស់នោះ ត្រូវបានគេគណនាក៏ដោយ ក៏សារៈប្រយោជន៍នៃការចិញ្ចឹមមាន់កូនកាត់ នៅមានលក្ខណៈល្អប្រពៃដែរ។ ជាបច្ច័យអាក្រក់មួយចំពោះមាន់កូនកាត់ ដែលមានកំលាំងមាំមួន បាត់បង់យ៉ាងរហ័សដោយការកាត់ពូជជាច្រើន ជាមួយសត្វស្លាបផ្សេងៗទៀតក្នុងហ្វូង ។
អ្នកចិញ្ចឹមត្រូវប្រឹងបែ្រងជាថ្មី ក្នុងការជ្រើសរើសញី និងឈ្មោល ដើម្បីធ្វើការបង្កាត់ពូជសាជាថ្មីទៀត។ ឈ្មោះពូជកាត់ទាំងនេះជាច្រើន ឥឡូវត្រូវបានគេទទួលស្គាល់ ដោយអ្នកចិញ្ចឹមសត្វស្លាបទូទាំងពិភពលោក។ ពូចមាន់សាច់ដែលគេតែងតែប្រសិទ្ធនាមឲ្យ សំរាប់សំគាល់ដល់ក្រុមហ៊ុនបង្កាត់ពូជដូចជា: arbor acres, cobb, h&n, hubbard, indian river, peterson, pilch, ross, shaver, vantress, និង vedette។ ប្រភេទពូជមាន់ខ្លះទៀត ត្រូវបានផលិតឡើងដោយក្រុមហ៊ុនbarbcock, hyline, dekalb, hisex, isa brown, tegel។ រីឯពូជមាន់ដែលគេចិញ្ចឹមយកស៊ុតផង និងសាច់ផងរួមមាន: delkalb-warren 6 sal-link ( អាមេរិក ), hardy sex-linked ( អាមេរិក ), kabir ( អីស្រាអែល ), label ( បារាំង ), nara sex-linked ( ជប៉ុន ), parks hybrids, និង stino’s white baladi (អេហ្ស៊ីប )។
ពូជមាន់ដែលមានប្រយោជន៍ពីរយ៉ាង ( ផ្តល់សាច់ផងស៊ុតផង ) ត្រូវបានគេនិយមចូលចិត្តចិញ្ចឹមនៅពាសពេញពិភពលោក ដោយការប្រើប្រាស់មេមាន់សម្រាប់ក្រាប និងភ្ញាស់កូន។
ការពិភាក្សាដោះស្រាយនៅតាមប្រទេសនានា កំពុងតែបន្តរហូតដល់សព្វថ្ងៃនេះ ដោយចោទជាបញ្ហាថា តើគេត្រូវជ្រើសរើសពូជក្នុងស្រុក ឬពូជនាំចូលបែបណា ដើម្បីបង្កាត់។ ជួនកាលគេបង្កាត់ពូជក្នុងស្រុកអាចមានគុណសម្បត្តិ ដូចជាធន់នឹងជំងឺ ធន់នឹងស៊ីតុណ្ហភាពផ្លាស់ប្តូរ ហើយយោងទៅលើអ្នកស្រុកដែលគេនិយមចូលចិត្ត ” មាន់រស់ជាតិខ្លាញ់ និងងាយស្រួលទំពារ “។ រស់ជាតិខុសគ្នាអាស្រ័យទៅលើចំណី ដែលយើងលែងឲ្យវាដើររកស៊ីដោយខ្លួនឯងដូចជា : ខ្ទឹមស, សត្វល្អិត ស្មៅ និងលាមកសត្វ។ ការលូតលាស់យឺតធ្វើឲ្យសាច់ស្វិតពិបាកទំពារបន្តិច។ ពូជបង្កាត់ដែលនាំ ចូលមិនមានជំងឺ អាចធ្វើឲ្យសត្វលូតលាស់យ៉ាងរហ័ស ដោយផ្តល់ចំណីអាហារមានគុនភាពល្អៗ ហើយផលិតពងច្រើន។ ការបង្កាត់ពូជតែមួយតាមគ្រួសារ ទៅតាមលក្ខណៈធម្មជាតិ ទទួលបានលទ្ធផលទាបទាំងសាច់ ទាំងស៊ុត។
តាមការបញ្ចូលមាន់ឈ្មោលដែលគេនាំចូលមក ដើម្បីយកទៅបង្កាត់ជាមួយមេមាន់ក្នុងស្រុក,គុណសម្បត្តិមួយចំនួន នៃកូនមាន់កាត់ដែលមានកំលាំងមាំទាំនោះ អាចត្រូវបានគេធ្វើសហប្រតិបត្តិ ការ ក្នុងកម្មវិធីពង្រីកការចិញ្ចឹមមាន់នេះ នៅក្នុងភូមិដោយចំណាយទន់តិច ហើយអ្នកចិញ្ចឹមនៅតែផ្អែកទៅលើការភ្ញាស់ តាមលក្ខណ:ធម្មជាតិ និងការក្រាបដោយមេមាន់។ តាមធម្មតាការបង្កាត់ពូជញីឈ្មោលបែបនេះ ធ្វើឲ្យផលិតផលពងកើនឡើង, មាន់ឆាប់ធំធាត់ ហើយទទួលភាពធន់នឹងជំងឺពីបានាំចូលផង និងពីមេក្នុងស្រុកផង។ កម្មវិធីនេះចង់អំពាវនាវឲ្យមានការកែលំអរពូជ ដោយការ ជ្រើសរើសពូជនាំចូលណា ដែលផ្តល់ទិន្ទផលខ្ពស់។
កូនមាន់ឈ្មោលនាំចូល មិនមានតំលៃថ្លៃទេ ជានិច្ចជាកាលគេតែងធ្វើការជុំរុះវាចោល នៅកន្លែងភ្ញាស់តែម្តង។
៙ ពូជមាន់ឈ្មោលនាំចូល យកមកបង្កាត់ជាមួយ មាន់ញីក្នុងស្រុកទើបបានកូនមកល្អ។ (ដោយ មុនី)
៤. ការជ្រើសរើពូជមាន់ យកមកបង្កាត់
មាន់មានពូជច្រើនប្រភេទ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងគេសង្កេតឃើញមានតែពូជមាន់ក្នុងស្រុក មាន់កណ្តូង ដែលមានរូបរាងធំជាងមាន់ធម្មតា មាន់សំឡី (សាច់ខ្មៅ) មាន់ស ពូជនាំចូលសម្រាប់ការចិញ្ចឹមបែបឧស្សាហកម្ម ពូជមាន់ក្រហម ជាពូជនាំចូលចិញ្ចឹមយកពង និងជាប្រភេទពូជមាន់នាំចូលដែរ ។
យើងអាចបែបចែកការចិញ្ចឹមចេញជាពីរយ៉ាង :
១- ចិញ្ចឹមតែមាន់ក្នុងស្រុក
២- ចិញ្ចឹមមាន់ឧស្សាហកម្មពូជនាំចូល (ពីប្រទេសថៃ)
បើយើងចង់ចិញ្ចឹមត្រឹមតែពូជមាន់ក្នុងស្រុកទេនោះ យើងនឹងមិនជួបបញ្ហាចំណីច្រើនឡើយ ពីព្រោះវាអាចរកស៊ីដោយខ្លួនឯងបាន យើងគ្រាន់តែផ្តល់ចំណីបន្ថែមខ្លះជាបន្ថែមឲ្យវានៅពេលល្ងាចបានហើយ ។
ប៉ុន្តែបើសិនយើងជ្រើសរើសចិញ្ចឹមមាន់ពូជនាំចូលវិញ យើងចាំបាច់ត្រូវមានប្រាក់សម្រាប់ធ្វើកន្លែងឲ្យវានៅ និងរៀបចំកន្លែងចិញ្ចឹមវាតាមបែបឧស្សាហកម្ម នេះអាចជាបញ្ហាចំពោះអ្នកដែលមានធនធានតិច។ តាមការសាកសួរទៅកាន់ក្រុមហ៊ុន CP ដែលមានទីតាំងភ្ញាស់កូនមាន់លក់នៅក្នុងប្រទេសកម្ពុជា (នៅតាខ្មៅ) បានឲ្យដឹងថា ក្រុមហ៊ុនមានពូជមាន់ចំនួន ៤ប្រភេទសម្រាប់លក់ :
ទី១ មាន់ស
ទី២ មាន់ក្រហម
ទី៣ មាន់កូនកាត់បីសាសន៍
ទី៤ មាន់ខ្មៅ (រោមខ្មៅទាំងអស់)
អ្នកទិញពូជមួយណាក៏បាន តែត្រូវទិញយ៉ាងតិចបំផុតចំនួន ៥០០ កូនមាន់ ក្នុង ១លើក,ដើម្បីទិញបានអ្នកទិញត្រូវកក់ប្រាក់ចំនួន 10% ជាមុនសិនទើបគេភ្ញាស់កូនមាន់នោះឲ្យយើងបាន។
ការចិញ្ចឹមមាន់ក្នុងស្រុក (ពូជចំរុះ) អាចធ្វើទៅបានដោយការជ្រើសរើសពូជសម្រាំង។ កន្លែងដែលយើងអាចទាក់ទងរកទិញពូជមាន់ស្រុកបានគឺ តាមរយៈអង្គការ ‘សេដាក ‘ យើងអាចសាកសួររកប្រភពអ្នកចិញ្ចឹមពីអង្គការនេះបាន ពីព្រោះអង្គការនេះមានប្រភពបណ្តាញអ្នកចិញ្ចឹមនៅច្រើនខេត្ត។អាសយដ្ឋានរបស់អង្គការនេះគឺ:
ផ្ទះលេខ ១១៩ ផ្លូវ ២៥៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក
ទូរស័ព្ទលេខ: 023 880 916
ទូរសារលេខ: 023 885 146
emailL CEDAC_publication@online.com.kh
មាន់ដែលយើងទិញបានមក គួរជាមេមាន់ធំស្រាប់ប្រសើរជាងទិញកូនមាន់យកមកចិញ្ចឹម ពីព្រោះយើងមិនប្រថុយពេកទៅលើករណីកូនមាន់ងាប់ ឬពិបាកក្នុងការថែទាំវាពេលនៅតូចៗ ។
ចំពោះមាន់បាវិញគួររើសរកពូជមាន់កណ្តូង ឬពូជមាន់ដែលធំ (តម្លៃអាចថ្លៃ) ។ សូមចាប់ផ្តើមត្រឹមមេមាន់ចំនួន ១០-២០ ក្បាលសិន ជាមួយបា ៤ ទៅប្រាំក្បាល។
ឯការជ្រើសរើសយកពូជវិញវាមានការលំបាកណាស់ ពីព្រោះអ្នកមានមាន់លក់គាត់នឹងមិនសប្បាយឲ្យយើងពិនិត្យមាន់គាត់ ឬចាប់មាន់ឲ្យយើងពិនិត្យឡើយ ហេតុនេះអ្វីដែលយើងអាចធ្វើបានគឺត្រឹមជ្រើសយកមាន់ដែលធំៗ (ពូជធំ) គ្មានអ្វីផ្សេងពីនេះអាចឲ្យយើងធ្វើបានឡើយ តែត្រូវឲ្យប្រាកដថា មាន់ដែលយើងបានទិញនោះគឺជាមាន់ដែលគ្មានជម្ងឺ រហ័សរហួនស្វាហាប់ ។
យើងអាចរកទិញមាន់ពូជឧស្សាហកម្មមកបង្កាត់ជាមួយ បើយើចង់បានពូជមាន់ធំល្អ ឬឲ្យមាន់ពងច្រើន ។
តើយើងគួរបង្កាត់បែបណា ?
- មេមាន់ស្រុកបង្កាត់ជាមួយមាន់ឈ្មោលពូជឧស្សាហកម្ម (មាន់ក្រហម)
- កូនដែលបង្កាត់បានយកមកបង្កាត់មួយលើកទៀត
ជាមួយមាន់ពូជខ្មៅ ឬកូនកាត់បីសាសន៍របស់ក្រុមហ៊ុន CP
* ការធ្វើបែបខាងលើនេះអាចឲ្យយើងទទួលបានមាន់ដែលធំជាងធម្មតា (ធំជាងមាន់ស្រុក) និងចេះដើររកស៊ីចំណីដូចមាន់ធម្មតាដែរ ។
បើសិនយើងមានបំណងយកការចិញ្ចឹមមាន់ធ្វើជាមុខរបរ ហើយមានធនធានល្មមអាចធ្វើបាន គួរទិញមាន់កូនកាត់បីសាសន៍មកចិញ្ចឹមរួចបង្កាត់វាជាមួយមាន់ពូជធំក្នុងស្រុក។
សម្រាំងរើសយកពូជល្អ ទុកចំពោះពូជមិនល្អត្រូវលក់ចេញ ត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ យើងនឹងទទួលបានពូជមាន់ ដែលយើងត្រូវការតាមចំនួនដែលយើងចង់បានហើយ។
ការចិញ្ចឹមមាន់ពូជក្នុងស្រុកសុទ្ធ មិនអាចឲ្យយើងទទួលបានផលលឿនតាមបំណងឡើយ ចំណាយពេលចិញ្ចឹមយូរ រហូត ៥-៦ ខែ ទើបអាចលក់បាន ឯចំណែកមាន់ឧស្សាហកម្មវិញគេចំណាយត្រឹមតែ ១ខែ ឬច្រើនជាង១ខែ ប៉ុណ្ណោះ គេអាចបានមាន់ទម្ងន់ជិត ១គីឡូ ឬច្រើនជាងសម្រាប់លក់ ដូច្នេះឃើញថាយើងមានការខាតបង់ពេលវេលាច្រើន បើចិញ្ចឹមពូជក្នុងស្រុកមិនបានបង្កាត់។
ហេតុនេះយើងត្រូវគិតពីបញ្ហានេះឲ្យបានច្រើន ថាតើមួយណាអាចឲ្យផលយើងបានច្រើនជាង ប្រើពេលខ្លីជាង តែការនេះវាអាចអាស្រ័យផងដែរ ទៅលើកត្តានៃការផ្តល់ចំណីឲ្យវា និងការថែទាំកុំឲ្យវាមានជម្ងឺមករាតត្បាត។
មាន់ឧស្សាហកម្មគឺជាមាន់ដែលគេចិញ្ចឹមដោយឲ្យចំណីមានពេលមានវេលាមួយច្បាស់លាស់ ត្រូវបានគេចិញ្ចឹមក្រោមដំបូលមិនឲ្យត្រូវទឹក និងពន្លឺថ្ងៃចំ ដូច្នេះពូជមាន់ឧស្សាហកម្មត្រូវការថែទាំច្រើន ទើបអាចលូតលាស់បានត្រឹមត្រូវតាមពេលវេលាគេបានកំណត់។
មានវិធីតែមួយប៉ុណ្ណោះ ដែលអាចឲ្យយើងដោះស្រាយបញ្ហាចំណីសម្រាប់ចិញ្ចឹមវាបាន គឺចិញ្ចឹមមាន់កូនកាត់យ៉ាងហោចណាស់យើងអាចកាត់បន្ថយពេលវេលានៃការចិញ្ចឹមបានមួយចំនួនធំដែរ គឺយើងចិញ្ចឹមវាត្រឹម ២ខែប៉ុណ្ណោះ អាចលក់បានហើយមិនមែនត្រូវការពេលវេលារហូត ៥-៦ ខែទើបអាចលក់បាននោះឡើយ។
ជាធម្មតាការចិញ្ចឹមមាន់អាស្រ័យលើកត្តាចំណីច្រើនជាងកត្តាផ្សេងៗទៀត ពីព្រោះចំណីមិនគ្រប់គ្រាន់ក៏អាចឲ្យមាន់ឈឺបាន ចំណីគ្មានជីវជាតិអាចឲ្យមាន់ក្រិនក្រធំ ចំណីមិនល្អអាចឲ្យមាន់ឆាប់ទទួលជម្ងឺម្ល៉ោះហើយគួរគិតគូរឲ្យបានច្រើនទៅលើកត្តាចំណីច្រើនជាងគិតទៅលើបញ្ហាផ្សេងទៀត។
ក្រុមហ៊ុន CP ប្រហែលជាក្រុមហ៊ុនតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលលក់ពូជមាន់នាំចូល យើងគ្មានជម្រើសណាផ្សេងទៀតឡើយ ។
អាសយដ្ឋានរបស់ក្រុមហ៊ុនសម្រាប់ការទិញពូជមាន់ និងសាកសួរព័ត៌មានបន្ថែម
CP Cambodia.Co.,Ltd
ផ្លូវជាតិលេខ ៤ ឃុំបែកចាន អង្គស្នួល
email: C.P.Cambodia@mfone.com.kh
ទូរស័ព្ទលេខ: 012 93 62 77
* កូនមាន់បីសាសន៍មួយតម្លៃ ៦កាក់ ($0.6)
កូនមាន់ខ្មៅមួយតម្លៃ ៨កាក់ ($0.8)
* រូបមន្តផ្សំចំណីមាន់ ដោយខ្លួនឯង
– មាន់សាច់ (មាន់ឧស្សា ហកម្ម)
គ្រឿងផ្សំ :
. ពោត 40 គ.ក
. កន្ទក់ 25 គ.ក
. សណ្តែកសៀង 20 គ.ក
. ម្សៅត្រី 15 គ.ក
. មេចំណី 2 គ.ក
. អំបិល 400 ក្រាម
. ព្រីមិច 400 ក្រាម
សរុប : 100 គ.ក
– មាន់យកពង
គ្រឿងផ្សំ :
. កន្ទក់ 35 គ.ក
. សណ្តែកសៀង 28 គ.ក
. ម្សៅត្រី 15 គ.ក
. មេចំណី 200 ក្រាម
. សំបកងាវ 15 គ.ក
. អំបិល 6 គ.ក
. ព្រីមិច 300 ក្រាម
សរុប : 100 គ.ក
– មាន់ស្រុក
គ្រឿងផ្សំ :
. កន្ទក់ 10 គ.ក
. ស្រូវកិន 50 គ.ក
. ម្សៅត្រី 20 គ.ក
. មេចំណី 200 ក្រាម
. សំបកងាវ 200 ក្រាម
. អំបិល 200 ក្រាម
. ព្រីមិច 300 ក្រាម
សរុប : 100 គ.ក
Jសំគាល់ :
– សណ្តែកសៀងអាចជំនួសដោយ មើមដំឡូងជ្វាហាលស្ងួត ឬមើមត្រាវហាលស្ងួត ។ ក្នុងករណីគ្មានទាំងពីរមុខនេះ យើងអាចជំនួសដោយមើមដំឡូងឈើហាលស្ងួតបាន ។
– ម្សៅត្រី អាចជំនួសដោយសាច់ខ្យង ខ្ចៅ កង្កែបបាន (ឬ កណ្តៀរ, ជន្លេន) ។
1. ការសង់ទ្រង់ និងសំភារៈបរិក្ខា
1. ការសាងសង់ទ្រុង ( housing )
គេចាត់ទុកជារឿងចាំបាច់សំរាប់ការពារមាន់ ពីពួកសត្វចង្រៃ, ភ្លៀង, ខ្យល់, និងសីតុណ្ហភាពមិនប្រក្រតី។ ថ្វីត្បិតតែមាន់ព្រៃ យកមែក ឬ ឈើសម្រាប់ធ្វើជាបង្គងទុំដេកនៅពេលយប់ក៏ដោយ ក៏អត្រានៃការងាប់នៅតែខ្ពស់ជានិច្ចដែរ។ នៅពេលយប់មាន់ជាច្រើនត្រូវបំផ្លាញដោយឆ្កែ ឆ្មា កណ្តុរ ទីទុយ ខ្លែងស្រាក់ និងពពួកសត្វរាត្រីចរ និងសត្វចង្រៃផ្សេងៗទៀតជាច្រើន សូម្បីមាន់ធំក៏ទទួលរងផងដែរ។ ការធ្វើទ្រុងសម្រាប់ការពារ គឺជាការដែលត្រូវយកចិត្តទុកដាក់។ បើសិនជាគេសង់ទ្រុង និងមានការរៀបចំបានត្រឹមត្រូវល្អនោះ វាអាចការពារទប់ទល់នឹងការរាតត្បាតនៃជំងឺ និងពួកប៉ារ៉ាស៊ីតផ្សេងៗផងដែរ។ ទ្រុងដែលមាំទាំត្រូវគេតាំងសង់អំពីឈើ, ថ្ម, ស៊ីម៉ង់ត៏, ឥដ្ឋឆៅ, ឥដ្ឋឆ្អិន, ឫស្សី, ស័ង្កសី, រឺ ហ្វីប្រូស៊ីម៉ង់ត៏ ។
គេត្រូវតែគិតទុកជាមុននូវអ្វី ដែលជាតំរូវការចាំបាច់មួយចំនួនសម្រាប់បំរើការសាងសង់ទ្រុង។
១– ទីកន្លែង ( Location )
ទ្រង់ត្រូវមានលក្ខណៈសមស្របមួយចំនួនដូចតទៅ :
ក- ទ្រុងត្រូវសង់បែរមុខចេញពីទិសរបស់ខ្យល់ ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យខ្យល់អាចចេញចូលបាន។
ខ- ការពារកុំឲ្យត្រូវកំដៅព្រះអាទិត្យខ្លាំងពេក។
គ- កំរាលត្រូវធ្វើឲ្យទឹកអាចហូរបាន ដើម្បីការពារកុំឲ្យសើម។ បើអាចធ្វើបាននៅតំបន់អាកាសធាតុក្តៅ ត្រូវធ្វើជំរក និងដំបូលបាំងពីលើឲ្យបានល្អ។ នៅអឌ្ឍគោលខាងជើងបង្អួច ត្រូវបែរទៅទិសខាងត្បូង ហើយបើកចំហរឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់។ បើសង់ទ្រុងក្នុងជ្រលងជ្រៅនោះ មិនអាចទទួលនូវចរន្តខ្យល់ចេញចូលបានគ្រប់គ្រាន់ទេ។ ក្លិនអាក្រក់ ឬសត្វរុយដែលមាននៅកន្លែងចិញ្ចឹមនោះ បានបង្ខំឲ្យអង្គភាពចិញ្ចឹមមាន់មួយចំនួន ធ្វើការផ្លាស់ប្តូរចេញពីជាយក្រុង ដែលគេកំពុងតែអភិវឌ្ឍន៍។
២– ការត្រួតពិនិត្យសីតុណ្ហភាព ( temperature control )
សីតុណ្ហភាពក្តៅពេក ឬត្រជាក់ពេក បង្កើតឲ្យមានភាពតានតឹងក្នុងទ្រុងចិញ្ចឹមសត្វ។ នៅក្នុងអាកាសធាតុក្តៅ ទឹកផឹកក្តៅពេកអាចឲ្យមានគ្រោះថ្នាក់ផងដែរ។ ទឹកត្រជាក់ខ្លាំងពេកបង្កើតបញ្ហាពិសេសក្នុងរដូវត្រជាក់។ការសាងសង់ទ្រង់ទៅតាមលក្ខណ:បច្ចេកទេស គឺអាស្រ័យទៅលើលក្ខខណ្ឌក្នុងស្រុក ដែលអ្នកជំនាញនៅកន្លែងនោះអាចមានសមត្ថភាពធ្វើ។
៣– ការធ្វើឲ្យខ្យល់ចេញចូល ( ventilation )
ចលនាខ្យល់ចេញ-ចូល នៅក្នុងទ្រុងជារឿងចាំបាច់ ក្នុងការការពារកុំឲ្យថប់ខ្យល់សម្រាប់សត្វដកដង្ហើម។ មាន់ត្រូវការខ្យល់សុទ្ធក្នុងមួយឯកតា នៃទំងន់ដងខ្លួនច្រើនជាងប្រភេទសត្វដទៃៗទៀត ។ នៅរដូវក្តៅគេត្រូវការបង្អួច និងកន្លែងចំហរធំៗ។ ទ្រុងចិញ្ចឹមមាន់មិនត្រូវសង់ឡើងដោយមានព្រៃគុម្ពោធ ឬអគារដទៃទៀតនៅបាំងខ្យល់ចេញចូលឡើយ។ ចំពោះទ្រុងចិញ្ចឹមជារបៀបពាណិជ្ជកម្មធំៗ ត្រូវធ្វើឲ្យខ្យល់ចេញចូលល្អ ឬដាក់កង្ហារ។
៤– ការដាក់ទ្រនាប់កំដៅ ( insulation )
ដើម្បីធ្វើឲ្យមានសុខភាពល្អ គេត្រូវដាក់ទ្រនាប់កំដៅ នៅក្រោមដំបូលនិងជញ្ជាំង ដើម្បីការពារទាំងអាកាសធាតុក្តៅ និងត្រជាក់។ យើងសូមជូនដំបូន្មានស្តីអំពីសំភារ: និងវិស្វកម្ម អ្នកគប្បីរកសំភារ:ក្នុងស្រុកឲ្យបានគ្រប់គ្រាន់សិន មុនពេលសង់ទ្រុងចិញ្ចឹមសត្វធំៗ ។
៥– ការត្រួតពិនិត្យសំណើម ( moisture control )
មាន់ត្រូវការទឹកក្នុងបរិមាណជាច្រើន ចំពោះមាន់យកពង វាត្រូវការទឹកដល់ជាងមួយលីត្រក្នុងមួយថ្ងៃ ក្នុងករណីអាកាសធាតុក្តៅ។ សំណើមឡើងខ្ពស់ក្នុងរដូវភ្លៀង អាចបណ្តាលឲ្យមានដំណក់ទឹកឡើងច្រើន ជាហេតុធ្វើឲ្យសត្វមានបញ្ហាជំងឺកើតឡើង។ ចង្អូរសម្រាប់បង្ហូរទឹកនៅលើកំរាលទ្រង់ អាចកាត់បន្ថយនូវសំណើមបានល្អ។ ដើម្បីការពារធាតុសំណើមនេះ អ្នកចិញ្ចឹមខ្លះបានជ្រើសរើសកម្មវិធីចាត់ចែង ដោយប្រើប្រាស់កំរាលធ្វើអំពីបន្ទះឈើតូចៗ ឬលួស។
៦– ទីធ្លាចិញ្ចឹម ( space )
កាលណាដាក់មាន់ណែនពេក បណ្តាលឲ្យមានភាពស្អុះស្អាប់ហើយមិនផ្តល់ផលល្អផង។ តំរូវការទ្រុងជាអប្បបរិមា សម្រាប់អាកាសធាតុសមរម្យ ( មិនក្តៅពេកមិនត្រជាក់ពេក ) ហើយមានខ្យល់ចូលគ្រប់គ្រាន់, ទ្រុងត្រូវសង់ទៅតាមអាយុរបស់សត្វ ដូចជាសត្វអាយុ៦អាទិត្យ ត្រូវដាក់១៥ក្បាល ក្នុងមួយម៉ែត្រក្រឡា សត្វអាយុ ១៦អាទិត្យ ត្រូវដាក់៥ក្បាលក្នុងមួយម៉ែត្រក្រឡា ហើយអាយុលើសពីនេះត្រូវដាក់ ៣ ទៅ៤ក្បាល ក្នុងមួយម៉ែត្រក្រឡា។ គេត្រូវបង្កើនទីធ្លាកំរាលឲ្យធំបន្តិច ក្នុងករណីដែលសីតុណ្ហភាពខ្ពស់ សំណើមលើសលប់ កំរាលសើម។ បើដាក់ទ្រុងវិញ ទ្រុងទំហំមួយម៉ែត្រក្រឡាត្រូវដាក់មាន់ពងបានពី ១០ ទៅ២០ក្បាល។ ពូជមាន់ពណ៌ស និងមាន់ពណ៌ក្រហមត្នោត ត្រូវការកំរាលទីធ្លាធំជាង ដោយគណនាទៅតាមទំហំរបស់វា ។
៧– ការធ្វើគ្រោងទុ្រង ( framing )
គេត្រូវធ្វើទៅតាមសំភារ:ដែលមាននៅក្នុងស្រុក ហើយសង់ទៅតាមវិធីដែលគេកំណត់អាស្រ័យ ទៅលើប្រភេទគ្រោង។ សរសរខាងក្នុងគេដាក់ដើម្បីការពារដំបូល ទប់ទល់នឹងខ្យល់បក់ខ្លាំង។ ទ្វារ នឹងបង្អួចត្រូវឲ្យរឹងមាំ ហើយបើសិនជាគេប្រើក្បឿង ឬឥដ្ឋសម្រាប់ប្រក់ជាដំបូល។
៨– ដំបូល ( roof )
ដំបូលសម្រាប់ការពារទឹកភ្លៀង, គេប្រើប្រាស់ស្លឹក ហ្វីប្រូសីម៉ង់ត៏ ក្បឿង បន្ទះឈើផ្សេងៗ ។ នៅរដូវក្តៅគេត្រូវធ្វើសំយ៉ាបទ្រង់ប្រវែងមួយម៉ែត្រ នៅជំហៀងខាងត្បូង ដើម្បីការពារការជះកំដៅខ្លាំងពេក ប៉ុនែ្តត្រូវធ្វើយ៉ាងណាឲ្យមានពន្លឺព្រះអាទិត្យចេញចូលគ្រប់គ្រាន់នៅ រដូវរងារ។ សំយ៉ាបទ្រង់នេះផ្តល់នូវអត្ថប្រយោជន៍ដ៏ល្អដល់ការចិញ្ចឹមសត្វ។
៩– កំរាល ( floor )
ថ្វីត្បិតតែកំរាលស៊ីម៉ង់ត៏ ត្រូវគេបង្កប់លួសសំណាញ់ ការពារសត្វកណ្តុរមិនឲ្យចូលក៏ដោយ ក៏ទ្រុងចិញ្ចឹមជាច្រើននៅតែមានធូលីដីដែរ ឬការធ្វើកំរាលអំពីឥដ្ឋយ៉ាងធន់ល្អ អាស្រ័យទៅលើការចំណាយ គេត្រូវធ្វើចង្អូរទឹកឲ្យបានគ្រប់គ្រាន់។ ប្រភេទនៃកម្រាលនេះ ប្រួលទៅតាមប្រព័ន្ធផ្សេងៗគ្នា រួមមានកំរាលផ្ទៃដី និងកំរាលផុតពីដី ដែលធ្វើអំពីបន្ទះឈើ ឬដែលសរសៃតូចៗ ។ គេត្រូវគិតគូផងដែរលើប្រព័ន្ធសំអាតលាមកសត្វ ។
១០– ការពារពីបក្សី និងសត្វផ្សេងៗ ( animal and bird protection )
ជាការល្អគេគួរគប្បីមានគម្រោងការពារ នៅពេលយប់ទប់ទល់នឹងសត្វដូចជា ឆ្កែ, ឆ្មា, កណ្តុរ,សំពោច, ទីទុយ, និងការពារនៅពេលថ្ងៃ ប្រឆាំងនឹងសត្វព្រៃដូចជា ខ្លែង, ស្ទាំង។ ជាញឹកញាប់គេច្រើនប្រើប្រាស់លួសសំណាញ់ ថ្វីត្បិតតែការស្វែងរកចំណី នៅវាលស្មៅអាចមានទំនុកចិត្តនៅពេលថ្ងៃក៏ដោយ ក៏នៅពេលយប់គេត្រូវតែការពារសន្តិសុខឲ្យបានល្អដែរ។
2. ប្លង់ទ្រង់មាន់សម្រាប់ប្រទេសកម្ពុជា
ប្លង់សម្រាប់ទ្រុងមាន់ដែលមានទ្រង់ទ្រាយតូច ទ្រង់នេះអាចត្រូវបានគេប្រើប្រាស់សម្រាប់ការក្រុងកូនមាន់ និងការចិញ្ចឹមមាន់សាច់ ឬសម្រាប់មាន់យកពង ។
ទ្រុងនេះមានគ្រោងជាឫស្សី, ដំបូលស្លឹក មានកំរាលអង្កាមកំរាស់ពី៥-១០ ស.ម ។ ទ្រុងនេះត្រូវបានបែងចែកជា៤បន្ទប់
3. ប្រព័ន្ធទឹកផឹក
ក/ ប្រព័ន្ធផ្តល់ទឹកផឹកផ្សេងៗគ្នាសម្រាប់មាន់ដូចជា ដបប្លាស្ទិច, ស្នូក ឬក្បាលដោះ
ប្រដាប់ដាក់ទឹកដទៃទៀតធ្វើឡើងតាមរបៀប ប្រើឆ្នាំងធ្វើអំពីឥដ្ឋ ដែលមានរន្ធ ឬមានចង្អូរតាមរឹមរបស់វា នឹងចានរាក់ៗ ។ ដបដែលអាចរំកិលបានចងភ្ជាប់ទៅនឹងជញ្ជាំង ឬដាក់បញ្ឈរដោយឲ្យមានកំពស់សមរម្យពីលើចាននោះ។ ឃ្លោកដែលគេពន្លិចទៅក្នុងដីឲ្យហ្នឹង ហើយចោះរន្ធទំហំសមល្មម លើជ្រុងដែលគេកាត់។
គ្រឿងស្វ័យប្រវត្តិផ្សេងៗ ត្រូវគេផលិតឡើង ដើម្បីច្រានទឹកបំពេញស្នូកទឹកឲ្យនៅពេញជាដរាប រូបភាពដែលពន្យល់នេះ គឺជារូបភាពមួយដែលគេធ្វើឡើង ជាមួយធុងសាំងយ៉ាងស្អាតមានចំណុះ ១៩៣លីត្រ ដែលតភ្ជាប់ទៅនឹងទុយោបន្ទះស័ង្កសី ទៅស្នូកកំពស់ប្រហែល១០ស.ម។ ចង្ហូរទឹកតាមទុយោដោយលៃលកតម្រូវតាមក្បាលរូប៊ីណេ ហើយបំពង់សម្រាប់ផ្ទុកទឹកសំណល់ គឺនៅខាងក្រៅទ្រុង។ នៅខាងលើស្នូកទឹកនោះ ត្រូវការឲ្យមានទ្រនុងមួយការពារ ( ចម្រឹងវិលចុះឡើង កុំឲ្យមាន់ទុំពីលើ )។ យើងត្រូវឧស្សាហ៍ពិនិត្យមើល ទឹកនៅក្នុងស្នូកទាំងអស់ ឲ្យនៅពេញដដែល ប៉ុន្តែប្រយ័ត្នកុំឲ្យហូរហៀរទៅលើកំរាល ។ ដើម្បីរក្សាឲ្យកំរាលស្ងួតជានិច្ច ស្នូកទឹកនិមួយៗ ត្រូវបានគេដាក់ឲ្យនៅចន្លោះបន្ទះក្តារ ដែលគេតំរៀបសំរាប់ទប់ឲ្យមានលំនឹង ឬចងព្យួរដោយដាក់លើថាសសំណាញ់លួសសំយ៉ុង កំពស់ ៦ស.ម មកពីកំរាល។ ស្លែចាប់ផ្តើមកាន់យ៉ាងឆាប់រហ័សបំផុត បើសិនជាគេមិនបានសំអាតវាឲ្យបានញឹកញាប់ទេនោះ ដូច្នេះបញ្ហានេះមិនត្រូវបណ្តោយឲ្យកើត មានឡើងទេ។ គេតែងតែប្រើប្រាស់ដងវែង ដើម្បីសំអាតកំទេចកំទីឲ្យស្អាត និងត្រូវសំអាតស្នូកទឹកមាន់ជាមួយច្រាស់យូរៗម្តង ។
ខ- ស្នូកទឹក ( waterers )
គេមិនត្រូវទុកស្នូកទឹកចោលដោយគ្មានការសំអាត និងគ្មានទឹកត្រជាក់សំរាប់មាន់គ្រប់គ្រាន់នោះទេ។ មាន់ត្រូវការទឹករៀងរាល់ ១៥-២០នាទីម្តង។ ទឹកដែលផ្តល់ត្រូវស្អាតល្អ ហើយដាក់ឲ្យបានគ្រប់គ្រាន់ ការដាក់ទឹកជាការងារមួយសំខាន់បំផុតរបស់អ្នកថែរក្សា។ ស្នូកទឹកត្រូវតម្រូវទៅតាមអាយុរបស់មាន់ ដូចបានបង្ហាញក្នុងរូបទី៥។ ស្នូកទឹកសាមញ្ញបំផុតគឺ កំប៉ុងដាក់បញ្ចូលទៅក្នុងចានសំប៉ែតៗ ដោយទំលុះឲ្យមានរន្ធប្រហែល ១,៥ ស.ម ចេញពីគែមមាត់កំប៉ុង។ ដាក់ទឹកឲ្យបានពេញហើយគ្របវាដោយចានសំប៉ែត។ ដៃមួយកាន់កំប៉ុងសំប៉ែត ហើយដៃម្ខាងទៀតកាន់កំប៉ុងមូល ដាក់ទឹករួចក្រឡាប់វាឲ្យបានរហ័ស បន្ទាប់មកអ្នកនឹងបានឃើញទឹកចេញតាមរន្ធដែលចោះនោះ កាលណាទឹកឡើងដល់រន្ធកំប៉ុងចោះហើយ ទឹកនោះនឹងនៅហ្នឹងថ្កល់ក្នុងចានសំប៉ែត។ កំប៉ុងតូចតម្រូវទៅតាមសត្វតូច ប៉ុន្តែបើសត្វធំគេត្រូវដាក់កំប៉ុងធំ ទៅតាមចំណុះដែលវាត្រូវការ។
គ- ស្នូកចំណី ( feeders )
ការផ្តល់ចំណីអាហារឲ្យបានគ្រប់គ្រាន់ជាបន្តរហូតដល់មាន់ គឺជាកិច្ចការមួយសំខាន់របស់អ្នកចិញ្ចឹមសត្វស្លាប។ ប្រភេទស្នូកចំណីដែលមានបណ្តោយវែង មានគែមសងខាង អាចត្រូវបានធ្វើឡើងអំពីឈើ, លោហៈធាតុ, ឬ ឫស្សី។ ត្រូវដាក់ស្នូកចំណីរាយជាជួរឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យបក្សីទាំងនោះស៊ីចំណីបានក្នុងពេលជាមួយគ្នា។ មិនដូច្នេះទេសត្វដែលខ្សោយនឹងងាប់ ដោយសារការចឹកស៊ីសាច់គ្នា។ ចន្លោះដែលគួរតំរៀបស្នូករៀងគ្នាសំរាប់បក្សីគឺ : កូនមាន់អាយុ ០-៨សប្តាហ៍ ត្រូវទុកចន្លោះ ២,៥ស.ម , មាន់ដែលមានអាយុពី ៩-១៦សប្តាហ៍ ត្រូវទុកចន្លោះ ៦,៧ស.ម, មាន់សម្រាប់បង្កាត់ពូជ ១០,២ស.ម, មាន់ពងកូនកាត់ទុក ៣,៨ស.ម, មាន់ពង និងមាន់ទោទុក ៧,៦, ទាទុក ៥ស.ម, និងក្ងានទុក ៦,៤ស.ម។
4. ប្រដាប់ដាក់ជំណីអាហារ
ក/ ស្នូកដាក់ចំណី
ស្នូកដាក់ចំណីផ្សេងៗគ្នាសំរាប់ដាក់ចំណីមាន់ : ថាសសំរាប់កូនមាន់, ស្នូកវែងសំរាប់ចំណីអាហារសើម, និងស្នូកចំណីដោយចងព្យួរ សំរាប់ការផ្តល់ចំណីស្ងួត
ស្នូកចំណីដោយចងព្យួរ
ស្នូកចំណីដោយចងព្យួរអាចត្រូវបានគេធ្វើឡើង អំពីបន្ទះលោហៈធាតុ ឬប្លាស្ទិច ។ ស្នូកចំណីទាំងនេះអាចផ្ទុកចំណីអាហារ និងកាត់បន្ថយការកំពប់
ខ- ទ្រុង ( cages )
សិប្បករអាចធ្វើទ្រុងឡើងបាន បើសិនជាមានដែកសំណាញ់ទំហំ ២ស.ម។ សំណាញ់សំរាប់ធ្វើគ្រោង និងជញ្ជាំងខ័ណ្ឌ ត្រូវមានទំហំ ២,៥ ទ ៥ស.ម។ កំណាត់មួយផ្ទាំងៗមានទំហំ ៣,៦៦ម ទ១,៥ម បានជាទំរង់ទ្រុងមួយមាន៣បន្ទប់ ឬទ្រុងមួយនោះអាចដាក់មាន់បានរហូតដល់១៦ក្បាល។ ផ្ទាំងជញ្ជាំងខ័ណ្ឌចំនួន៤ និងជញ្ជាំងខាងមានទំហំ ៤០ ទ ៤៥ស.ម ធ្វើជាទ្រុងមានចំណុះ៣បន្ទប់រួម ឬ១៧ទ្រុងភ្លោះដែលមានចន្លោះ ២២,៨ស.ម ដាច់ពីគ្នា។ លួសដែលអាចពត់បានត្រូវគេប្រើប្រាស់ សំរាប់ចងភ្ជាប់គ្នារវាងគម្រោងនិងជញ្ជាំងខ័ណ្ឌ។ នៅខាងមុខគេធ្វើពីលួសសំណាញ់ ដែលមានប្រឡោះ ៥ ទ១០ស.ម។ បាតទ្រុងត្រូវធ្វើឲ្យមានជម្រាលបន្តិចប្រហែល ៧,៦ស.ម ធ្វើដូច្នេះពងអាចរមាលកាត់តាមប្រឡោះប្រហោង ៥ស.ម ហើយនៅខាងមុខត្រូវពត់លួសសំណាញ់ ដែលនៅសល់ឡើងលើដើម្បីងាយស្រួលទប់នូវការរមៀល និងការប្រមូលពង។ គេអាចធ្វើកំរាលទ្រុងពីឫស្សី ឬបន្ទះក្តារតូចៗ ជំនួសកំរាលលួសសំណាញ់។ ស្នូកទឹកនិងស្នូកចំណីអាចធ្វើពីបន្ទះលោហះធាតុ ឬឫស្សី ហើយចងព្យួរយ៉ាងតឹងនៅខាងមុខទ្រុង។ ការដាក់ឲ្យនៅចន្លោះដាច់ពីគ្នា គឺជាការសំខាន់ក្នុងការការពារ កុំឲ្យកំពប់ទឹកឬចំណី។ ទ្រុងភ្លោះតំរូវឲ្យដាក់មាន់ពងពីរក្នុងទ្រុងនិមួយៗ ចំណែកឯទ្រង់រួម បើសិនគេកាត់ជំពុះវា គេអាចដាក់រហូតដល់៦ក្បាល។
ប្រព័ន្ធធ្វើទ្រុងពីរជាន់ ត្រូវបានគេពន្យល់ដោយបង្ហាញរូបភាព។ ផ្ទៃបាតត្រូវធ្វើឲ្យមានជម្រាលប្រហែល ៧,៦ស.ម ដើម្បីឲ្យពងរមៀលធ្លាក់ចេញមកបានស្រួល ដោយគ្មានការខូចខាត។
គ. ប្រដាប់ដាក់ជំណីអាហារ
ស្នូកដាក់ចំណីផ្សេងៗគ្នាសំរាប់ដាក់ចំណីមាន់ : ថាសសំរាប់កូនមាន់, ស្នូកវែងសំរាប់ចំណីអាហារសើម, និងស្នូកចំណីដោយចងព្យួរ សំរាប់ការផ្តល់ចំណីស្ងួត
1. IV. ការគ្រប់គ្រង (Management)
1. ការភ្ញាស់ស៊ុត ( hatching )
អ្នកចិញ្ចឹមសត្វថ្មីថ្មោង ត្រូវជ្រើសរើសវិធីនៃការភ្ញាស់រវាងការភ្ញាស់ស៊ុតបែបធម្មជាតិដោយ មេក្រាប និងដោយប្រើប្រាស់ប្រដាប់ភ្ញាស់។ ការភ្ញាស់តាមរបៀបធម្មជាតិដោយមានមេភ្ញាស់ ឬឲ្យសត្វដ៏ទៃជំនួសដូចជា : មាន់ទោ, មាន់ក្រៀវ, ទា ឬក្ងាន គឺត្រូវការថែទាំបន្តិចបន្តួចពីអ្នកចិញ្ចឹម ។ ផ្ទុយមកវិញ ការភ្ញាស់តាមបែបធម្មជាតិ វាកំណត់យ៉ាងខ្លាំងក្លានូវទំហំ និងការលូតលាស់របស់សត្វ និងអាចឆ្លងជំងឺដែលអាចត្រូវបានទប់ស្កាត់ ដោយកម្មវិធីភ្ញាស់តាមសិប្បនិមិត្ត។ អ្នកចិញ្ចឹមសត្វស្លាបបែបជំនួញភាគច្រើនបំផុត បានទិញកូនមាន់ពីរោងឧស្សាហកម្មភ្ញាស់ណា ដែលភ្ញាស់តាមលក្ខណៈត្រឹមត្រូវ និងការភ្ញាស់តាមលក្ខណៈសិប្បនិមិត្តម្តងៗ មានចំនួនយ៉ាងច្រើន។
នៅក្នុងតំបន់ខ្លះដែលមិនទាន់មានក្រុមហ៊ុនភ្ញាស់ ជារបៀបជំនួញនៅឡើយ ការបង្កើតប្រដាប់ភ្ញាស់នៅតាមផ្ទះ គេនៅតែប្រើប្រាស់នៅឡើយសម្រាប់ចិញ្ចឹមមាន់តូចៗ ។ បើសិនជាមានការផ្តល់អគ្គិសនី ឬចង្កៀងប្រេងកាតបានទៀតទាត់ គេអាចសង់ឬទិញប្រដាប់ភ្ញាស់ដែលមានតំលៃថោកល្មម សម្រាប់ភ្ញាស់ពងមួយចំនួនតូច ។ ចំពោះពងដែលដាក់ក្នុងប្រដាប់ភ្ញាស់ គេត្រូវតែប្រើទែរម៉ូស្តាត ( thermostat ) ដែលរក្សាសីតុណ្ហភាពឲ្យបានថិតថេរ ប្រហែល៣៩,៤អង្សាសេ ដែលត្រឹមត្រូវទៅតាមសីតុណ្ហភាពនៃការភ្ញាស់ពង តាមបែបធម្មជាតិដែរ ។ ទំនាក់ទំនងសំណើមគេគប្បីថែទាំរវាង៤៥ ទៅ៦៥ភាគរយ ដោយប្រើចានដែកដាក់ទឹក ហើយត្រូវមានខ្យល់បក់ដើម្បីឲ្យមានសំណើម។ កូនមាន់ចាប់ផ្តើមញាស់ក្នុងអំឡុងពេល២១ថ្ងៃ ហើយវាតែងមានកំលាំងខ្លាំងមាំមួន ទោះបីជាយើងមិនជួយក៏ដោយ។ ទោះបីជាយ៉ាងណាក៏មាន់មួយចំនួនតូចញាស់ក្រោយគេ អាចរស់បានដែរ បើសិនជាគេមានការថែទាំឲ្យបានដិតដល់ល្អ ប៉ុន្តែកូនមាន់ទាំងនោះ មានសភាពខ្សោយពិបាកក្នុងការរស់នៅ។ ប្រដាប់ភ្ញាស់តូចដែលប្រើដោយអគ្គិសនី អាចភ្ញាស់ពងមាន់បាន៥០គ្រាប់ ត្រូវបានគេសាងសង់ឡើងដោយប្រើកំដៅ ( ចង្កៀង ) ឬអំពូលដែលមានសីតុណ្ហភាពសំរួលតំរូវ ដោយទែរមូស្តាតបញ្ចេញដោយឧស្ម័ន។ ពងមាន់ដែលភ្ញាស់គប្បីប្រែត្រឡប់វាទៅមក ឲ្យបាន៤ដងក្នុងមួយថ្ងៃ ក្នុងអំឡុងពេលមួយអាទិត្យដំបូង ។ ចូលគូសសញ្ញាចំណាំពងនីមួយៗ ដោយអក្ស ” x ” ដើម្បីងាយស្រួលក្នុងការត្រឡប់វា ៤៥អង្សាក្នុងម្តងៗ ។
ប្រដាប់ភ្ញាស់ដោយប្រើចរន្តអគ្គិសនីធុនតូច, ប្រដាប់ភ្ញាស់ប្រហែលគ្នានេះដែរអាចត្រូវបានកំដៅដោយឧស្ម័នឬប្រេងកាត។កសិករភាគច្រើនទិញកូនមាន់អាយុ១ថ្ងៃពីកន្លែងភ្ញាស់របើបជំនួញ។
ឧបករណ៍មួយចំនួនត្រូវបានប្រើប្រាស់ សម្រាប់ការភ្ញាស់ស៊ុត និងការឆ្លុះស៊ុត
ដោយសារបរាជ័យផ្នែកបច្ចេកទេស ក្នុងការអនុវត្តន៍ការប្រើប្រាស់ឧបករណ៍ក្នុងស្រុក ហេតុដូច្នេះហើយបានជាអ្នកចិញ្ចឹមសត្វភាគច្រើន មានការទុកចិត្តទៅលើកន្លែងភ្ញាស់ ដែលគេអនុវត្តន៍ទៅតាមរបៀបជំនួញ ដោយប្រើកំលាំងអគ្គិសនី ដើម្បីភ្ញាស់ស៊ុតទាំងនោះ។ គេបានធ្វើឧបករណ៍ភ្ញាស់នេះទៅតាមលក្ខណៈបច្ចេកទេស សម្រាប់ប្រែប្រួលពងជាច្រើនដងក្នុងមួយថ្ងៃៗ ។ គេគប្បីរក្សាសីតុណ្ហភាពចន្លោះពី ៣៧ទៅ ៣៧,៦អង្សាសេ ដោយមានទំនាក់ទំនងសំណើមពី ៥០ ទៅ៦០ភាគរយ។ ចំពោះរយៈពេលថ្ងៃទី១៩ និងទី២០ សីតុណ្ហភាពត្រូវបន្ថយចុះនៅ ៣៦,១ ទៅ ៣៧,២អង្សាសេ ដោយបង្កើនទំនាក់ទំនងសំណើមរហូតដល់ ៧៥ភាគរយ ជាអត្រាខ្ពស់បំផុតក្នុងពេលញាស់ដំបូងមកដល់។ ការផ្តល់មតិទាំងនេះអាស្រ័យទៅតាមប្រភេទ នៃទូភ្ញាស់ និងទំហំនៃស៊ុតដែលគេយកមកភ្ញាស់ ដូច្នេះចូរយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នចំពោះការផ្តល់មតិរបស់អ្នកភ្ញាស់ស៊ុត។ ប្រព័ន្ធឲ្យសញ្ញាអាចដំណើរការម៉ាស៊ីនភ្លើង ដោយស្វ័យប្រវត្តិ ក្នុងករណីដែលចរន្តអគ្គិសនីធ្លាក់ចុះ ។ ទូភ្ញាស់នីមួយៗត្រូវគេដាក់ឲ្យមានតម្រង់ខ្យល់ ដើម្បីការពារការលាយឡំរបស់មេរោគបាក់តេរី ដែលអាចឆ្លងពីទូភ្ញាស់ផ្សេងៗទៀតនៅក្នុងកន្លែងភ្ញាស់នោះ។ គេត្រូវផ្ទេរពងពីប្រដាប់ភ្ញាស់ទៅកន្លែងភ្ញាស់ នៅថ្ងៃទី១៨ ។
កន្លែងភ្ញាស់របៀបជំនួញ គេត្រូវពិនិត្យពូជមាន់នៅលើកសិដ្ឋានបង្កាត់ជូព ដើម្បីការពារជំងឺជា មុន មិនឲ្យឆ្លងចូលទៅកន្លែងភ្ញាស់បានឡើយ។ កាលណាមានជំងឺឆ្លងនៅកន្លែងភ្ញាស់ស៊ុតនោះ គេត្រូវមានការខាតបង់យ៉ាងច្រើន។ ហេតុដូច្នេះហើយ បានជារៀបភ្ញាស់ពង តាមទម្លាប់ចាស់ដែលអនុវត្តន៍ដោយអ្នកបង្កាត់មួយចំនួននោះ ត្រូវបានគេបំបាត់លែងប្រើប្រាស់តទៅទៀត។ ក្រោយពីកូនមាន់ញាស់ ចាំបាច់ត្រូវលាងប្រដាប់ប្រដាឲ្យបានម៉ត់ចត់ល្អ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ។ គេត្រូវចាក់ថ្នាំការពារ កាត់ជំពុះ និងការមើលភេទឲ្យបានត្រឹមត្រូវ មុនពេលយកទៅចិញ្ចឹមក្នុងកសិដ្ឋាន ដើម្បីការពារជំងឺឆ្លងផ្សេងៗតាមរយៈស៊ុត ដូចជា ជំងឺរោគសរ ( Pullorum ) និងរោកមីកូប្លាស្មា ( Mycoplasma )។ កូនមាន់ទើបតែញាស់ថ្មីៗភាគច្រើន ត្រូវគេលក់ និងផ្តល់ដោយផ្ទាល់ដល់អ្នកទិញក្នុងមួយថ្ងៃ។ កន្លែងភ្ញាស់កូនមាន់ខ្លះគេក្រុងកូនមាន់ទុក ដើម្បីចិញ្ចឹម ហើយចាប់ផ្តើមលក់នៅពេលមាន់មានអាយុច្រើនសប្តាហ៍ ឬមាន់ជំទង់ ។
2. ការឆ្លុះពង ( candling egg )
ក្នុងកំឡុងពេលភ្ញាស់ពង សរសៃវាលូតលាស់យ៉ាងឆាប់រហ័ស ដែលគេពិនិត្យមើលឃើញដោយបង្វិលពងក្រោមប្រភពពន្លឺភ្លើង ។ ប្រដាប់ឆ្លុះសាមញ្ញត្រូវបានគេធ្វើឡើង ដោយចោះប្រហោងកំប៉ុង ឬប្រអប់ទំហំ ៣ស.ម ប្រដាប់ដោយអំពូលភ្លើង ដែលមានកំលាំង១៥ ទៅ ៥០វ៉ាត់។ គេអាចប្រើប្រាស់ភ្លើងពិល ឬពន្លឺថ្ងៃដើម្បីឆ្លុះស៊ុតបានតាមរន្ធតូចក្នុងបន្ទប់ងងឹត ។ ការកកើតកោសិកានៅក្នុងឃ្លុបខ្យល់ ក្នុងពេលភ្ញាស់ មានបង្ហាញនូវរូបភាព។ បើសិនជាឃ្លុបខ្យល់ថយចុះជ្រៅច្រើនជាង ១,២៥ស.មនោះ ស៊ុតប្រហែលជាខូច ។ ពងដែលមិនមានដោយឈ្មោល ( សំបកមានពណ៌ស ) អាចពិនិត្យដឹងក្រោយពីដាក់ភ្ញាស់បានពី៤ ទៅ ៥ថ្ងៃ ។ ២ ឬ ៣ ថ្ងៃក្រោយមកពងនោះមានស្នាមពណ៌ព្រឿងៗ ឬពណ៌ត្នោត ។ បើសិនសរសៃឈាមត្រូវបានគេមើលឃើញថា ផុសចេញពីចំណុចក្រហមក្រម៉ៅ នោះពងនឹងចាប់ផ្តើមមានខ្សែជីវិត ហើយវានឹងអាចញាស់ជាកូនមាន់បាន ។ បើសិនជាជាតិលឿងនិងជាតិសរសៃនៃពង មើលឃើញច្បាស់ហើយថ្លា នោះគេអាចទុកបរិភោគបាន ទោះបីនៅក្នុងប្រទេសខ្លះមានច្បាប់ហាមឃាត់ មិនឲ្យលក់ក៏ដោយ ។ ការឆ្លុះពងនៅពេលចុងក្រោយ ត្រូវបានគេឆ្លុះមើលនៅរយៈពេល ១៨ថ្ងៃ ដោយឆ្លុះមើលម្តងទៀតនៅខណៈដែលគេប្តូរទូភ្ញាស់ទៅកន្លែងញាស់ ។ ពេលនោះកាលណាគេឃើញមានពណ៌លឿងខ្មៅនៅខាងក្នុង ហើយមិនមានបន្ទប់ខ្យល់ទេ នោះបញ្ជាក់ ថា ស៊ុតប្រាកដជាស្អុយ និងត្រូវយកចេញជាប្រញាប់ ។
ការគ្រប់គ្រង (Management)
៣- ការក្រុងកូនមាន់ ( Brooding )
បើសិនជាមាន់ញាស់តាមរបៀបសិប្បនិមិត្ត អ្នកចិញ្ចឹមត្រូវអនុវត្តន៍កិច្ចការ ដូចកិច្ចការរបស់មេមាន់ដែរ គឺការក្រុង។ អ្នកថែរក្សាត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវរៀងរាល់ម៉ោង នៅដំណាក់ដំបូងនៃជីវិតរបស់កូនមាន់ ដែលទើបនឹងញាស់។ ការត្រួតពិនិត្យក្នុងរយៈពេលពីរថ្ងៃដំបូង អាចកំណត់បានរវាងជោគជ័យ និងបរាជ័យ របស់ហ្វូងកូនមាន់។ ស្ត្រីនៅក្នុងប្រទសជាច្រើនបានបង្ហាញឲ្យឃើញនូវសភាវគតិ ដែលជាអ្នកអនុវត្តន៍នូវមុខងារដ៏ពិសេស នៃការក្រុងថែទាំកូនមាន់យ៉ាងស្និតស្នាល នូវដំណាក់កាលមួយសប្តាហ៍ដំបូង។ បញ្ហាចាំបាច់ ៣យ៉ាង ដែលគេយកចិត្តទុកដាក់បំផុត ចំពោះកូនមាន់គឺ កំដៅ, ចំណីអាហារ, និងទឹក ។
ក. កំដៅ ( heat )
ចំពោះប្រដាប់ក្រុងផ្តល់កំដៅ គេអាចផ្តល់ឲ្យដោយប្រើភ្លើងអគ្គិសនី, ប្រើឧស្ម័ន, ប្រេងកាត,ធ្យូង, អុស, ធ្យូងថ្ម, ចំបើង, ឬកំដៅព្រះអាទិត្យ។ ត្រូវមានការរៀបចំសាកល្បងនូវការប្រើប្រាស់ ប្រភពកំដៅឲ្យបាន២៤ម៉ោង មុនពេលដាក់កូនមាន់។ ដើម្បីឲ្យកំដៅសាយភាយបានល្អពេញកន្លែងក្រុងកូនមាន់, នៅអាទិត្យដំបូងគេត្រូវដាក់កំដៅនៅសីតុណ្ហភាព ៣៥អង្សាសេ។ កូនមាន់ពូជlethargic ត្រូវការកំដៅច្រើនជាងពូជមាន់បង្កាត់សកម្មផ្សេងៗ ទៀត។ ដូច្នេះហើយបានជាអ្នកជំនាញខ្លះ សូមឲ្យចាប់ផ្តើមដាក់កំដៅនូវសីតុណ្ហភាព ៣០ ទៅ៣៥អង្សាសេ ដោយប្រែប្រួលទៅតាមពូជ។ កំរិតនៃសីតុណ្ហភាពនៅក្នុងកន្លែងក្រុង កំដៅធ្វើឲ្យកូនមាន់អាចជ្រើសរើសកន្លែងដែលមានសីតុណ្ហភាពល្អបំផុត សំរាប់វាបាន ។
កូនមាន់ត្រូវការកំដៅ, ចំណី, ទឹក, និងខ្យល់ចេញចូល
ប្រដាប់ផ្តល់កំដៅប្រភេទប្រអប់ ដែលមានអំពូលភ្លើងត្រូវបានគេដាក់ព្យួរ កំពស់ពីបាតក្រោម ២០ស.ម ដែលយកល្អប្រដាប់ក្រុងនោះអាចដាក់កូនមាន់ប្រហែល៥០ក្បាល ។ ផ្ទៃដែលនៅសល់អាចធ្វើឲ្យកូនមាន់រត់លេងក្រៅរបាំងបាន ។ ពនឺ្លអំពូលភ្លើងក្រហម ( infra-red ) ដាក់ព្យួរតំរូវកំពស់ពីកំរាល ៤៥ស.ម វាជាប្រភពកំដៅមួយដ៏ល្អសំរាប់កូនមាន់តូចៗមួយចំនួន ( រូបភាពទី៣៣ ) ។ គំរបពីលើតាមធ្មតា គេធ្វើអំពីបន្ទះលោហៈធាតុអាចព្យួរពីលើបាន ឬព្យួរដោយចងបង្គោលតូច ឬឥដ្ឋដែលទុកគែមរបស់កំពស់ពី ១០ ទៅ ១២ស.មពីកំរាល។ ប្រដាប់ក្រុងកំដៅធ្វើអំពីជាល អាចប្រើកំដៅដោយចង្កៀងប្រេងកាត ដំកល់ដោយឥដ្ឋធ្វើជាប្រភពកំដៅមួយ។ សូមប្រយ័ត្នការពារនូវភ្លើងឆេះខ្លាំង ពីប្រភពផ្តល់កំដៅ ដែលអាចជាហេតុធ្វើឲ្យឆេះទ្រុង។
ចំពោះអាទិត្យទី១ គេត្រូវធ្វើរបាំងព័ទ្ធជុំវិញកន្លែងក្រុងកូនមាន់ ដោយក្រដាសក្រាស់ ឬប្រដាប់ហ៊ុំកំដៅ ដោយដាក់នៅអែបៗកំដៅ ដើម្បីការពារកូនមាន់កុំឲ្យដើរឆ្ងាយពីប្រភពកំដៅ។ អ្នកអង្កេតមានបទពិសោធន៍អាចនឹងសំរួល តំរូវសីតុណ្ហភាពទៅតាមអាការរបស់កូនមាន់។ អ្នកថែទាំដែលមានបទពិសោធន៍តិច គប្បីកត់ត្រាសីតុណ្ហភាពឲ្យបានញឹកញាប់ ត្រូវដាក់ទែរម៉ូម៉ែត្រមើល ដោយដាក់ព្យួរត្រឹមកំពស់ខ្នងកូនមាន់ ។ បើសិនជាកូនមាន់ប្រមូលផ្តុំគ្នា ហើយយំជីបៗនោះ បញ្ជាក់ឲ្យដឹងថា វាច្បាស់ជាខ្វះកំដៅ ដូច្នេះគេចាំបាច់ត្រូវផ្តល់កំដៅបន្ថែម ។ ប្រសិនបើកូនមាន់ចេញឆ្ងាយពីប្រភពកំដៅ នោះគេត្រូវធ្វើការបន្ថយកំដៅបន្តិច ។ ការយកចិត្តទុកដាក់ជាប្រចាំចំពោះកូនមាន់តូចៗ គឺជាបញ្ហាសំខាន់បំផុត ពីព្រោះបញ្ហាសីតុណ្ហភាពខាងក្រៅ មានការផ្លាស់ប្តូរដែលជាហេតុធ្វើឲ្យកែប្រែនូវការផ្តល់នេះ ។
ក/ ឧបករណ៍ត្រូវរៀបចំបែបនេះ នៅក្នុងតំបន់ផ្តល់កំដៅសំរាប់កូនមាន់
ប្រដាប់ផ្តល់កំដៅដោយប្រើប្រាស់ធ្យូង, បន្ទះសាជី លោហៈធាតុ និងទែម៉ូម៉ែតត្រូវបានគេប្រើប្រាស់ ដើម្បីកំរិតសីតុណ្ហភាពឲ្យបានត្រឹមត្រូវ ក្នុងរយៈពេលនៃការផ្តល់កំដៅ ( ០-៣សប្តាហ៍ )
ត្រួតពិនិត្យ និងលៃតម្រូវសីតុណ្ហភាព របស់ឧបករណ៍សម្រាប់ក្រុង
ខ. ចំណី ( feed )
គេត្រូវដាក់ចំណីឲ្យមានរបៀប ធ្វើយ៉ាងណាទាក់ទាញឲ្យកូនមាន់ ដែលញាស់បានមួយថ្ងៃចូលចិត្ត។ ម្សៅគ្រើមលាយ ឬច្របល់វាពង្រាយលើក្រដាសកាសែត ឬគេតែងតែយកក្រដាសប្រអប់ ឬកេះប្រើសំរាប់ដាក់ចំណី ។ ស្នូកទឹក៤ និងស្នូកចំណី៤ គេត្រូវតែដាក់ឆ្លាស់គ្នានៅក្នុងវង្វង់ប្រដាប់ឲ្យកំដៅ ។ សូមដាក់កូនមាន់ចំពីលើចំណី ។ នៅអាទិត្យដំបូង ស្នូកដាក់ចំណីបណ្តោះអាសន្នសំរាប់កូនមាន់ ត្រូវប្តូរដោយស្នូកចំណីតូចៗចំនួន៤បន្តិចម្តងៗ ស្នូកនីមួយៗដាក់ប្រវែង ២,៥ម ត្រូវនឹងកូនមាន់ចំនួន១០០ក្បាល សំរាប់ស្នូកនោះ ។
គ. ទឹក (water )
ទឹកត្រូវបានកូនមាន់នីមួយៗ ស្វែងរកនៅថ្ងៃញាស់ដំបូង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មាន់ខ្លះត្រូវគេចាប់ជ្រលក់ចំពុះវាទៅក្នុងទឹកឲ្យវាស្គាល់ទឹកដែរ ។ គេមិនត្រូវដាក់កូនមាន់ឲ្យឆ្ងាយពី១ម ពីស្នូកទឹក នៅក្នុងរយៈពេល២អាទិត្យដំបូងឡើយ ហើយបន្ទាប់មកទៀត មិនត្រូវឲ្យឆ្ងាយពី ៣,៥ម ។ ក្នុងអំឡុងពេលអាទិត្យដំបូង កូនមាន់១០០ក្បាល ត្រូវការទឹកចំនួន២លីត្រក្នុងមួយថ្ងៃ ។ ទំហំនៃស្នូកទឹកត្រូវបានគេបង្កើន ទៅតាមការធំធាត់របស់មាន់ ។ មេមាន់ពង១០០ក្បាល ត្រូវការទឹក៣៦លីត្រ ឬច្រើនជាងនេះក្នុងមួយថ្ងៃ ។ គេត្រូវតែពិនិត្យមើលកុំឲ្យមានទឹកកំពប់លើកំរាល ។
ការគ្រប់គ្រង (Management)
៤ - ការចិញ្ចឹម ( rearing )
គេត្រូវបញ្ឈប់ការឲ្យកំដៅ ក្រោយពីមាន់មានអាយុ៣សប្តាហ៍ ឬដើមរដូវដែលមានអាកាសធាតុក្តៅ។ អ្នកចិញ្ចឹមមាន់ធ្វើការជ្រើសរើសប្រព័ន្ធគ្រប់គ្រងផ្សេងៗគ្នា។ ហ្វូងមាន់អាចត្រូវបានគេចិញ្ចឹម ដោយឲ្យដើររកស៊ីដោយខ្លួនឯង នៅខាងក នៅកន្លែងដែលគេកំណត់ព្រំដែនដាក់ក្នុងទ្រុងធំ ក្នុងទ្រុងតូច រីឃាំងនៅក្នុងទ្រុងចញ្ចឹមទាំងមូល ។
ក. គុណសម្បត្តិនៃការចិញ្ចឹមលែង រួមមាន :
១- បន្ថយការចំណាយលើចំណីអាហារ ដោយឲ្យបក្សីទាំងនោះអាចដើររកស៊ីបានដោយខ្លួនឯង ដូចជារុក្ខជាតិបៃតងស្រស់, សត្វល្អិត និងកកាយស៊ីក្នុងលាមកសត្វពាហនៈធំៗ ។
២- បន្ថយនូវចំណាយការសាងសង់ទ្រុង ។
គុណវិបត្តិរួមមាន :
១- បាត់បង់ដោយសត្វចង្រៃស៊ី
២- ជំងឺឆ្លងបានដោយងាយពីតំបន់ គង្វាលសត្វដទៃៗទៀត ។ ការចិញ្ចឹមលែងដោយមានកំណត់ព្រំដែន ត្រូវការការគ្រប់គ្រងហ្វូងសត្វតិចតួច ។
គុណសម្បត្តិនៃការចិញ្ចឹមដាក់ទ្រុងធំ គឺអាចការពារបានច្រើនពីធាតុអាកាស និងសត្វចង្រៃផ្សេងៗ ។ គុណវិបត្តិរួមមាន ការចំណាយ និងការធានាប្រដាប់ប្រើប្រាស់ទាំងអស់ ចំណីមានជីវជាតិគ្រប់គ្រាន់ និងចំណាយលើការឲ្យចំណី ការធ្វើរបងការពារ និងបញ្ហាដែលកើតមានឡើង ដូចជាទ្រុងសើមនៅរដូវភ្លៀង ដែលជាមូលហេតុបណ្តាលឲ្យកើតមានជំងឺ និងបញ្ហាព្រូន ។
ខ. ការចិញ្ចឹមដោយដាក់ទ្រុងតូចៗ ( cages ) :
ទ្រុងតូចៗអាចសន្សំសំចៃផ្ទៃកំរាលបានច្រើន, និងបើសិនជាព្យួរខ្ពស់ពីដីអាចជៀសវាងការប៉ះពាល់នឹងលាមក, បក្សីត្រូវការការពារប្រឆាំងនឹងជំងឺផ្សេងៗ, ចៃ, និងប៉ារ៉ាស៊ីត ។ គេត្រូវចំណាយលើទ្រុងនេះយ៉ាងច្រើនពីដំបូង និងដែលចាំបាច់តំរូវឲ្យមានប្រព័ន្ធប្រមូលលាមកចោលផង ។
គ. ការចិញ្ចឹមដោយបង្ខាំង ( confinement rearing ) :
ការចិញ្ចឹមបែបនេះអាចមានការការពារបានច្រើនពីសត្វចង្រៃ និងជំងឺផ្សេងៗ បើសិនជាមានវិធានការអានាម័យត្រឹមត្រូវ ដោយហាមមនុស្សចូលមើល មិនឲ្យមាន់ចាស់ៗ ឬសត្វចិញ្ចឹមលែង ឬកន្លាតចូលក្នុងទ្រុងឡើយ។ សារធាតុចិញ្ចឹមសំខាន់ៗទាំងអស់ត្រូវបានគេផ្តល់ឲ្យសត្វដោយលាយក្នុងចំណី។ ចន្លោះលំហរដែលទុកសំរាប់សត្វនីមួយៗ គប្បីទុក ៦៥០ស.មការ៉េ ចំពោះសត្វដែលមានអាយុ៥សប្តាហ៍ដំបូង និងសំរាប់មាន់ធំត្រូវបង្កើនរហូតដល់ ២.៧៥០ស.មការ៉េ។ កំរាលខាងក្រោម តាមធម្មតាគេក្រាលកំរាលកំរាស់ពី ៥ ទៅ១០ស.ម។ ប្រភេទនៃកំរាលសម្រាប់ឲ្យសត្វដេក ត្រូវបានគេជ្រើសរើសអាស្រ័យទៅតាមតំលៃ និងលទ្ធភាពដែលអាចរកបាននៅក្នុងស្រុក។ សំភារៈដែលគេចូលចិត្តដាក់សំរាប់ជាកំរាលរួមមាន រុក្ខជាតិពុកផុយតូចៗ ចំបើងស្រូវចិញ្ច្រាំ ចំបើង ចំណាំងឈើតូចៗ ឬអាចម៍ដែកឈូស អាចម៍រណា ( ប្រើបានតែ៤អាទិត្យតែប៉ុណ្ណោះ ) ចំរៀកសំបកត្នោត កំទេចស្នូលពោត ជួនកាលមានគ្រោះថ្នាក់ ដោយស្រមើល ) កំទេចសំបកសណ្តែកដី សំបកអំពៅ ក្រដាសកាសែត និងដីខ្សាច់ ( នេះជាការជ្រើសរើសចុងក្រោយ )។ ចំពោះកំរាលដែលមានគុណភាពមិនល្អ គេគួរធ្វើទ្រុងឲ្យបានធំបន្តិច ដើម្បីឲ្យកំរាលនោះស្ថិតនៅជាភាពស្ងួតជានិច្ច។ ស្មៅចិញ្ចៀន ឬចំបើង ឬគ្រាប់ធញ្ញជាតិរឹង អាចបណ្តាលឲ្យសត្វកើតជំងឺ ” ប៉ោងគែរ “ម្យ៉ាងវិញទៀតបើមាន់់មានលក្ខណៈបែបនេះ គេគួរសំលាប់វាយកសាច់ ពីព្រោះមិនមានឱសថណាព្យាបាលបានឡើយ ។
ឃ. ប្រដាប់ដាក់ចាប់សត្វ គឺជាឧបករណ៍ដ៏មានប្រយោជន៍
ង. ការថ្លឹងមាន់
ច. ការចឹកគ្នា ( cannibalism )
ការកាត់ចំពុះ គឺជាវិធីសាស្ត្រនៃការកាត់ ឬដុតចំពុះទាំងលើ ទាំងក្រោម។ បើសិនជាការធ្វើដូច្នេះ បានត្រឹមត្រូវល្អ គឺដើម្បីការពារកុំឲ្យសត្វចឹកស៊ីសាច់គ្នា ដែលជាទំលាប់អាក្រក់នៃការចឹករោម ឬចឹកដំបៅសត្វផ្សេងទៀត។ អ្នកចិញ្ចឹមមាន់សាច់ និងមាន់ពងទាំងឡាយត្រូវអនុវត្តន៍នូវការកាត់ចំពុះមាន់ទាំងអស់នៅ កន្លែងភ្ញាស់។ ចំពោះមាន់សាច់ គេត្រូវកាត់ប្រហែល ១/៣ នៃចំពុះនោះ។ សំរាប់មាន់យកពងដែលរស់នៅរយៈពេលយូរ គេត្រូវកាត់ខាងលើ ១/៣ ទៅ ២/៣ និងកាត់ចំពុះខាងក្រោម ១/៤ ទៅ ១/៣ ។ បើសិនជាគេមិនអាចរកម៉ាស៊ីនកាត់ចំពុះបាន គេអាចប្រើកន្ត្រៃ ឬកាំបិតមុតក៏បាន។ បើសិនជាមានចេញឈាមតិចៗ ត្រូវជ្រលក់ចំពុះដែលកាត់នៅស្រស់ៗនោះទៅ ក្នុងចំណី។ មាន់ដែលចិញ្ចឹមលែង គួរតែកាត់ចំពុះ នៅពេលមានការចឹកគ្នាកើតឡើង។ គួរជៀសវាងការកាត់ចំពុះជ្រៅពេក ។
វិធីសាស្ត្រមួយទៀតគឺការការពារកុំឲ្យចឹកគ្នា ជួនកាលគេត្រូវការផងដែរ ។ សញ្ញាដំបូង វាចឹកទាញរោមគ្នា ឬមានរហូតដល់ហូរចេញឈាម សត្វរងគ្រោះគួរដកចេញពីទ្រុង។ ការចិញ្ចឹមមាន់ដោយប្រើពន្លឺព្រិលៗ ឬស្រអាប់ៗ ( ការចិញ្ចឹមក្នុងទ្រុងងងឹត ) គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព គឺមានន័យថា គេអាចការពារបានពីការចឹកគ្នា។ ទ្រុងចិញ្ចឹមនេះត្រូវការបង្អួចបន្តិចបន្តួច ប៉ុន្តែត្រូវមានកង្ហារបក់ចេញចូល និងផ្តល់ពន្លឺស្រអាប់ដោយដាក់ អំពូលភ្លើងតូចៗមួយចំនួន។ បើគ្មានអំពូលភ្លើងទេ គេអាចប្រើទៀនក៏បាន។ ចូរដាក់ស្នូកទឹក ស្នូកចំណីឲ្យបានច្រើន ដើម្បីការពារពីការបាត់បង់ជាតិទឹក និងបាត់បង់ទំងន់ក្នុងពេលងងឹត ។
៥ - មេមាន់ពង ( layers )
ការពិភាក្សាបន្តទៀតអំពីប្រព័ន្ធគ្រប់គ្រងឲ្យបានល្អសម្រាប់មាន់យកពង។ ការព្រលែងមាន់ឲ្យដើររកស៊ី ដោយសេរីអាចធ្វើឲ្យមាន់ទទួលបានពន្លឺថ្ងៃ និងអាចរកចំណីអាហារស្រស់ដោយខ្លួនឯង។ ពងដែលបានមកពីមាន់ប្រភពបែបហ្នឹង ជួនកាលគេលក់បាននូវតំលៃខ្ពស់ ពីព្រោះវាមានការបង្កើននូវគុណភាព ពណ៌ក្នុងពងលឿងបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេចាត់ទុកថា តំលៃនៃផលិតផលនោះជាទូទៅខ្ពស់ ជាងតំលៃនៃផលិតផលស៊ុត ដែលចិញ្ចឹមដាក់ទ្រុងដែរ ។ ការចិញ្ចឹមមាន់ឲ្យដើររកស៊ីដោយខ្លួនឯង អាចជួយសន្សំនូវការចំណាយក្នុងការទិញចំណីអាហារបានខ្លះ។ ការង្កើននូវការការពារ ប៉ុន្តែអាចបង្កើននូវជំងឺ និងប៉ារ៉ាស៊ីតផ្សេងៗ ប្រសិនបើទ្រុងនោះសើម ។
ការចិញ្ចឹមដោយដាក់ក្នុងទ្រុង ដោយមានកំរាលចំបើង លើបន្ទះក្តាឲ្យបានក្រាស់បន្តិច ឬការចិញ្ចឹមដាក់ទ្រុងសំណាញ់ ត្រូវបានគេអនុវត្តន៍យ៉ាច្រើននាពេលបច្ចុប្បន្ន។ ការចិញ្ចឹមបែបនេះត្រូវការឲ្យមានប្រភពចំណីដែលមានតុល្យភាពត្រឹមត្រូវ តាមក្បួនខ្នាត ។ ដើមទន់សម្រាប់ធ្វើទ្រុងធំចំណាយតិច ទៅលើកំរាលជាងការចំណាយទៅលើទ្រុងសំណាញ់តូចៗ។ ទ្រុងសំណាញ់សំចៃទីធ្លាងាយស្រួលក្នុងការប្រមូលយកពង សន្សំការចំណាយទៅលើកំលាំងពលកម្ម ប៉ុន្តែត្រូវចំណាយថវិកាច្រើនក្នុងការសាងសង់។ លាមកសត្វដែលធ្លាក់មកខាងក្រោមទ្រុង ឬក្រោមកំរាលបន្ទះក្តាតូចៗនោះ ជួនកាលវាបង្កើតឲ្យមានបញ្ហានូវការកកើតរុយដោយសារគំនរលាមកនោះ ។
បើការបន្ថែមពន្លឺ ត្រូវបានអនុវត្តន៍ឡើងឲ្យបានបរិបូណ៌ នៅក្នុងការស់នៅក្នុងជីវិតមាន់ញីនោះ វាអាចបង្កើតផលិតកម្មពងបានមួយកំរិត។ ចំពោះប្រភេទមាន់យកពងលឺហ្គន ( leghorn ) ពេលវេលាដែលល្អគឺវាទទួលពន្លឺឲ្យបានច្រើន នៅពេលវាមានអាយុ២០សប្តាហ៍។ ពេលវេលាដ៏ល្អប្រសើរបំផុតចំពោះពូជមាន់ ដែលផ្តល់ពងផង សាច់ផង គឺនៅអាយុ២១សប្តាហ៍។ ឬមាន់សាច់វិញពេលដែលល្អបំផុតគឺ នៅអាយុ២២សប្តាហ៍។ គេត្រូវធ្វើការអនុវត្តន៍តាមការបង្ហាត់បង្រៀន អំពីវិធីសាស្ត្រគ្រប់គ្រង ដែលជារឿយៗត្រូវបានផ្តល់ដោយក្រុមអ្នកបង្កាត់ពូជ។ ការបង្រៀនទាំងនេះស្តីអំពីការថ្លឹងមាន់ញីជំទង់ នៅខណៈដែលគេធ្វើការបង្កើនពន្លឺឲ្យវា ។ គេត្រូវបន្ថែមពន្លឺឲ្យបានមួយម៉ោងក្នុងមួយសប្តាហ៍ម្តង រហូតដល់គ្រប់១៥ម៉ោង។ ប្រសិនបើយើងបង្កើនការឲ្យពន្លឺឆាប់រហ័សពេក វាបណ្តាលឲ្យពងមាន់ទំហំតូច។ ការបិទនិងបើកភ្លើងនៅពេលយប់ គឺជាកម្មវិធីគ្រប់គ្រងមួយបែបផ្សេងទៀត ដែលជួនកាលត្រូវបានគេប្រើប្រាស់ ដើម្បីជំរុញឲ្យមាន់ស៊ីចំណីឲ្យបានច្រើន ដែលនឹងបង្កើតអត្រាលូតលាស់របស់មាន់យកសាច់។ នៅកន្លែងចិញ្ចឹមបែបជំនួញធំៗ ការបើកភ្លើងត្រូវគេត្រួតពិនិត្យទៅតាមម៉ោងត្រឹមត្រូវ ។
កត្តាមួយផ្សេងទៀតដែលមាន់ផលិតពងបានច្រើន គឺតំរូវឲ្យគេធ្វើការប្រមូលពងរៀងរាល់ថ្ងៃ។ ប្រសិនបើគេអនុញ្ញាតឲ្យមាន់រកស៊ីតាមទីធ្លាក្រាបពងនៅក្នុងសំបុក នោះផលិតកម្មរបស់វាអាចបានត្រឹមតែ៣០ពង ក្នុងមួយឆ្នាំ ស្មើនឹងពីរសំបុក ដោយមួយសំបុកៗមានពី ១២ ទៅ១៥គ្រាប់។ បើសិនជាទុកឲ្យវាពង ហើយប្រមូលយករហូតដល់ ២៥០គ្រាប់។ តែបើមានពន្លឺ១៥ម៉ោងក្នុងមួយថ្ងៃ មេនោះអាចផលិតពងបានរហូតដល់ ២៥០គ្រាប់ក្នុងមួយឆ្នាំ។
ក. អំពីសំបុក ( nests )
សំបុកដែលរៀបចំ និងកំរាលទ្រុង គេគួរគប្បីរៀបចំឲ្យបានស្រេចមុនពេលវាចាប់ផ្តើមពង។ គេអាចសាងសង់សំបុកនេះអំពីឈើ , អំពីបន្ទះលោហៈធាតុ, លួសសំណាញ់, ដីឥដ្ឋ, កំទេចឥដ្ឋ, ឬក្រណាត់កន្ទេល។ សំបុកនីមួយៗត្រូវធ្វើឲ្យបានទំហំប្រហែល ០,១២ម៉ែត្រគូប។ គេអាចដាក់វាលើកំរាលក៏បាន ឬធ្វើដោយដាក់វាឲ្យខ្ពស់ពីកំរាលក៏បាន ឬចងភ្ជាប់ទៅនឹងជញ្ជាំង និងកន្លែងណាដែលងងឹតជាងគេបំផុតនៅក្នុងទ្រុងនោះ។ គេគប្បីដាក់ចំបើស្ងួតធ្វើទ្រនាប់ខាងក្នុង ប៉ុន្តែចំបើងនោះត្រូវស្អាតល្អ ដើម្បីជៀសវាងកុំឲ្យប្រលាក់ពង។ បើចងភ្ជាប់ឬព្យួរពីលើកំរាល គេគួរផ្តល់សំបុកដោយមានបង្គងនៅពីមុខ។ សំបុករួម គេអាចប្រើប្រាស់សំរាប់ឲ្យមាន់ជាច្រើនពងបានក្នុងពេលតែមួយ វាជាការល្អប្រសើរបើសិនជាគេធ្វើឲ្យបានទំហំ៤ដងនៃសំបុកមាន់មួយ។ បើសិនជាទ្រុងនោះត្រូវបានគេធ្វើអំពីកំរាលក្តារបន្ទៈតូចៗវិញ គេត្រូវរៀបចំសំបុកឲ្យបានសមរម្យ។គេគួរគប្បីប្រមូលពងឲ្យបានញឹកញាប់ ហើយទុកវានៅកន្លែងត្រជាក់ ដើម្បីការពារកុំឲ្យឆាប់ខូចគុណភាព។ អ្នកចិញ្ចឹមខ្លះប្រមូលពងចំនួន ៣ទៅ៥ដង ក្នុងមួយថ្ងៃនៅរដូវក្តៅ។ ស៊ុតដែលទុកនៅសីតុណ្ហភាព ៣៧អង្សាសេ អាចមានគុណភាពល្អត្រឹមរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែគេអាចទុកស៊ុតបានរហូតដល់ ១០០ថ្ងៃ នៅសីតុណ្ហភាព ៣អង្សាសេ។ គេអាចទុកពងបានរយៈពេលយូរក្នុងកំរិត៣អង្សាសេ ប៉ុន្តែនៅសីតុណ្ហភាព ១០អង្សាសេ វាមានលក្ខណល្អប្រសើរដែរ ដើម្បីរក្សាទុកក្នុងរយៈពេលខ្លីជាងនេះ។ ការណែនាំទាំងនេះគឺសំរាប់តែអ្នកដែលជួញដូរស៊ុតប៉ុណ្ណោះ។ ស៊ុតសម្រាប់ភ្ញាស់ចាំបាច់គេត្រូវថែក្សាឲ្យបានល្អ និងមិនត្រូវទុកវាឲ្យលើសពី ១០ទៅ ១៤ថ្ងៃឡើយ។
ខ. ការដាក់ទ្រនំ ( roosts )
តាមទំលាប់របស់វា មាន់តែងដេកនៅលើដើមឈើ ដូច្នេះជាការល្អ ប្រសិនជាយើងធ្វើទ្រនំឲ្យវាដេក ។ ប៉ុន្តែចំពោះទ្រនំនេះមិនជាការចាំបាច់ទេ ។ មាន់ត្រូវការទ្រនំដែលមានប្រវែង ២០ស.ម ក្នុងមាន់មួយក្បាល ។ បង្គងធ្វើឲ្យលាមកធ្លាក់មកគរលើគ្នា គឺជាការងាយស្រួលក្នុងការប្រមូលធ្វើជី ។ បើទ្រុងចិញ្ចឹមនោះត្រូវបានគេសង់ ដោយមានទ្រនំ វាជាការងាយស្រួលបោសសំអាត ឬប្រមូលលាមកចេញ ។
គ. ការជំរុះចោល ( culling )
ការជំរុះចោលត្រូវបានអនុវត្តន៍ ដើម្បីយកមាន់ណាដែលមិនពងចេញពីហ្វូង។ ការធ្វើបែបនេះធ្វើឲ្យគេសន្សំការចំណាយ បានពីការចាប់ និងការយកចេញពីហ្វូងនូវមាន់ណាដែលមិនផ្តល់ពង។ ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវប្រុងប្រយ័ត្នដោយមិនត្រូវជំរុះចោលនូវបក្សីណា ដែលជំរុះស្លាបក្នុងរយៈពេលខ្លីទេ ពីព្រោះវាអាចផ្តល់ពងបន្ទាប់ពីការអាក់ពងមួយរយៈកន្លងមក។ ប្រដាប់សម្រាប់ចាប់មាន់ ( catching hook ) គឺជាឧបករណ៍មួយជួយសំរួលក្នុងការចាប់មាន់។ គេអាចសំគាល់សញ្ញាមាន់ដែលមិនផ្តល់ពងដូចតទៅ: សិរមាន់មានភាពស្វិតរួញ, របក, និងមានភាពស្លេកស្លាំង,នៅជុំវិញភ្នែក និងចំពុះមានពណ៌លឿង, ណង់មានភាពស្ងួតនិងគគ្រើម, រន្ធគូថតូចមានរាងជារង្វង់ខ្ជឹប ហើយមានពណ៌លឿង ចន្លោះឆ្អឹងពុយប៊ីស ទាំងពីរស្មើនឹងម្រាមដៃតែមួយ, និងចន្លោះពីឆ្អឹងពុយប៊ីសទៅឆ្អឹងទ្រូង បានត្រឹមតែ២ម្រាមដៃ។ ចូរចំណាំថា យោងទៅលើជាតិពណ៌ ដែលធ្វើឲ្យសែននៃបក្សីមានពណ៌លឿង គឺដោយសារការទទួលយកជាតិពណ៌លឿងនៅក្នុងចំណីអាហារ។ ផ្ទុយទៅវិញមាន់ដែលផ្តល់ពងបានល្អមានលក្ខណៈដូចតទៅ : សិរធំមានពណ៌ក្រហមហើយរលោង, ជុំវិញភ្នែក និងចំពុះមានពណ៌ស ដោយអាចលូកម្រាមដៃ៣ចូលទៅចន្លោះឆ្អឹងពុយប៊ីសទាំងពីរទៅ ៣សប្តាហ៍ ក្នុងអំឡុងពេលវាជំរុះរោម។ ការប្រុងប្រយ័ត្នក្នុងការជ្រើសរើសយកមាន់ ដែលមិនពងចេញពីហ្វូងនេះ ចាំបាច់ត្រូវការពារកុំឲ្យមានគ្រោះថ្នាក់ ឬប៉ះពាល់ដល់មាន់ដែលកំពុងតែពងល្អ ។
៦ - មាន់សម្រាប់បង្កាត់ពូជ ( breeders )
គ្រឹះស្ថានបង្កាត់ពូជតាមរបៀបនិមួយៗ បានលក់មេបាពូជ និងផ្តល់សៀវភៅណែនាំ ដើម្បីធ្វើឲ្យការចិញ្ចឹមបក្សី នៅជំនាន់ក្រោយទទួលបាននូវផលិតកម្មខ្ពស់ ទាំងសាច់ ទាំងស៊ុត។ ដើម្បីវិនិច្ឆ័យនូវអត្រាមាន់ពេញវ័យគេត្រូវជ្រើសរើស សត្វម្តងមួយៗ ជាតំណាងឲ្យហ្វូងសត្វ ដើម្បីយកទៅថ្លឹង ។ បើចង់ថ្លឹងមាន់ឲ្យបានត្រឹមត្រូវនោះ គេត្រូវប្រើវិធីមួយយ៉ាងងាយស្រួល គឺគេត្រូវដាក់មាន់នោះក្នុងជញ្ជីង ដែលមានរាងជាសាជីសំរាប់ដាក់មាន់ ដោយដាក់ក្បាលទៅមុន ។ ដោយសារតែតំលៃ និងពូជមាន់ទាំងនេះមានតំលៃថ្លៃជាងកូនមាន់ដ៏ទៃៗទៀតច្រើនដងក៏ដោយ ក៏គេនៅតែស្នើឲ្យមានការយកចិត្តទុកដាក់អនុវត្តន៍រាល់ការគ្រប់គ្រង ទាំងអស់ ឲ្យបានល្អប្រសើរដែរ ។
៧ - ការកត់ត្រា ( records )
គេគួរតែធ្វើការកត់ត្រាឲ្យបានរៀងរាល់ថ្ងៃ នៅលើតារាងដែលគេដាក់នៅក្នុងទ្រុងមាន់ ។ យល់ល្អត្រូវដឹកបន្ទាត់នៅលើប្រតិទិន ថ្ងៃ ខែ ឬបិតក្រដាសនៅជាប់នឹងក្តារនោះក៏បាន ។ នៅលើបន្ទះក្តារនេះរួមមានកន្លែងសំរាប់កត់ត្រាអំពី : អត្រាសត្វស្លាប់, កាលបរិច្ឆេទនៅពេលកូនមាន់ញាស់, កាលបរិច្ឆេទ និងប្រភពនៃការនាំចំណីចូល, ការប្រើប្រាស់ចំណីអាហារ, ផលិតកម្មស៊ុតរៀងរាល់ថ្ងៃ និងការកត់ត្រាអំពីការគ្រប់គ្រងផ្សេងៗ ឬបញ្ហាជំងឺមួយចំនួន ។ល។ ថ្វីត្បិតតែតារាងនេះមិនមានន័យគ្រប់គ្រាន់ចំពោះអ្នកចិញ្ចឹមសត្វ ក៏ដោយ ក៏ការកត់ត្រាទាំងនេះមានសារសំខាន់បំផុត ក្នុងការរៀបចំផែនការការចិញ្ចឹមសត្វ និងកម្មវិធីទប់ស្កាត់ជំងឺនៅពេលអនាគត ៕
1. V. ចំណីអាហារ (Nutrition)
ក- សេចក្តីផ្តើមអំពីចំណីអាហារ និងការផ្តល់ចំណី (indroduction to poultry nutrition and feeding )
ប្រសិនបើគេលែងមាន់ឲ្យរកចំណីតាមវាលធំទូលាយ ឬនៅតាមទីធ្លាក្នុងរបងណាមួយតាមធម្មតា មាន់អាចរកបាននូវចំណីអាហារ ដែលមានតុល្យភាពគ្រប់គ្រាន់ដើម្បីរស់ ។ ផ្ទះមួយដែលមានហ្វូងមាន់ពី១០ ទៅ២០ក្បាលនោះ មិនត្រូវការអាហារបន្ថែមទេ ពីព្រោះវាស៊ីចំណីអាហារស្រស់ៗ និងសត្វល្អិតនៅតាមសួនច្បារក្បែរៗនោះគ្រប់គ្រាន់ទៅហើយ។ កូនមាន់ដែលធំបន្តិចរស់នៅរិតតែល្អប្រសើរ បើសិនជាគេឲ្យចំណីអាហារ ដូចជាគ្រាប់ពោត ឬធញ្ញជាតិមួយចំនួនបន្ថែមទៀត ។ អ្នកចិញ្ចឹមានទឹកចិត្តដោយការទទួលបាននូវចំណូល ពីការលក់ហ្វូងសត្វដែលបានលែងឲ្យស៊ីនោះ ដូច្នេះគេអាចធ្វើគម្រោងពង្រីកហ្វូងសត្វនោះធំជាងមុន ដោយជួនកាលគេភ្លេចគិតដល់ការទិញចំណីយ៉ាងច្រើន សំរាប់ការចិញ្ចឹមទៀតផង ។ គេត្រូវធ្វើគម្រោងផ្តល់ចំណីអាហារ ដែលមានតុល្យភាពល្អដោយគេសង្ឃឹមថា ប្រាក់ដែលបានចំណេញមកវិញល្មមសមរម្យ ទៅលើការចំណាយបន្ថែមទាំងនេះ ។
ក្រោយពីបានទទួលបទពិសោធន៍ពីការផ្តល់ចំណី និងការលក់មាន់មកអ្នកចិញ្ចឹមគួរត្រូវបានណែនាំឲ្យចាប់ផ្តើមបង្កើន ហ្វូងសត្វពីតិចទៅច្រើនជាបណ្តើរៗ ។ អ្នកចិញ្ចឹមរបៀបជំនួញត្រូវគណនាថា ៥០ ទៅ៧០ភាគរយ នៃចំណាយក្នុងការចិញ្ចឹមនោះ គឺចំណាយទៅលើសារធាតុអាហារ។ ដូច្នេះគម្រោងការណ៍មុនគេចំពោះការផ្តល់ចំណីអាហារ ដល់សត្វគឺជាការចាំបាច់បំផុត ។ នៅពេលដែលមាន់កាន់តែធំ វាត្រូវការចំណីកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃដែរ។ � ត្រូវដាក់ចំណីឲ្យមាន់គ្រប់គ្រាន់ជានិច្ច � ( Full Feeding ) គឺត្រូវតែដាក់ចំណីអាហារពីមុខមាន់គ្រប់ពេលវេលា ។ ធ្វើដូច្នេះគេត្រូវប្រមាណមើលចំណីទាំងអស់ដែលត្រូវការចិញ្ចឹមរហូត ដល់គ្រប់អាយុយកទៅលក់ ។ ចំពោះមាន់យកសាច់វាត្រូវការចំណីច្រើន យ៉ាងហោចណាស់ក៏ ២ដង ឬច្រើនដង ដើម្បីឲ្យសត្វនោះធំធាត់ ទាំងសាច់ទាំងទំងន់ឆាប់រហ័ស។ អនុបាតនៃការផ្លាស់ចំណីទៅជាសាច់ ( ទំងន់ចំណីចែកឲ្យទំងន់សត្វ ) ស្មើនឹង២ត្រូវបានគេចាត់ទុកថា ជាការល្អប្រសើសំរាប់មាន់យកសាច់ ។
ដើម្បីទទួលបានអនុបាតបន្លាស់នេះទាមទារឲ្យមាន :
១- មេបាបង្កាត់ពូជមាន់សាច់ល្អ
២- ចំណីអាហារមានរស់ជាតិ ធ្វើឲ្យធំធាត់និងមានតុល្យភាពល្អ
៣- ការគ្រប់គ្រងចាត់ចែងបានល្អ
៤- និងការទប់ស្កាត់ជំងឺ
តំលៃលក់មាន់ដកនឹងការចំណាយលើចំណី គឺមានសារៈសំខាន់ច្រើនជាងអនុបាត នៃការផ្លាស់ប្តូររវាងចំណីអាហារ និងទំងន់សត្វដែលលក់ចេញ។ ជួនកាលការផ្តល់ចំណីអាហារដែលមានតំលៃថោក អាចធ្វើឲ្យសត្វរីកលូតលាស់យឺត ប៉ុន្តែមានការចំណាយច្រើន។
អ្នកចិញ្ចឹមមាន់មួយចំនួន បានបាត់បង់ផលចំណេញគឺអាស្រ័យទៅលើហ្វូងមាន់ មានការខ្វះខាតចំណីអាហារ នៅពេលដែលពុំមានចំណីអាហារផ្គត់ផ្គង់នៅលើទីផ្សារ សំរាប់ការចិញ្ចឹមមាន់។ ការខាតបង់ផ្សេងៗទៀតដែលអ្នកចិញ្ចឹមមិនបានគិតនោះ គឺជំងឺបណ្តាលមកពីសារធាតុចំណីអាហារ មានរស់ជាតិមិគ្រប់គ្រាន់។ បញ្ហាចំបងដែលគេត្រូវគិតគូរឲ្យបានដិតដល់នោះគឺផលិតផលមួយចំនួនដែលលាយបញ្ចូលគ្នា សំរាប់ធ្វើជាចំណីមាន់មានការប្រកួតប្រជែងគ្នាជាមួយនឹងការផ្គត់ផ្គង់ចំណីអាហារសំរាប់មនុស្ស។ អ្នកចិញ្ចឹមបក្សីតាមបែបឧស្សាហកម្មទូទៅ គេចំណាយយ៉ាងសំចៃចំពោះការចំណាយ ទៅលើចំណីអាហារ ក្នុងស្រុកទាំងឡាយណា ដែលមិនត្រូវបានប្រើប្រាស់ដោយមនុស្ស ។
ទោះបីជាអ្នកចិញ្ចឹមតាមគ្រួសារគិតថា គ្រាប់ធញ្ញជាតិជាចំណីអាហារបន្ថែមដ៏ប្រសើរសំរាប់មាន់ ដែលស្វែងរកចំណីអាហារដោយខ្លួនឯងក៏ដោយ ក៏ការផ្តល់ចំណីអាហារផ្សំផ្សេងៗ នៅតែមានសារសំខាន់ជានិច្ច ប្រសិនបើគេចិញ្ចឹមាន់ដាក់ក្នុងទ្រុង ។ ដើម្បីធានានូវការធំធាត់ឆាប់រហ័ស ហើយការផលិតពងបានច្រើន អ្នកចិញ្ចឹមតាមបែបជំនួញភាគច្រើន បានពឹងផ្អែកទៅលើចំណីអាហារផ្សំ ដែលមានតុល្យភាពល្អសំរាប់ផ្តល់ឲ្យវាដូចជា កន្ទក់, ចំណីគ្រើម, កន្ទក់ចំណីម៉ដ្ឋ, ឬចំណីគ្រាប់ ។
ខ- ប្រភពវត្ថុធាតុផ្សំដើម្បីឈានដល់តំរូវការនៃសារធាតុចិញ្ចឹមគ្រប់គ្រាន់ ( ingred-ient sources to meet nutrient needs )
សារធាតុគីមី ឬសារធាតុចិញ្ចឹម ៤០មុខផ្សេងៗគ្នា ត្រូវបានគេចាត់ទុកថា មានសារសំខាន់ក្នុងចំណីអាហារ ។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបស្តីអំពីវត្ថុធាតុផ្សំ៦ក្រុម :
១- អាហារដែលសំបូរទៅដោយថាមពល ( Feedstuffs rich in energy )
ភាពស្រែកឃ្លានគឺជាកំលាំងបង្ខំឲ្យមាន់ស៊ី ហើយបំពេញនូវសេចក្តីត្រូវការរបស់វា។ តំរូវការថាមពលសំរាប់ធ្វើឲ្យសាច់ដុំមានសកម្មភាព ដឹកនាំចំណីមានសារធាតុគីមីដូចជា ការរំលាយអាហារនិងការបង្កើតកំដៅ។ វត្ថុធាតុផ្សំចំណីអាហារត្រូវមានតុល្យភាព ដោយសមាមាត្រជាមួយនឹងចំណីអាហារនីមួយៗ ដែលមានក្នុងថាមពល ដើម្បីផ្គត់ផ្គង់នូវសារធាតុចិញ្ចឹម ទៅតាមអនុបាតត្រឹមត្រូវ ។
ចំណីអាហារដែលផ្តល់ថាមពលជារឿយៗ ត្រូវបានគេបែងចែកជា៣ប្រភេទគឺ : ការបូអីដ្រាត (carbohydrates ), ខ្លាញ់ ( fats ), ប្រូតេអ៊ីន ( proteins ) ។ ទោះបីជាប្រូតេអ៊ីនហួសពីសេចក្តីត្រូវការ ត្រូវបានផ្តល់ថាមពលក៏ដោយ ក៏តំរូវការរបស់វាក្នុងការបំពេញឲ្យសត្វមានភាពធំធាត់ ដែលចាំបាច់ជាហេតុធ្វើឲ្យមានការចំណាយខ្ពស់ពេក ចំពោះការយកចិត្តទុកដាក់លើការផ្តល់ថាមពលតែមួយ ។ ប្រភពការបូអ៊ីដ្រាត អាចត្រូវបានគេបែងចែកឋិតនៅក្នុងពពួក starches, ស្ករ ( sugars ), និងសែលុយឡូស ( cellulose ) ( បានមកពីជាលិការសរសៃនៃរុក្ខជាតិ ) ។ តាមធម្មតា Starches និងស្ករផ្តល់នូវតំរូវការថាមពលមួយផ្នែកធំ។ ជាទូទៅសារធាតុទាំងនេះ ត្រូវបានគេផ្តល់ទៅតាមចំណី អាហារនៃគ្រាប់ធញ្ញជាតិ ។ ទោះបីជាសែលុយឡូស ( ជាតិសរសៃដែលមិនអាចរំលាយបាន ) អាចជាចំណីអាហារមួយផ្នែកដ៏មានសារសំខាន់ក៏ដោយ ក៏គេមិនយកវាធ្វើជាចំណីបក្សីដែរ។ ខ្លាញ់ ឬប្រេងផ្តល់នូវថាមពលបំរុងបន្ថែម។ គេស្ទាបស្ទង់តាមការថ្លឹងនោះ វាផ្តល់ថាមពលច្រើនជាងថាមពល ដែលផ្តល់ដោយការបូអ៊ីដ្រាត ឬប្រូតេអ៊ីន២ដង។ តំលៃថាមពលរបស់ចំណី ជាទូទៅត្រូវបានគេគិតជាគីឡូកាឡូរី ( Kcal ) រីហ្សូល ( Joules ) ក្នុងមួយឯកតានៃចំណី។ រង្វាស់ទាំងពីរនេះគឺជាឯកតានៃរង្វាស់សំរាប់បញ្ជាក់អំពីថាមពល គីឡូកាឡូរីគឺជារង្វាស់ពិសេសនៃថាមពលកំដៅ ។ ១គីឡូកាឡូរី = ៤,១៨៤ហ្សូល = កំដៅដែលត្រូវការសំរាប់ធ្វើឲ្យទឹកចំនួន១ក្រាម ឡើងកំដៅបានមួយអង្សាសេ។ ខ្លាញ់១ក្រាមផ្តល់ថាមពលប្រហែល ៩គីឡូកាឡូរី ចំណែកឯការបូអ៊ីដ្រាត និងប្រូតេអ៊ីនផ្តល់ថាមពល ដែលអាចធ្វើឲ្យមេតាបូលីស បានចំនួនប្រហែល ៤គីឡូកាឡូរីក្នុងមួយក្រាមៗ ។
ចំណីអាហារដែលផ្តល់ចំពោះតម្រូវការថាមពល ( feedstuffs which contribute to energy needs )
- ពោត ( corn ) : ធញ្ញជាតិនេះ គឺជាប្រភពថាមពលមួយដ៏ល្អប្រសើរ នៅក្នុងរបបចំណីអាហាររបស់បក្សី ដែលជារឿយៗមានប្រហែល៦០ទៅ ៥០ភាគរយ ក្នុងរបបចំណីអាហារ ។ ពោត គឺជាចំណីអាហារដែលគេត្រូវបន្ថែម ចំពោះការខ្វះខាតអាស៊ីតអាមីណេ ( amino acids ), ឬវីតាមីន នឹងសារធាតុរ៉ែ ។ ពោតក្រហមត្រូវបានប្រើច្រើនជាងពោតស បើសិនជាអ្នកហូបចុកចូលចិត្តជាតិពណ៌លឿងនៃពង ។
– ស្រូវសាឡី ( wheat ) : ទោះបីជាស្រូវសាឡីថ្លៃជាងពោតក៏ដោយ ក៏គេអាចប្រើប្រាស់ស្រូវសាឡីរហូតដល់ទៅ ៧០ភាគរយក្នុងរបបអាហារដែរ ។ អនុផលរោងចក្រកិនស្រូវដូចជា ចុងអង្ករស្រូវសាឡី និងកន្ទក់អាចត្រូវបានគេប្រើប្រាស់ផងដែរ ។ កន្ទក់មានផ្ទុកទៅដោយជាតិសរសៃ ដែលមិនអាចប្រើប្រាស់ដោយបក្សី ក៏ប៉ុន្តែជាប្រភពមួយដែលមានជាតិវីតាមីនផងដែរ ។
- ធញ្ញជាតិដទៃទៀត ( other grains ) : ត្រូវបានគេផ្តល់ជាប្រភពប្រូតេអ៊ីនផងដែរ ធញ្ញជាតិនីមួយៗមានសារធាតុចិញ្ចឹមផ្សេងៗគ្នា។ sorghums ( milo, millet, kafir corn ), barley, និង Oatsជារឿយៗត្រូវបានគេប្រើប្រាស់សម្រាប់សត្វដែរ។ ការកិនកំទេចគឺជាការល្អ ហើយចំណីអាហារដែលមានអង្គាម គេត្រូវយកចេញពីចំណីអាហារ។
- អង្ករ ( rice ) : ជួនកាលគេយកចុងអង្ករដាក់ធ្វើជាចំណីមាន់ បន្ទាប់ពីសម្អាតក្បាលអង្កាមហើយថ្មីៗ ។
– ដំឡូងមី ( cassava ) : មើមដំឡូងមី ផ្ទុកដោយគុណភាពម្សៅ starch យ៉ាងច្រើន ហើយត្រូវបានលាយច្របល់ក្នុងកំរិតរហូតដល់ទៅ ២៥ភាគរយ បន្ទាប់ពីហាលឲ្យស្ងួតអស់ជាតិពុលអាស៊ីតត្រូស្យានិច ( hydrocyanic acid ) ។
– ដំឡួងជ្វា ( sweet potatoes ) : ត្រូវបានគេប្រើប្រាស់សម្រាប់យកថាមពលមួយរយៈពេលខ្លី ដើម្បីជំនួសផលិតផលធញ្ញជាតិផ្សេងៗ ។
– ស្កររងូ ( molassses ) : អាចត្រូវបានគេប្រើប្រាស់រហូតដល់ទៅ ៥ភាគរយ ដោយចាត់ទុកថាជាប្រភពការបូរអ៊ីដ្រាតមួយ ។
– ទឹកអំពៅ ( cane juice ) : ត្រូវបានប្រើប្រាស់ ៦០ភាគរយ នៅក្នុងរបបអាហារសំរាប់មាន់សាច់ ។ ទឹកអំពៅ និងស្កររងូគឺជាប្រភព ដែលសំបូរទៅដោយថាមពល ក៏ប៉ុន្តែវាស្ទើរតែពុំមានផ្ទុកជាតិប្រូតេអ៊ីនឡើយ ។
-ខ្លាញ់ និងប្រេង ( fats-oils ) : ខ្លាញ់ និងប្រេងដែលបានពីប្រភពសត្វនិងរុក្ខជាតិ ជួនកាលត្រូវបានគេបន្ថែមលាយទៅក្នុងចំណីអាហារ ដើម្បីផ្តល់ថាមពលបន្ថែមតាមធម្មតាជាការល្អ គេត្រូវដាក់វាពី ៣-៦% ប៉ុណ្ណោះ នៃរបបចំណីអាហារ ។
បក្សីស្រូបយកថាមពលដែលត្រូវឲ្យមានតុល្យភាពជាមួយនឹងប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀត ដើម្បីឲ្យការប្រើប្រាស់មានកំរិតខ្ពស់ ក្នុងរបបចំណីអាហារសំរាប់ផលិតកម្មសាច់និងផលិតកម្មពង ។
២- ចំណីអាហារដែលសំបូរទៅដោយប្រូតេអ៊ីន និងអាស៊ីតអាមីណេ ( feedstuffs rich in proteins and amino acids )
គ្រាប់កោសិកាថ្មីនៃដងខ្លួនកូនមាន់ទាំងអស់ ធ្វើសំយោគនូវប្រូតេអ៊ីនថ្មីប្លែកៗ ពីអាស៊ីតអាមីណេចំនួន ២០ខុសៗគ្នា។ អាស៊ីតអាមីណេគឺជាក្រុមដែលសាងឡើងពីប្រូតេអ៊ីនដែលសាងឡើងពី ចំណីអាហារ ដែលមានដើមកំនើតពីរុក្ខជាតិ និងសាច់សត្វ។ អាស៊ីតអាមីណេមួយចំនួន មាន់មិនអាចធ្វើសំយោគដោយមាន់បានទេដូចជា : arginine, lysine, histidine, leuchine, isoleucine, valine, methionine, phenylalanine, trytophan, និង treonine។ សារធាតុទាំងនេះត្រូវបានគេហៅថា អាស៊ីតអាមីណេសំខាន់ ឬចាំបាច់ ( essential amino acids or indispensable amino acids ) ហើយត្រូវតែមាននៅក្នុងរបបអាហារបក្សីនីមួយៗ។ អាស៊ីតអាមីណេផ្សេងៗទៀត អាចត្រូវបានធ្វើសំយោគបានត្រឹមតែក្នុងស្ថានភាពខ្លះប៉ុណ្ណោះដូចជា : cystine, glysine, serine, និង tyrosine ។
បញ្ហាទូទៅនៃភាពខ្វះអាស៊ីតអាមីណេ ឬប្រូតេអ៊ីនរួមមាន : ការលូតលាស់យឺត ដុះរោមខុសប្រក្រតី ផលិតផលពងថយចុះ ជាពិសេសពងមានទំហំតូច ។ ការខ្វះអាស៊ីតអាមីណេលីស៊ីន បណ្តាលឲ្យខ្សោយជាតិពណ៌សំរាប់រោមពណ៌ខ្មៅ និងពណ៌ក្រហម ។ នៅក្នុងចំណីមាន់ប្រូតេអ៊ីន ១/៣ អាចសម្របសម្រួលជាមួយថាមពល ដែលបានមកពីប្រភពធញ្ញជាតិ ។ គន្លឹះនៃការឲ្យចំណីអាហារដែលមានប្រូតេអ៊ីន គឺការយកចិត្តទុកដាក់នៃការជ្រើសរើសប្រភព នៃគ្រាប់ធញ្ញជាតិ ។ គ្រាប់ធញ្ញជាតិភាគច្រើនមានជាតិលីស៊ីន ( lysine ) ក្នុងកំរិតទាបហើយមានមេធីអូនីន (methionine ) ក្នុងកំរិតខ្ពស់ ដូច្នេះការផ្គត់ផ្គង់ប្រូតេអ៊ីនបន្ថែម ដែលប្រសើរបំផុតមានដូចជាសាកជាតិ ( legume ) ( បន្លែ ឬរុក្ខជាតិដែលមានជាតិប្រូតេអ៊ីន ), និងម្សៅប្រូតេអ៊ីនដែលបានមកពីសត្វ ដែលសំបូរទៅដោយជាតិលីស៊ីន ( lysine ) និងមានជាតិមេធីអូនីន ( methionine ) តិចតួច ។
ចំណីអាហារដែលផ្តល់ប្រូតេអ៊ីន ( feedstuffs which contribiute to protein needs )
២.១- ប្រភពដែលបានមកពីដំណាំ, សណ្តែកសៀង និងកាកប្រេងសណ្តែកសៀង ( plant sourses, soybeans and soybean oil meal )
ប្រូតេអ៊ីនដែលមាននៅក្នុងសណ្តែកសៀង សំបូរទៅដោយជាតិលីស៊ីន ( lysine ) ដូចនេះវាគឺជាប្រភពប្រូតេអ៊ីនមួយយ៉ាងល្អប្រើសើរបំផុត ដែលបានមកពីគ្រាប់ធញ្ញជាតិ ។ គេត្រូវចំអិនសណ្តែកសៀង ឬប្រើកំដៅដើម្បីបំបាត់សារធាតុក្រពុល ។ ការលីងសណ្តែកសៀងទាំងមូលធ្វើឲ្យមានកំរិតប្រូតេអ៊ីនខ្ពស់ ( ៣៦ភាគរយ ), និងផ្តល់ថាមពលខ្ពស់ ។ ម្សៅសណ្តែកសៀងដែលគ្មានជាតិខ្លាញ់ គឺជាប្រភពប្រូតេអ៊ីនល្អមួយ ដែលមានជាតិប្រូតេអ៊ីនប្រហែល ៤៤ ទៅ ៤៩ភាគរយ ។
– ម្សៅសណ្តែកដី ( peanut meal ) : អាច មានផ្ទុកជាតិប្រូតេអ៊ីន ៤០ភាគរយ ប៉ុន្តែខ្វះអាស៊ីតអាមីណេមួយចំនួន ជាពិសេសលីស៊ីន ( lysine ), មេធីអូនីន ( methionind ), និងស៊ីស្ទីន (cystine ) ។
– ម្សៅគ្រាប់កប្បាស់ ( cottonseed meal ) : អាចមានផ្ទុកជាតិប្រូតេអ៊ីនរហូតដល់ទៅ ៤៣ភាគរយ ប៉ុន្តែគេត្រូវបំបាត់ជាតិពុល កូសស៊ីប៉ូល ( gossypol ) ជាមុនសិន ដោយវិធីកែច្នៃពិសេស មុនពេលយកទៅឲ្យសត្វស៊ី ។ បើសិនជាគេមិនបំបាត់ជាតិពុលនោះជាមុនទេ នោះមាន់នឹងពុំមានភាពធំធាត់បានទេ និងជាតិក្រហមក្នុងពងក៏ពុំសូវមានដែរ ។
ម្សៅដែលបានមកពីផ្កាឈូករ័ត្ន, ល្ង, គ្រាប់គ, សាច់គ្រាប់ត្នោត, គ្រាប់កៅស៊ូ, សាច់ដូងស្ងួត,គ្រាប់សណ្តែកបារាំង, សណ្តែកខៀវ, ពពាយស្បែក, ពពាយជ្រុង, និងពពួកសណ្តែកផ្សេងៗរួមគ្នាជាមួយនឹង កាកសំណល់រោងចក្រផលិតស្រាបៀរ និងការសំណល់ស្រាបៀរផ្សេងៗ ត្រូវបានគេប្រើប្រាស់ជាប្រូតេអ៊ីនបន្ថែមដែរ ។ ផលិតផលនីមួយៗអាចត្រូវបានគេផ្តល់ឲ្យសត្វក្នុងកំរិតទាប ប៉ុន្តែគ្រប់ផលិតផលទាំងអស់សុទ្ធតែមានកំរិតរបស់វា ដែលចាំបាច់គេត្រូវគិតគូរនៅក្នុងរូបមន្តរបស់ចំណី ។ បរិមាណម្សៅទាំងនេះដែលអាចផ្តល់ជាចំណីសត្វ អាស្រ័យទៅលើវត្ថុធាតុផ្សំនីមួយៗ ។ វិធីដែលត្រូវជ្រើសរើសប្រសើរបំផុត គឺត្រូវទិញពីប្រភពដែលសំបូរផលិតផលនេះ ហើយត្រូវចេះវិនិច្ឆ័យថា តើវត្ថុធាតុផ្សំនីមួយៗ ត្រូវលាយប៉ុន្មានដើម្បីឲ្យសត្វស៊ី ។ ប្រសិនបើប្រភពនៃវត្ថុធាតុផ្សំនីមួយៗមានការផ្លាស់ប្តូរ នោះចម្លើយរបស់បក្សីក៏អាចមានការប្រែប្រួលផងដែរ ។
២.២- ប្រភពដែលបានមកពីសត្វ ( animal sources ) : ម្សៅដែលបានមកពីត្រី, សាច់, ឈាម,កំទេចកំទីសាច់សេសសល់និងរោម គឺសុទ្ធតែមានផ្ទុកកំរិតផ្សេងៗគ្នានូវសារធាតុ អាស៊ីតអាមីណេសំខាន់ៗ ( essential amino acids ) និងសារធាតុរ៉ែផ្សេងៗ ។ ការបន្ថែមជាតិផូស្វាតវាតែងតែមានតម្លៃខ្ពស់ ហើយប្រូតេអ៊ីនដែលបានពីសាច់សត្វទូទៅ វាគឺជាប្រភពមួយដ៏ល្អ ដែលមានជាតិផូស្វ័រខ្លះដែរ ។ ការបន្ថែមនូវផលិតផលផ្សេងៗ ប្រចាំថ្ងៃដូចជាទឹកដោះគោ និងកាកទឹកដោះគោ ជាប្រភពដ៏ល្អផងដែរ ដែលមានអាស៊ីតអាមីណេតិចតួច និងសារធាតុរ៉ែសំខាន់ៗមួយចំនួន ។ ប័រទឹកដោះ ( buttermilk ) គឺជាអាហារបន្ថែមមួយដ៏ល្អប្រសើរ ចំពោះរបបអាហារដែលជាគ្រាប់ធញ្ញជាតិ វាបងើ្កនចំណីអាហារឲ្យមានឱជារស់ និងបង្កើននូវសារធាតុចិញ្ចឹមធ្វើឲ្យមានសត្វធំធាត់ ។ គេអាចចាក់លាយប័រទឹកដោះគោនេះទៅលើចំណីអាហារក៏បាន ។ ដើម្បីការពារកុំឲ្យដុះផ្សិតទាន់ ចូលដាក់ឲ្យតែសត្វស៊ីល្មមតែក្នុងរយៈពេល ២ ទៅ៣ម៉ោងក្នុងលក្ខខ័ណ្ឌដែលអាកាសធាតុក្តៅ ។ សូមកុំដាក់ឲ្យលើសពីមួយថ្ងៃឲ្យសោះ ទោះបីនៅក្នុងរដូវត្រជាក់ក៏ដោយ ។
២.៣- អាស៊ីតអាមីណេសំយោគ ( synthetic amino acids )
អាស៊ីតអាមីណេពីរ គឺលីស៊ីន ( lysine ) និងមេធីអូនីន ( methionine ) ដែលតែងតែកំណត់គុណភាពនៃសារធាតុចិញ្ចឹមរបស់ចំណីអាហារ ដែលនៅពេលបច្ចុប្បន្នអាចរកបាន ដោយតំលៃប្រកួតប្រជែងដូចចំណីអាហារបន្ថែម ដែលបានមកពីរោងចក្រកែច្នៃដែរ ។ មាន methionine hydroxy analog សំយោគផងដែរ ដែលជាប្រភព methionine សំរាប់បក្សី ។ ការសំយោគនេះត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ឲ្យទៅជា methionine សំរាប់សារពាង្គកាយសត្វ ដោយទាញយកចេញនូវកាកសំណល់អាសូត ( nitrogen ) ដែលមាននៅក្នុងខ្លួនសត្វ ។
វត្ថុធាតុផ្សំផ្សេងៗ ( other ingredients )
វត្ថុធាតុផ្សំជាច្រើនអាចត្រូវបានគេប្រើប្រាស់ នៅក្នុងរបបអាហាររបស់សត្វបក្សីផងដែរប្រសិនបើគេអាចរកបានក្នុងតម្លៃថោកល្មម។ វត្ថុធាតុផ្សំទាំងនេះរួមមានគ្រាប់ធញ្ញជាតិ, និងអនុផលសត្វនិងរុក្ខជាតិ។ វត្ថុធាតុនីមួយៗមានផ្ទុកនូវបរិមាណប្រូតេអ៊ីន, ថាមពល, ជីវជាតិ, និងសារធាតុរ៉ែផ្សេងៗពីគ្នា។ ឧទាហរណ៍ : ចេក, ផលិតផលដូង, ម្សៅកាកដូង, កាកសណ្តែក, ស្ករស្ងួត,សណ្តែកសៀង, សំបកបង្កង, ដំឡូងមី, ស្កររងូ, សាច់ត្នោត, ម្សៅស្លឹកម្នាស់, កន្ទក់, ស្រូវ, កាកល្ង,ខ្ចៅ, ដំឡូងជ្វា, ម្សៅជន្លេនស្ងួត ។
៣- ការបន្ថែមជីវជាតិ ( vitamin supplements )
ជីវជាតិចំនួន ១៣ប្រភេទផ្សេងៗគ្នា ត្រូវការជាចាំបាច់ដើម្បីឲ្យសត្វមានសុខភាពល្អ ។ ជួនកាលរោគសញ្ញានៃការខ្វះជីវជាតិ ( តារាងលេខ១ ) បង្ហាញនូវការបាត់បង់ជីវជាតិពិសេសណាមួយ ប៉ុន្តជាញឹកញាប់រោគសញ្ញាទាំងនេះ បង្ហាញឲ្យឃើញនូវកង្វះជីវជាតិ និងសារធាតុរ៉ែជាច្រើន ។
ចំណីអាហារ (Nutrition)
តារាងទី១ – សញ្ញានៃការកង្វះវីតាមីន និងប្រភពធម្មជាតិ
វីតាមីន
|
សញ្ញានៃកង្វះវីតាមីន
|
ប្រភពសំបូរវីតាមីន
|
វីតាមីនអា
|
” ជំងឺផ្នែកចំណីអាហារ ” ataxia
|
ស្មៅបៃតង
|
retinol
|
មានជំងឺភ្នែក
|
ម្សៅពោតគ្រើម
|
|
មានជំងឺតឹកនោម
|
ពោតក្រហម
|
|
ផលិតកម្មពងថយចុះ
|
ការ៉ុតែន ( carotene )
|
|
ការភ្ញាស់ពងបានតិច
|
ប្រេងត្រី
|
វីតាមីនដេ
|
ក្រេះក្រិន, ឆ្អឹងទន់
|
កូនមាន់ត្រូវទទួលកំដៅថ្ងៃ
|
( Vitamin D )
|
លូតលាស់យឺត, ការជំរុះរោម
|
សំយោគវីតាមីននេះ
|
|
ធ្វើឲ្យថយផលិតកម្មពង
| |
វីតាមីន E
|
” កូនមាន់កើតជំងឺឆ្គួត “
|
ម្សៅអាល់ហ្វាល់ហ្វា ( alfalfa )
|
tocopherol
|
ជំងឺរលាកខួរក្បាល-ហើម
|
ប្រេងរុក្ខជាតិ
|
|
ខូចប្រព័ន្ធសរសើប្រសាទនិងសាច់ដុំ
|
គ្រាប់ស្រូវសាឡី
|
|
ការភ្ញាស់ពងបានតិច
|
|
វីតាមីន K
|
ការហូរឈាម
|
អាល់ហ្វាល់ហ្វា ( alfalfa )
|
|
ឈាមក្រកក
|
វាលស្មៅបៃតង
|
|
|
ម្សៅត្រី
|
វីតាមីន B1
|
” ជំងឺភ្នែកស្លឺ ”
|
មានក្នុងចំណីអាហារស្លឹក
|
thiamin
|
បាត់បង់កាស្រេកឃ្លាន
|
មាននៅក្នុងផលិតផល
|
|
បាត់បង់ទំងន់, ប្រកាច់
|
ទឹកដោះគោនិងធញ្ញជាតិ
|
|
ឈប់ពង
|
កាកប្រេងគ្រាប់ធញ្ញជាតិ
|
វីតាមីន B2
|
ម្រាមជើងក្រញង់
|
អាល់ហ្វាល់ហ្វា, ស្មៅបៃតង
|
riboflavin
|
លូតលាស់យឺតនិង
|
អនុផលទឹកដោះគោ
|
|
ការញាស់មិនសូវល្អ
|
ផលិតផលឡើងមេ
|
Pentothenic
|
រលាកស្បែកលើជើង
|
អាល់ហ្វាល់ហ្វា, ស្មៅបៃតង
|
acid
|
ការលូតលាស់យឺតនិង
|
ផលិតផលទឹកដោះ
|
|
រោមមិនសូវដុះ, មានដំបៅមាត់និង
|
កាកសំណល់ដែលបានពី
|
|
ត្របកភ្នែក
|
ការបិតស្រា, ផលិតផលឡើងមេ
|
Nicotinic
|
សរសៃពួរអិលខុសពីធម្មតា
|
ចុងអង្ករស្រូវសាឡី
|
acid
|
គន្លាក់ជើងរីកធំ
|
ម្សៅពោតមានជាតិស្អិត
|
niacin
|
ដុះរោមតិច, ជំងឺរលាកស្បែក
|
អាល់ហ្វាល់ហ្វា
|
Vitamin B6
|
ការលូតលាស់យឺតនិង
|
ផលិតផលទឹកដោះ
|
|
ពុំមានសម្របសម្រួល
|
ម្សៅសណ្តែកសៀង
|
|
ប្រកាច់
|
ម្សៅត្រីនិងម្សៅសាច់
|
Biotin
|
ការលូតលាស់យឺត, មានជំងឺរលាក
|
ស្មៅបៃតង
|
|
ស្បែកនៅលើជើង, មាត់, ភ្នែក
|
ម្សៅសណ្តែកសៀង,
|
|
សរសៃពួររអិលខុសធម្មតា
|
គ្រាប់ធញ្ញជាតិ, តំបែរស្ងួត
|
|
ការញាស់មិនសូវល្អ
|
ផលិតផលទឹកដោះ
|
Folacin
|
ការលូតលាស់យឺត
|
បន្លែស្លឹក
|
Folic acid
|
សរសៃពូររអិលខុសធម្មតា,
|
|
|
កង្វះឈាម ( ស្លេកស្លាំង )
| |
|
ដុះរោមតិច, ភ្ញាស់បានតិច
| |
Choline
|
សរសៃពូររអិលខុសធម្មតា,
|
ផលិតផលទឹកដោះនិងត្រី
|
|
ការលូតលាស់យឺត
|
ម្សៅសណ្តែកសៀង
|
|
ផលិតកម្មពងរិចតួច
| |
វីតាមីន B12
|
ជំងឺកង្វះឈាម, ការលូតលាស់យឺត
|
អនុផលសាច់សត្វនិងត្រី
|
|
ភ្ញាស់បានតិចតួច
|
លាមកសត្វ
|
វីតាមីនជាច្រើនមានស្រាប់នៅក្នុងគ្រាប់ធញ្ញជាតិ អាហារខៀវ ឬផលិតផលឡើងមេពីធម្មជាតិ បើសិនជាគេលែងសត្វឲ្យរកស៊ីតាមវាល ។ វីតាមីន B complex កើតឡើងនៅក្នុងតំបែរ និងលាមកសត្វដុះផ្សិត ។ ការបន្ថែមវីតាមីន B complex និង vitamin A ជួនកាលត្រូវបានគេផ្តល់ឲ្យតែសម្រាប់ការចិញ្ចឹមសត្វតិចតួច ដោយកាត់ចំណីខៀវដាក់ឲ្យវាស៊ី ( ដូចជាបន្លែ ) ។ ថ្វីត្បិតតែវីតាមីនទាំងឡាយបានមកពីប្រភពនេះឆាប់ខូចខាតក៏ដោយ ក៏គេអាចថែរក្សាវា ដោយហាលឲ្យស្ងួតបានដែរ។ ចំពោះហេតុផលនេះម្សៅអាល់ហ្វាល់ហ្វាតែងតែត្រូវបានគេប្រើប្រាស់ សំរាប់ធ្វើជាចំណីបន្ថែមបាន។ អ្នកចិញ្ចឹមសត្វស្លាបស្វែងរកកាកសំណល់ទឹកដោះ ដូចជាកាកទឹកដោះគោ និងកាកសំណល់ដែលបានពីរោងចក្រផលិតស្រាបៀរ នៅពេលណាដែលគេត្រូវការបន្ថែមវីតាមីន ។
ការជ្រើសរើសប្រភពចំណីក្នុងធម្មជាតិ សំរាប់ឲ្យមានវីតាមីន គឺជាការបញ្ចូលចំណីអាហារផ្សំ (Concentrate ) ដូចចំណីអាហារបន្ថែមដែរ ។ វីតាមីនភាគច្រើនត្រូវបានគេផលិត ដោយពុំសូវមានតំលៃថ្លៃ មកពីការកែច្នៃជាតិគីមី ឬបានមកពីកាកសំណល់ផលិតផលឡើងមេ ។ ការផ្សំវីតាមីនក៏ដូចជាការផ្សំសារធាតុរ៉ែបន្ថែមដែរ ដែលគេអាចរកបាននៅតាមកន្លែងជំនួញ ។ ការដឹកជញ្ជូនមានតំលៃថោក ពីព្រោះការដឹកជញ្ជូននេះមានចំនួនតិចតួច ។ ឧទាហរណ៍ប្រេម៉ិកគំរូមួយអត្រា ០,០៥% នៃរបបអាហារផ្តល់ឲ្យ ( ក្នុងគ.ក្រ/ចំណី ) : Vitamin A ៥.៥០០ IU, vitamin D3 ១១០០ ICU, vitamin E 11 IU, Riboflavin ៤,៤ ម.ក្រ, Ca pantrothenate ១២ ម.ក្រ, nicotinic acid ៤៤ ម.ក្រchlorine ២២០ ម.ក្រ, vitamin B12 ៦,៦ ម.ក្រ, vitamin B6 ២,២ ម.ក្រ, folic acid ០,៥៥ ម.ក្រ, និងសារធាតុប្រឆាំងអុកស៊ីដកម្ម ( antioxidant ) ដើម្បីបង្កើតស្ថេរភាពរបស់វីតាមីន ។
ការទិញប្រេម៉ិក របៀបហ្នឹងសំរាប់លាយចំណី អ្នកចិញ្ចឹមសត្វស្លាបគប្បីគិតគូរឲ្យហ្មត់ចត់ ក្នុងការលាយចំណីសត្វ ។
៤- ការបន្ថែមសារធាតុរ៉ែ ( mineral supplements )
សារធាតុអសរីរាង្គចំនួន៩ ឬច្រើន ត្រូវបានគេចាត់ទុកជាសារធាតុរ៉ែសំខាន់។ គេត្រូវតែផ្តល់សារធាតុរ៉ែបន្ថែមលើរបបអាហារ បើសិបនជាបាត់បង់នូវវត្ថុធាតុផ្សំសំខាន់ណាមួយ។ កាល់ស្យូម (calcium) ផូស្វ័រ ( phosphorus ) សូដ្យូម ( sodium ) ប៉ូតាស្យូម ( potassium ) និងក្លរីដ ( chloride )ត្រូវតែដាក់លាយឲ្យមានបរិមាណច្រើន តាមសមាមាត្រជាក់លាក់។ តាមធម្មតា ប៉ូតាស្យូមមាននៅក្នុងវត្ថុធាតុផ្សំដែលប្រើប្រាស់, ចំណែកឯសូដ្យូម និងក្លរីដ ត្រូវបានផ្តល់ឲ្យដោយការដាក់អំបិល។ ការបន្ថែមកាល់ស្យូម និងផូស្វ័រ ត្រូវឲ្យមានតុល្យភាពយ៉ាងប្រុងប្រយ័ត្ន។ កំរិតដែលត្រូវដាក់ក្នុងចំណីអាហារ គឺកាល់ស្យូមចំនួន ០,៩ ទៅ ១,០ ភាគរយ សម្រាប់កូនមាន់ញីដែលចាប់ផ្តើមចិញ្ចឹម និងសម្រាប់កូនមាន់យកសាច់ ហើយ ៣ភាគរយ សម្រាប់មាន់យកពង។ ដោយសារមានបរិមាណយ៉ាងច្រើននៃសារធាតុរ៉ែទាំងនេះ ត្រូវគេចំណាយលើការដឹកជញ្ជូនយ៉ាងច្រើន ដូច្នេះការបន្ថែមផលិតផលក្នុងស្រុកដូចជា ថ្មកំបោរ និងម្សៅឆ្អឹង គឺជាការល្អប្រសើរ។ កាល់ស្យូម និងផូស្វាតគឺជាសារធាតុចាំបាច់ សម្រាប់បង្កើតរចនាសម្ព័នឆ្អឹង និងសំបកពង។ ទាំងពីរនេះបើសិនជាមានការខ្វះខាតនូវសារធាតុណាមួយ ឬកង្វះវីតាមីនដេ ( Vitamin D deficiency ) បណ្តាលឲ្យប្រព័ន្ធឆ្អឹងទន់ដែលគេហៅថា ជំងឺក្រេះ។ គេត្រូវតែរក្សាតុល្យភាពនៃកាល់ស្យូម ២ផ្នែក និងផូស្វ័រ ១ផ្នែក ដើម្បីឲ្យមាន់ឆាប់ធំធាត់។ ជាតិផូស្វ័រ២ភាគរយ បានមកពីរុក្ខជាតិ ត្រូវបានគេចាត់ទុកជារបស់ដែលពិបាករក។ មាន់ពងត្រូវការផូស្វ័រមិនឲ្យលើសពី ០,៣២ភាគរយ ឡើយ។ កាកសំណល់នៅកន្លែងភ្ញាស់ ឬសំបកស៊ុតស្ងោរ ឬរំងាប់មេរោគត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាប្រភពកាល់ស្យូម។ ថ្មកំបោរ ឬសំបកបង្កងដែលគេកិនកំទេច ជារើយៗត្រូវបានគេផ្តល់ឲ្យសត្វស៊ីនៅក្នុងប្រដាប់ដាក់ចំណីផ្សេងៗ គ្នា ដូច្នេះមាន់ញីអាចមានការបំប៉នចំណីរបស់វា តាមការជ្រើសរើសដោយសេរីនៃជាតិកាល់ស្យូម (Ca )។ ការអនុវត្តន៍បែបនេះមិនជាការចាំបាច់ទេ បើសិនជាមាន់ពងត្រូវបានគេផ្តល់ចំណីឲ្យ ដោយលាយទៅតាមក្បួនខ្នាតរូបមន្ត ហើយមានតុល្យភាពត្រឹមត្រូវ ។
តារាងទី២ សញ្ញានៃកង្វះសារធាតុអសរីរាង្គ និងប្រភពចំណីអាហារ
សារធាតុ
|
សញ្ញានៃកង្វះសារធាតុ
|
ប្រភព
|
អសរីរាង្គ
|
អសរីរាង្គ
|
ចំណីអាហារ
|
កាល់ស្យូម
|
សត្វក្រេះក្រិន, ឆ្អឹងទន់
|
សំបកបង្កង
|
( Calsium )
|
សំបកពងស្តើង
|
ថ្មកំបោរដែលគិនកំទេច
|
|
ពន្យឺតការលូតលាស់
|
( មានជាតិហ្វុយអរ តិចឬច្រើនតែម្តង )
|
|
|
ម្សៅឆ្អឹង
|
ហ្វូស្វាត
|
សត្វក្រេះក្រិន
|
ធញ្ញជាតិ
|
( Phosphates )
|
ផលិតកម្មពងថយចុះ
|
ម្សៅត្រីនិងម្សៅឆ្អឹង
|
|
សំបកពងស្តើង
|
ហ្វូស្វាតដែលគ្មានជាតិហ្លុយអរ
|
ផលិតទឹកដោះ
| ||
សូដ្យូម
|
ការលូតលាស់យឺត
|
អំបិលធម្មតា
|
( Sidium ) Na
|
ចឹកសាច់គ្នាស៊ី
|
ផលិតផលសត្វ
|
ប៉ូតាស្យូម ( K )
|
លូតលាស់យឺត
|
ចំណីអាហរដែលជារុក្ខជាតិ
|
ដែក ( Fe )
|
ជំងឺខ្វះឈាម ( ស្លេកស្លាំង )
|
ផលិតផលសត្វនិងរុក្ខជាតិ
|
&#ម៉ង់កាណែស ( Mn )
|
សរសៃពួររមូលខុសធម្មតា
|
អង្កាម
|
|
” ភ្នែកស្លឺឡើងលើ “
|
ចុងអង្ករស្រូវសាឡី
|
សេលេនីញ៉ូម
|
ជំងឺខ្វះឈាម ( ស្លេកស្លាំង ) ខ្លាំង
|
ម្សៅត្រី
|
( Selenium )
|
ផលិតកម្មស៊ុតថយចុះ
|
ដំបែរធ្វើស្រាបៀរ
|
|
សភាពបញ្ចេញញើស
| |
អ៊ីយ៉ូត ( Iodine )
|
ពពក ( goiter )
|
ម្សៅត្រី, ដំបែរធ្វើស្រាបៀរ
|
សារធាតុអសរីរាង្គផ្សេងៗទៀតជាច្រើន ត្រូវការក្នុងបរិមាណតិចតួចប៉ុណ្ណោះ ( តារាងទី២ ) ដោយសារតែធាតុទាំងនេះមានទំងន់ស្រាល ដូច្នេះការចំណាយលើការដឹកជញ្ជូន គឺមានតម្លៃថោកតាមរយៈប្រេម៉ិច ដែលជាសារធាតុរ៉ែនេះ ។ កំរិតដែលគេទទួលយកបាននោះត្រូវបានគេបង្កើតឡើងដោយ : ដែក, អ៊ីយ៉ូត, ស័ង្កសី, ម៉ង់កាណែស, ស្ពាន់, ម៉ាញ៉េស្យូម, និងសីលីនីញ៉ូម ។ កំរិតវត្ថុធាតុផ្សំនៃចំណីអាហារគឺអាស្រ័យទៅលើ បរិមាណរ៉ែដែលមាននៅក្នុងដី ដែលរុក្ខជាតិទាំងនោះដុះ ។ កាលណាវត្ថុធាតុផ្សំចំណីទាំងអស់ បានមកពីតំបន់ភូមិសាស្ត្រតែមួយ នោះកង្វះសារធាតុរ៉ែ ចំពោះសត្វអាចកាន់តែកើនមានឡើងយ៉ាងខ្លាំង។ សារធាតុចាំបាច់ដទៃទៀតអាចជាការសំខាន់ក្រោមលក្ខខណ្ឌពិសេសរួមមាន : ហ្លុយអរ ( fluoride ), នីកែល ( nickel ), សំណរបាហាំង ( tin ),និងវ៉ាណាឌីយ៉ូម ( vanadium ) ។
ជំងឺទាំងឡាយដែលបង្ករឡើងដោយកង្វះសារធាតុរ៉ែបន្ទាប់បន្សំ រួមមាន: ជំងឺខ្វះឈាមក្រហមដែលបង្ករឡើងដោយខ្វះជាតិដែក ( iron-anemia ), ជំងឺពកកដែលបណ្តាលមកពីខ្វះជាតិអ៊ីយ៉ូត (iodine-goiter ), ជំងឺសន្លាក់ដែលបណ្តាលមកពីខ្វះជាតិស័ង្កសី ( zinc-enlargd hock joints )។ ចំណីដែលខ្វះជាតិសីលីញ៉ូមបណ្តាលឲ្យមានជំងឺមួយ ដែលលេចឡើងនូវពងខ្ទុះខាប់ៗ ពណ៌បៃតងនៅក្រោមស្បែក ( exudative diathesis )។ លក្ខខ័ណ្ឌនៃជំងឺនេះ លេចឡើងនៅតំបន់ខ្លះក្នុងពិភពលោក។ នៅក្នុងតំបន់មួយចំនួនទៀត កំរិតនៃធាតុសីលីនីញ៉ូមមានកំរិតខ្ពស់គ្រប់គ្រាន់ ដែលធ្វើឲ្យហ្វូងសត្វធំពុលបាន។ ចំណីអាហារដែលដុះក្នុងដីមានកំរិតសីលីនីញ៉ូមទាប គេចាំបាច់បន្ថែមនូវសារធាតុបន្ទាប់បន្សំនេះនៅកំរិត ០,២ម.ក្រ ក្នុងមួយគីឡូក្រាមនៃចំណីអាហារ។ ប្រេម៉ិចសារធាតុរ៉ែគំរូមួយត្រូវបានគេប្រើប្រាស់ ក្នុងអត្រា ០,០៥ភាគរយ ទៅក្នុងរបបអាហារគឺត្រូវបានបន្ថែម ក្នុងរបបអាហារក្នុងមួយគីឡូក្រាមនូវ : ម៉ង់កាណែស ៦០ម.ក្រ, ដែក ៣០ម.ក្រ, ទង់ដែង ៥ម.ក្រ,អ៊ីយ៉ូត ១,៥ ម.ក្រ, សីលីនីញ៉ូម ០,១ម.ក្រ។ ផេះដែលបានពីការដុតឈើជារឿយៗ វាផ្តល់នូវសារធាតុរ៉ែបន្ទាប់បន្សំជាច្រើន ចំពោះការចិញ្ចឹមដោយលែងឲ្យដើររកស៊ី ។
ការបន្ថែមដុំគ្រោះតូចៗ ដែលមិនអាចរលាយបាន ជួនកាលត្រូវបានគេណែនាំ ឲ្យដាក់ឲ្យសត្វដែលចិញ្ចឹមក្នុងទ្រុង ដើម្បីជួយកិនចំណីអាហាររឹងៗនៅក្នុងគែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការសាកល្បងក្នុងការឲ្យចំណីអាហារបង្ហាញថា ការអនុវត្តន៍បែបនេះ ត្រូវបានគេចាត់ទុកថា លែងមានសារសំខាន់ទៀតហើយ នៅពេលដែលចំណីអាហារផ្សំត្រូវបានគេកិនបំបែកជាប្រចាំ។ ចំពោះមាន់ដែលលែងឲ្យដើររកស៊ី ឬចិញ្ចឹមនៅក្នុងទីធ្លា វានឹងអាចស្វែងរកប្រភពគ្រាប់គ្រួសតូចៗបានដោយខ្លួនវា ។
៥- ទឹក ( water )
មាន់ត្រូវការទឹកសម្រាប់ផឹកនិងសំអាតគ្រប់ពេលវេលា។ គ្រប់ការលូតលាស់, ការថែរក្សាដងខ្លួន, គ្រប់សកម្មភាព, និងដើម្បីផលិតកម្មពង គឺសុទ្ធតែត្រូវការទឹកជាចាំបាច់។ កូនមាន់មានទឹកនៅក្នុងសារពាង្គកាយរហូតដល់ ៨៥ភាគរយ។ ទោះបីកូនមាន់រស់នៅបានជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ដោយគ្មានចំណីអាហារក៏ដោយ ការបាត់បង់ទំងន់ ២០ភាគរយ ដោយការបង្អត់ទឹក វានឹងបណ្តាលឲ្យសត្វស្លាប់បាន។ ការជំរុះរោមអាចបណ្តាលមកពីការខ្វះខាតទឹកមួយេយៈពេលខ្លី( ពី១ទៅ២ថ្ងៃ )។ ការបង្អត់ទឹកតិចជាង១ថ្ងៃក្នុងរដូវក្តៅ អាចបណ្តាលឲ្យសត្វស្លាប់។ សត្វត្រូវការទឹកយ៉ាងច្រើនដើម្បីឲ្យខ្លួនវាត្រជាក់ ក្នុងអំឡុងអាកាសធាតុក្តៅ។ បន្ទាប់ពីសត្វចាប់ផ្តើមដង្ហក់ ការបាត់បង់ទឹកពីសួតកាន់តែកើនឡើង ។
ជាពិសេសសត្វមាន់ងាយទទួលការពុលជាមួយអំបិលធម្មតា ប្រសិនបើគេដាក់អំបិលទៅក្នុងទឹក ឬបន្ថែមអំបិលទៅក្នុងចំណីច្រើនហួស។ គេត្រូវប្រុងប្រយ័ត្នផងដែរចំពោះទឹក ដែលមានជាតិកាតមីញ៉ូម ( cadmium ), ក្រូម( chromium ), ទង់ដែង( copper ), បារ៉ត ( mercury ), ស័ង្កសី( zinc )។ ការប្រើប្រាស់ទឹកអណ្តូងមានជាតិក្លរ (chloride) ខ្ពស់អាចបណ្តាលឲ្យមានការប្រែប្រួលជាអចិន្ត្រៃយ៍ ចំពោះមាន់ញីជាហេតុធ្វើឲ្យគុណភាព សំបកពងអន់ ។
កាលណាមាន់ខ្វះជាតិទឹកនៅក្នុងរយៈពេលខ្លីនៅរដូវក្តៅ នោះបណ្តាលឲ្យមុខឡើងក្រហម ហើយដង្ហក់។ ការផឹកទឹកច្រើនហួសហេតុ ក៏បណ្តាលឲ្យសត្វរាគផងដែរ ។
ប្រព័ន្ធផ្តល់ទឹកផឹកក្បាលដោះ
ប្រព័ន្ធទឹកផឹកដោយសម្ពាធទាប គឺជាប្រព័ន្ធមួយដ៏ល្អសម្រាប់មាន់ជំទង់។ ទឹកហូរឆ្លងកាត់ក្បាលដោះតែនៅពេលណា ដែលមាន់ទាំងនោះប៉ះឬចឹក។ បក្សីនឹងដឹងយ៉ាងឆាប់រហ័សនូវរបៀបប្រើប្រាស់ប្រព័ន្ធនេះ។ ក្បាលដោះទាំងនេះផ្តល់នូវអនាម័យច្រើន និងប្រើប្រាស់ទឹកតិចជាងស្នូកទឹក ដែលបើកចំហរ។
៦- ចំណីបន្ថែមដែលពុំមែនជាសារធាតុចិញ្ចឹម ( non- nutritive feed additives )
នៅពេលដែលចំណីអាហារលាយផ្សំ ត្រូវបានគេប្រើប្រាស់ជាសកល នៅក្នុងការចិញ្ចឹមមាន់បែបពាណិជ្ជកម្មធំៗ ការបញ្ចូលសារធាតុដែលពុំមែនជាសារធាតុចិញ្ចឹម ដូចជាចំណីបន្ថែម គឺជាវិធីសាស្ត្រដ៏សមរម្យមួយ ដើម្បីធានានូវការលូតលាស់របស់សត្វ។ សារធាតុទាំងនេះត្រូវបានផលិតនៅរោងចក្រ ត្រូវបានបែងចែក និងផ្សព្វផ្សាយពាណិជ្ជកម្មដោយក្រុមហ៊ុនផ្សេងៗ ដើម្បីលក់ដូចចំណីអាហារផ្សំ ។ សារធាតុទាំងនេះរួមមាន :
១- ឱសថ : អង់ទីប៊ីយូទិច ( antibiotics ), ឱសថប្រឆាំងនឹងជំងឺកុកស៊ីដ្យូ ( anticoccidials ), ថ្នាំសម្លាប់សត្វល្អិត ( insecticides ), ថ្នាំសម្លាប់ដង្កូវព្រូន ( vermicudes ) ។
២- កត្តាធ្វើឲ្យសត្វលូតលាស់ដូចជា សារធាតុអាសេនិច ។
៣- ការពារដោយប្រើប្រាស់ថ្នាំគីមី ដើម្បីទុកចំណីអាហារឲ្យបានយូរ ដូចជាថ្នាំប្រឆាំងនឹងអុកស៊ីតកម្ម ដើម្បីការពារជាតិខារខ្មោះ ។
៤- ថ្នាំប្រឆាំងនិងការដុះផ្សិត នៃចំណីអាហារ ដើម្បីការពារនូវការបង្កើតសារធាតុពុល ។
៥- ការពារជាតិពុលដូចជាដែកស៊ុលហ្វាត ដើម្បីបន្ថយជាតិពុលច្រើនលើសលប់ ។
៦- ជាតិពណ៌លឿង ( ផលិតផលដែលមានជាតិការ៉ុតតែន ) ដើម្បីផលិតពណ៌ស្បែក និងស៊ុតលឿង នៅពេលដែលអ្នកហូបចុកមានការពេញចិត្តជាខ្លាំង ។
ដើម្បីការពារសុខភាពមនុស្សចំពោះសារធាតុទាំងនេះ ចាំបាច់ត្រូវតែមានការឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវបំផុតពីរដ្ឋាភិបាលមុនពេលដែលគេអនុញ្ញាតឲ្យយកទៅប្រើប្រាស់សម្រាប់សត្វ។
គ- ប្រភពចំណីអាហារសំរាប់បក្សី ( sources of poultry feed )
បំណងប្រាថ្នារបស់អ្នកចិញ្ចឹមសត្វស្លាប ប្រឈមនឹងការជ្រើសរើស៣ ដែលអាចប្រព្រឹត្តទៅបាន ដើម្បីស្វែងរកចំណីអាហារឲ្យបានសមរម្យ :
ទី១- រៀបចំចំណីអាហារខ្លួនឯងដោយវត្ថុធាតុ ដែលអាចរកបាននៅក្នុងតំបន់របស់ខ្លួន ដូចជាគ្រាប់ធញ្ញជាតិ និងអាហារបន្ថែមមួយចំនួនទៀត ដែលជាចំណីអាហារធម្មជាតិ ។
ទី២- លាយចំណីអាហារដោយប្រើប្រាស់ធញ្ញជាតិ នៅក្នុងស្រុកជាមួយសារធាតុប្រូតេអ៊ីន និងបន្ថែមនូវចំណីអាហារផ្សំ ( ingredient ) នាំចូលដោយមានសារធាតុវីតាមីន និងសារធាតុរ៉េសំខាន់ៗ ។
ទី៣- ទំនាក់ទំនងជាមួយអ្នកផលិតចំណីអាហារសត្វ ដើម្បីឲ្យគេផ្តល់ចំណីអាហារដែលមានតុល្យភាពនូវសារធាតុចិញ្ចឹម គ្រប់គ្រាន់ សំរាប់ការចិញ្ចឹមបក្សីមួយបែបៗ ។
ប្រសិនបើគេអាចរកបាននូវចំណីអាហារបន្ថែម ដែលមានតំលៃថោកសមរម្យ នោះអ្នកចិញ្ចឹមបក្សីតូចតាចអាចទំនាក់ទំនងការងារបានយ៉ាងល្អជាមួយ ឈ្មួញធំៗ ។ អ្នកចិញ្ចឹមអាចពឹងពាក់បានយ៉ាងប្រសើរបំផុត ទៅលើការផ្លាស់ប្តូរទៅវិញទៅមក និងបង្កើនការទុកចិត្តជាមួយឈ្មួញលក់ចំណីសត្វ។ អ្នកផលិតចំណីអាហារសត្វអាចផលិត សារធាតិចិញ្ចឹម ដែលមានណែនាំអំពីរូបមន្តចំណីអាហារ។ ការប្រៀបធៀបផលិតផលជាមួយចំណីអាហារផ្សេងៗ គួរតែត្រូវបានលើកទឹកចិត្តដោយអ្នកចិញ្ចឹមបក្សី និងអ្នកផលិតចំណីអាហារ។ ផលិតផលត្រូវបានគេធ្វើការប្រៀបធៀបដោយការប្រើប្រាស់ ចំណីអាហារពីរ ឬច្រើនមុខ ក្នុងលក្ខខណ្ឌដូចគ្នា ។ គេចាំបាច់ត្រូវធ្វើការសាកល្បងជាច្រើនលើក ហើយធ្វើការប្រៀបធៀបតាមស្ថិតិ មុនពេលដែលសេចក្តីសន្និដ្ឋានរបស់ក្រុមហ៊ុន ត្រូវបានអះអាងថាត្រឹមត្រូវ ។
ឃ- ប្រព័ន្ធនៃការផ្តល់ចំណី ( feeding systems )
អ្នកចិញ្ចឹមមាន់បន្តិចបន្តួចដែលលែងឲ្យដើរស៊ីចំណី ជាដំបូងចង់បន្ថែមចំណីអាហារដល់សត្វរបស់ខ្លួន។ ចំណីអាហារបៃតងអាចមានដុះដាល នៅគ្រប់រដូវកាលសម្រាប់បក្សី។ មាន់, មាន់ទោ, និងសត្វស្លាបផ្សេងៗទៀត អាចដើររកស៊ីអាហារបៃតងដោយខ្លួនឯងផ្ទាល់តែម្តង។ ឬជួនកាលត្រូវបានគេកាត់ហាល ហើយស្តុកទុកសម្រាប់ផ្តល់ឲ្យមាន់ដែលចិញ្ចឹមក្នុងទ្រុង។ វាលស្មៅបៃតងគឺជាអាហារមួយដ៏ល្អបំផុត ដោយមានកំរិតប្រូតេអ៊ីន និងវីតាមីនខ្ពស់ និងជាចំណីអាហារសម្រាប់បក្សីគ្រប់ប្រភេទ។ សារសំខាន់នៃការស្តុកទឹក ( ដោយធ្វើទំបន់ទឹក, ប្រព័ន្ធធារាសាស្ត្រ ) ដើម្បីថែរក្សាអាហារវាលស្មៅបៃតង ហើយធ្វើឲ្យវាដុះលូតលាស់នៅគ្រប់រដូវ។ ស្មៅអាល់ហ្វាល់ហ្វា និងស្មៅក្នុងស្រុកទៀតជាច្រើន គឺជាដំណាំសម្រាប់ធ្វើចំណីសត្វបានយ៉ាងល្អ។ ជាធម្មតាមាន់គ្រប់អាយុ ចាំបាច់ត្រូវការចំណីអាហារដែលមានថាមពល និងសារធាតុរ៉ែ ដើម្បីបង្កើនការលូតលាស់របស់វា។ មាន់ដែលលែងឲ្យដើររកស៊ីអាចត្រូវ បានគេផ្តល់បន្ថែមនូវគ្រាប់ធញ្ញជាតិ ឬប្រេម៉ិចចំណីអាហារផ្សំ សម្រាប់មាន់ដែលផ្តល់ចំណីនៅតាមវាល មានផ្ទុកទៅដោយថាមពលវីតាមីន និងសារធាតិរ៉ែស្មើនិងចំណីអាហារលាយដែរ ។ ការផ្តល់ប្រូតេអ៊ីនបន្ថែម ត្រូវបានគេទុកមួយឡែក ប្រសិនបើមាន់ទាំងនោះប្រើប្រាស់ចំណីអាហារ ដែលមានកំរិតប្រូតេអ៊ីនខ្ពស់ ដោយស៊ីរុក្ខជាតិខ្ចីៗ ។
មាន់ត្រូវបានផ្តល់ចំណីអាហារផ្សំនូវបរិមាណតិចតួច ហើយបន្ទាប់មកចំណីអាហារដែលមានតំលៃថោក ដោយដាក់លាយបញ្ចូលគ្នាឲ្យបានច្រើន ដើម្បីឲ្យសត្វស៊ី ។ កន្ទក់អង្ករលាយជាមួយម្សៅគ្រាប់កៅស៊ូ ឬកាកសាច់ត្នោតដែលធ្វើជាអាហារបន្ថែម បានគ្រប់គ្រាន់ជាមួយនឹងកាកសំណល់ចេក និងដំឡូងមី ដែលផ្តល់ជាអាហារបញ្ចេញបញ្ចូលបន្ថែម។
ប្រសិនបើការលក់មាន់សាច់ និងមាន់ពងគ្រប់គ្រាន់នឹងល្មមទូទាត់នឹងចំណាយ អ្នកចិញ្ចឹមគួរគិតគូរផងដែរ អំពីការលាយចំណីរបស់ខ្លួន។ គុណសម្បត្តិក្នុងការប្រើប្រាស់វត្ថុធាតុផ្សំមួយចំនួនធំ នៅតាមរូបមន្តណាមួយក៏ដោយ ដែលជាហេតុធ្វើឲ្យមានតុល្យភាពនៃអាស៊ីតអាមីណេ និងមានកំរិតវីតាមីនគ្រប់គ្រាន់បានយ៉ាងល្អថែមទៀតផង។ ប្រសិនបើពុំមានសារធាតុវីតាមីន និងសារធាតុរ៉ែបន្ទាប់បន្សំលក់នៅលើទីផ្សារទេ នោះការប្រើប្រាស់វត្ថុធាតុផ្សំនៅក្នុងស្រុក តែងតែអាចឈានដល់កំរិតសមស្របបាន។ អនុផលសត្វ, អនុផលទឹកដោះ ដូចជាកាកទឹកដោះ និងកាកសំណល់ប័រ, ផលិតផលដែលបានពីរោងម៉ាស៊ីនកិនស្រូវមានដូចជា កន្ទក់ស្រូវសាឡី និងចុងអង្ករ,ផលិតផលទាំងអស់នេះអាចធ្វើជាចំណីអាហារ ដែលសំបូរទៅដោយវីតាមីនបំផុតសំរាប់ចំណីអាហារមាន់។ ជាទីបញ្ចប់ប្រសិនបើអាចរកបាន គេត្រូវទិញនូវចំណីអាហារផ្សំទាំងនោះ ។
ង- ការធានាគុណភាព ( quality assurance )
សារៈសំខាន់នៃវត្ថុធាតុផ្សំចំណីដែលគេប្រើប្រាស់ គឺសំដៅទៅលើគុណភាព ។ ពោតត្រូវបានគេចាត់ទុកថា ជាចំណីដ៏ល្អប្រសើរបំផុតសម្រាប់បក្សី ។ ទោះបីជាយ៉ាងណាក៏ដោយ ពោតខ្លះអាចដុះផ្សិតហើយអាចបណ្តាលឲ្យសត្វស្លាប់បាន ។ គុណភាពនៃចំណីអាហារត្រូវបានកំណត់ដោយលទ្ធភាពនៃការលូតលាស់ ឬការផលិតពងរបស់សត្វ ។ ចំណីអាហារណាដែលមានផ្ទុកទៅដោយមេរោគ ដែលអាចមានការប៉ះពាល់ដល់ការលូតលាស់គេជាប្រចាំ ត្រូវគិតគូរផងដែរ ។ សារធាតុទាំងនេះរួមមានរុក្ខជាតិចង្រៃ, ផ្សិតពុល, គ្រាប់រុក្ខជាតិដែលមានផ្ទុកទៅដោយសត្វល្អិតចង្រៃ ( មានផ្ទុកមេរោគ ), សារធាតុគីមីពុល, កំរិតខ្ពស់មិនធម្មតានៃសារធាតុចិញ្ចឹមនៅក្នុងចំណីអាហារ ( ដូចជាកាល់ស្យូមមានកំរិតខ្ពស់នៅក្នុងម្សៅត្រី ), និងកូនដង្កូវសត្វល្អិត ។ អ្នកទិញត្រូវប្រុងប្រយ័ត្ន ។
ច- រូបមន្តសំរាប់របបចំណីអាហារ ( formulas for feed rations )
អ្នកិចញ្ចឹមបក្សីថ្មី ត្រូវប្រឈមមុខជាមួយបញ្ហាចំណី ដែលជាលើកដំបូងគេតែងតែសួរខ្លួនឯងថា : តើខ្ញុំគប្បីប្រើរូបមន្តចំណីតាមវិធីណា ? ការបង្កើតរូបមន្តចំណីប្រកបដោយជោគជ័យ កើតមានឡើងរាប់ពាន់រូបមន្ត ដោយគ្មានចំលើយណាងាយយល់ទេ។ ចំណីអាហារផ្សំមានភាពខុសប្លែកគ្នា ទៅតាមចំណុះនៃសារធាតុចិញ្ចឹមនីមួយៗ, ខុសប្លែកគ្នាទៅតាមតំបន់និងតំលៃ ។ រូបមន្តចំណីសំរាប់មាន់ជាទូទៅ ត្រូវបានគេបែងចែកជាថ្នាក់ៗដូចជា : មាន់តូចៗដែលចាប់ផ្តើមចិញ្ចឹមជាដំបូង,មាន់ធំ, មាន់ល្មមបរិភោគ, មាន់យកពង ឬពូជមាន់បង្កាត់ ហើយការផ្សំចំណីក៏មានភាពខុសប្លែកគ្នាដែរ ដោយសារពូជមាន់ផ្សេងៗ, អាកាសធាតុ និងប្រភេទនៃបក្សីផ្សេងៗ ។ ចំពោះការចិញ្ចឹមតាមបែបឧស្សាហកម្ម គេអាចផ្លាស់ប្តូររូបមន្តចំណីជារៀងរាល់ថ្ងៃ ឬរៀងរាល់សប្តាហ៍អាស្រ័យទៅលើតំលៃ និងវត្ថុធាតុផ្សំដែលគេអាចរកបាន ។
គេចាំបាច់ត្រូវធ្វើការសិក្សាអំពីចំណីសត្វជាច្រើនឆ្នាំ ដើម្បីផ្សំចំណីអាហារដែលរួមមានវត្ថុធាតុផ្សំសំខាន់ៗ ហើយមានការប្រកួតប្រជែងតំលៃ ។ គេមានការយល់ដឹងអំពីចំណីអាហារសំរាប់បក្សី ច្រើនជាងការយល់ដឹងអំពីចំណីអាហារ សំរាប់សត្វពាហណៈផ្សេងៗ និងមនុស្ស ។ ក្រុមហ៊ុនផលិតចំណីអាហារធំៗភាគច្រើន បានជួលអ្នកដែលមានឯកទេសខាងចំណីអាហារ ដោយប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រក្នុងការលាយចំណីអាហារ ឲ្យមានតំលៃទាប ។ រូបមន្តនៃការផ្សំចំណីអាហារបែបនេះជារឿយៗ ត្រូវបានគេគិតគូរជាការសំងាត់។ យោងទៅលើរូបមន្តចំណីអាហារ (ជំពូកទី១០) និងផ្តល់នូវគំរោងនៃឧបករណ៍សំខាន់ៗ ដែលគេត្រូវការជាចាំបាច់ ។
ឆ- រូបមន្តចំណីអាហារគំរូ ( sample feed formulas )
អ្នកចិញ្ចឹមបក្សីដែលទើបនឹងចាប់ផ្តើម ប្រហែលជាចង់ចាប់ផ្តើមនូវរូបមន្តចំណីអាហារ ដែលមានភាពសាមញ្ញដូចរូបមន្តចំណីមួយ ដែលបានរៀបរាប់ដូចខាងក្រោម ។ ចំណីអាហារផ្សំត្រូវបានគេគិតជាភាគរយ ដែលអាចថ្លឹងជាគីឡូក្រាម ។ ប្រសិនបើគេចិញ្ចឹមកូនមាន់ក្នុងទ្រុង គេត្រូវដាក់ប្រេងថ្លើមត្រីឲ្យមានស្ថេរភាពចំនួន ១/២ គីឡូក្រាម ឬបន្ថែមវីតាមីនទៅក្នុងចំណីអាហារ១០០គីឡូក្រាម ។
ជ- ការលាយ និងការផ្តល់ចំណីអាហារ ( feed mixing and delivery )
ចំណីអហារត្រូវបានគេតម្រូវឲ្យផ្សំ ទៅតាមរូបមន្តរួចហើយ ការងារនៃការលាយចំណីអាហារដ៏ផ្ចិតផ្ចង់ ក៏ត្រូវចាប់ផ្តើមដែរ។ វត្ថុធាតុផ្សំខ្លះត្រូវបានគេកិនកំទេចដោយម៉ាស៊ីនបំបែក ដើម្បីផ្តល់ជាម្សៅចំណីម៉ដ្ឋសំរាប់សត្វ។ វត្ថុធាតុផ្សំច្រើនអាចត្រូវគេដាក់នៅលើកំរាលស៊ីម៉ងត៍ ហើយចំណីអាហារដែលមានគុណភាពអន់ ត្រូវគេលាយសារធាតុប្រេម៉ិច ដោយចាក់ពីលើគំនរចំណីនោះ ។ សារធាតុប្រេម៉ិចរួមមានវីតាមីន ( vitamin ), សារធាតុរ៉ែ ( minerals ), ឱសថប្រឆាំងនឹងជំងឺកុកសីដ្យូ ( anticoccidial drugs ) ត្រូវបានគេប្រើប្រាស់ក្នុងបរិមាណដ៏តិចតួច។ សារធាតុប្រេម៉ិចរបស់អ្នកអាចត្រូវបានរៀបចំ ដោយលាយបញ្ចូលវត្ថុធាតុបន្ថែមសំខាន់ៗ ជាមួយនឹងពោតចំនួន ១ទៅ៥គីឡូក្រាម ឬជាមួយនឹងវត្ថុធាតុផ្សំផ្សេងៗទៀត។ ការលាយវញ្ចូលគ្នានេះគេត្រូវត្រឡប់បង្វិលវាជាច្រើនដង នៅក្នុងប្រដាប់ដាក់ចំណីបិតជិត ( រូបភាពទី៥៩,៦០ និង៦១ ) ឬនៅក្នុងធុងប្លាស្ទិក ។ គេត្រូវចូកច្របល់គ្រប់វត្ថុធាតុផ្សំទាំងអស់ចុះឡើង ឲ្យបានច្រើនដងជាមួយនឹងប៉ែល ចបកាប់ ឬនៅក្នុងធុងលាយចំណីអាហារ ។ នៅពេលដែលការចិញ្ចឹមតាមទ្រុងទ្រាយធំ មានការរីកចំរើន នោះការលាយចំណីនូវបរិមាណដ៏ច្រើន ត្រូវការចាំបាច់នូវម៉ាស៊ីន លាយដោយគ្រឿងបន្ថយមេកានិច ។ ប្រដាប់រវៃដោយដៃ ឬប្រើដោយចរន្តអគ្គិសនីអាចបង្វិលចំណីជាច្រើននាទី ដើម្បីលាយឲ្យបានសព្វល្អ ។
តាមធម្មតាគេត្រូវផ្តល់ចំណីអាហារឲ្យសត្វ នូវអាហារម៉ដ្ឋហើយស្ងួតល្អ ។ ប្រដាប់កិនចំណីកាន់តែទំនើបដោយប្រើប្រាស់ម៉ាស៊ីនកំដៅ និងម៉ាស៊ីនសម្រាប់សូនជាគ្រាប់ ដើម្បីឲ្យផលិតចេញជាគ្រាប់តូចៗ ដែលធ្វើឲ្យសត្វរីកធំធាត់លឿន និងបង្កើនប្រសិទ្ធភាពចំណី ។ ទោះបីជាអាហារផ្សំមួយចំនួនអាចទុកបានរយៈពេល១ខែឬ២ខែក៏ដោយ ក៏ល្បឿន នៃការខូចចំណីនេះប្រែប្រួលទៅ តាមគ្រឿងផ្សំផ្សេងៗ និង ក៏អាស្រ័យទៅតាមបរិស្ថានស្តុកទុកផងដែរ។ ក្នុងលក្ខខណ្ឌអាកាស ធាតុក្តៅ វត្ថុធាតុផ្សំអាចទុកបានយូរបំផុត ក្នុងរយៈពេលមួយអាទិត្យ។
អ្នកចិញ្ចឹមសត្វស្លាបជាច្រើនធ្វើការទុកចិត្តទៅលើអ្នកផលិតចំណី ក្នុងការទិញនិងប្រមូលយកវត្ថុធាតុផ្សំ។ ឧបករណ៍តាមលក្ខណៈបច្ចេកទេសធន់ធ្ងន់ គឺធ្វើឡើងដើម្បីលាយនិងច្រកក្នុងការ៉ុង។ ប្រព័ន្ធនៃការដឹកជញ្ជូនមានច្រើន អាចជួយបន្ថយនូវការចំណាយ និងកំលាំងពលកម្ម ប្រសិនបើមានការស្តុកទុកក្នុងឃ្លាំង និងមានផ្លូវដឹកជញ្ជូនល្អ។ ជាអកុសលអ្នកចិញ្ចឹមសត្វមានការខកចិត្ត នៅពេលដែលអ្នកផលិតចំណី មិនផលិតតាមលក្ខណៈរូបមន្តចំណីត្រឹមត្រូវ។ ការបាត់បង់កិត្តិស័ព្ទរបស់អ្នកផលិតចំណី គឺជាបញ្ហាដែលត្រូវតែត្រួតពិនិត្យឲ្យបានល្អប្រសើរ លើចំណីអាហារផ្សំ ជួនកាលគេធ្វើការត្រួតពិនិត្យ នៅក្នុងរោងម៉ាស៊ីនកិនចំណីតែម្តង។
ក្នុងករណីដែលអ្នកលក់ចំណីផ្សំ ផ្តល់ជំនួយជាច្រើនក្នុងការដឹកជញ្ជូនចំណីផ្សំ ដល់ទ្រុងចិញ្ចឹមសត្វ អ្នកទិញត្រូវមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ ណាដែលខូចគុណភាព។ តាមធម្មតាការដាក់ចំណី គេមិនដែលដាក់ឲ្យលើសជាងពាក់កណ្តាលស្នូកទេ ។
របបអាហារគំរូសំរាប់មាន់យកពង ឬមាន់យកសាច់ផងនិងយកពងផង
| ||||
|
អាយុគិតជាសប្តាហ៍
|
|
| |
វត្ថុធាតុផ្សំ
|
១-៨
|
១-៨
|
៩-២០
|
២០+
|
|
……………………..ភាគរយ……………………………..
| |||
គ្រាប់ធញ្ញជាតិកិនម៉ដ្ឋ ឬគ្រើម
|
៤៩,៥
|
២៩,៥
|
៤៩,៥
|
២១,៥
|
អនុផលរោងម៉ាស៊ីនកិនគ្រាប់ធញ្ញជាតិ
|
២០,០
|
២០,០
|
-
|
២៥,០
|
កន្ទក់ស្រូវសាឡី និងកន្ទក់អង្ករ
|
-
|
១៥,០
|
៣០,០
|
១៥,០
|
កាកសណ្តែកសៀង ឬកាកគ្រាប់សាកជាតិ
|
១០,០
|
-
|
៥,០
|
១៥,០
|
ម្សៅសាច់, ម្សៅត្រី, កំទេចកំទីសត្វស្លាប
|
១០,០
|
១០,០
|
១០,០
|
១០,០
|
អាល់ហ្វាល់ហ្វា ឬស្មៅស្ងួតផ្សេងទៀត
|
៥,០
|
៥,០
|
-
|
៥,០
|
ម្សៅសណ្តែកដី, ល្ង និងគ្រាប់កប្បាស
|
-
|
១៥,០
|
-
|
-
|
កាកសំណល់រោងចក្រស្រាបៀរ ឬទឹកដោះគោស្ងួត
|
៣,០
|
៣,០
|
៥,០
|
–
|
ម្សៅឆ្អឹងចំហុយ ឬចំណីដែលមានជាតិផូស្វាត
|
-
|
២,០
|
-
|
៣,០
|
អំបិល
|
០,៥
|
០,៥
|
០,៥
|
០,៥
|
សរុប
|
១០០
|
១០០
|
១០០
|
១០០
|
របបអាហារគំរូសំរាប់ផលិតកម្មមាន់យកសាច់
|
អាយុគិតជាសប្តាហ៍
| ||
វត្ថុធាតុផ្សំ
|
១-៣
|
៣-១០
|
សប្តាហ៍ចុងក្រោយ
|
……………………..ភាគរយ……………………….
| |||
គ្រាប់ធញ្ញជាតិកិនម៉ដ្ឋ ឬគ្រើម
|
៥៨,៦៥
|
៦៣,១៥
|
៦៨,២០
|
ម្សៅសណ្តែកសៀង ឬគ្រាប់សាកជាតិ
|
៣១,០០
|
២២,៥០
|
១៦,៥០
|
ម្សៅពោតមានជាតិស្អិត ៦៥%
|
៣,០០
|
៤,០០
| |
ម្សៅសាច់, ម្សៅត្រី, កំទេចកំទីសត្វស្លាប
|
៥,០
|
៥,០
|
៥,០
|
ខ្លាញ់
|
៣,០០
|
៤,០០
|
៤,០០
|
សំបកខ្ចង ឬថ្មកំបោរស្អិតៗ
|
០,៦៥
|
០,៦៥
|
០,៦៥
|
ចំណីដែលមានជាតិផូស្វាត
|
១,២៥
|
១,២៥
|
១,២៥
|
អំបិល
|
០,២៥
|
០,២៥
|
០,២៥
|
សារធាតុមេធ្យូនីន ( methionine )
|
០,១៥
|
០,១៥
|
០,១០
|
សារធាតុរ៉ែបន្ទាប់បន្សំ និងប្រេម៉ិចវីតាមីន
|
០,០៥
|
០,០៥
|
០,០៥
|
សរុប
|
១០០
|
១០០
|
១០០
|
របបអាហារគំរូសំរាប់មាន់យកពងនៅក្នុងប្រទេសេរីឡាំងកា
| |||
|
អាយុគិតជាសប្តាហ៍
| ||
វត្ថុធាតុផ្សំ
|
០-៨
|
៨-១៨
|
មាន់យកពង
|
|
…………….ភាគរយ……………….
| ||
Tambagalla ( sorghum )
|
២៣,៩៥
|
៤៤,៥
|
៤១,៥
|
កន្ទក់អង្ករ
|
៧,០
|
២៣,០
|
១៩,5
|
ម្សៅត្រី
|
១០,០
|
១២,០
|
៨,៥
|
កាកដូង
|
២៥,០
|
២០,០
|
១៨,៥
|
កាកល្ង ( Sesamum indicum )
|
១២,០
|
-
|
២,០
|
សំបកខ្ចៅខ្យង
|
-
|
-
|
៦,៥
|
អំបិល
|
០,៥
|
០,៥
|
០,៥
|
សារធាតុមេធ្យូនីន ( methionine )
|
០,១៥
|
០,១៥
|
០,១០
|
សារធាតុរ៉ែបន្ទាប់បន្សំ និងប្រេម៉ិចវីតាមីន
|
០,០៥
|
០,០៥
|
០,០៥
|
សរុប
|
១០០
|
១០០
|
១០០
|
បន្ថែមក្នុងចំណី ១០០គីឡូក្រាមនូវ :
| |||
Potassium iodide (g)
|
០,១៤៥
|
០,១៤៥
|
០,១៤៥
|
Choline Chloride (21.7%) (g)
|
៥៥៥
|
៥៣០
|
៥៤០
|
របបអាហារគំរូសំរាប់មាន់យកពងនៅក្នុងប្រទេសសាយអ៊ិ ( ZAIRE )
| ||||
|
អាយុគិតជាសប្តាហ៍
|
| ||
ចំណីអាហារផ្សំ
|
១-៨
|
៨-២៤
|
២៤ឡើង
|
Concentrate*
|
|
…………………ភាគរយ………………………
| |||
ពោតកិន
|
៣៣,០
|
៤០,០
|
៤០,០
|
២០,០
|
Millet, កិន
|
២២,០
|
១៥,០
|
២០,០
|
១៨,០
|
អង្ករកិន
|
១១,០
|
-
|
-
|
–
|
ស្រូវកិន
|
-
|
១០,០
|
១០,០
|
១០,០
|
ម្សៅត្រី
|
៧,៥
|
៧,០
|
៣០,០
|
៤,០
|
ម្សៅសាច់
|
-
|
-
|
៣,០
|
៥,០
|
ម្សៅទឹកដោះគោ
|
៥,០
|
៦,០
|
-
|
–
|
ម្សៅដំបែរស្ងួត
|
៣,០
|
១,០
|
១,០
|
–
|
ម្សៅកាកសណ្តែកដី
|
៩,០
|
១២,៥
|
១២,០
|
២៥,០
|
ម្សៅអាល់ហ្វាល់ហ្វា
|
៧,៥
|
៥,០
|
៧,០
|
១២,០
|
ឌីកាល់ស្យូមផូស្វាត
|
០,៥
|
១,០
|
០,៥
|
២,០
|
សំបកខ្ចៅខ្យង
|
១,០
|
២,០
|
៣,០
|
៣,០
|
អំបិល
|
០,៥
|
០,៥
|
០,៥
|
១,០
|
សរុប
|
១០០
|
១០០
|
១០០
|
១០០
|
របបអាហារគំរូសំរាប់មាន់យកពងនៅក្នុងប្រទេសអ៊ុយរ៉ាហ្គាយ ( URUGUAY )
| ||
ចំណីអាហារផ្សំ
|
មាន់ពង
|
កូនមាន់
|
|
……………ភាករយ………….
| |
ពោតកិន
|
៤០,០
|
៤០,០
|
ស្រូវសាឡីកិនរួច
|
៥,០
|
២០,០
|
Sorghum
|
៣,០
|
–
|
ស្រូវ barley កិន
|
២០,០
|
១៦,០
|
កន្ទក់
|
១០,០
|
–
|
ម្សៅសាច់
|
៧,០
|
១៥,០
|
កាកគ្រាប់ឈួករ័ត្ន
|
១០,០
|
៧,០
|
សំបកខ្ចៅខ្យង
|
៤,០
|
១,០
|
អំបិល
|
១,០
|
០,៥
|
សរុប
|
១០០
|
១០០
|
កម្មវិធីសុខភាពសត្វស្លាប ( Poultry Health Programs )
ក- ការការពារប្រសើរជាងការព្យាបាល ( Prevention versus treatment )
ការការពារគឺជាគន្លឹះ នៃការទប់ស្កាត់ជំងឺទាំងឡាយរបស់បក្សី ។ ជាដំបូងអ្នកចិញ្ចឹមសត្វប្រហែលជាគិតអំពីថ្នាំព្យាបាលមុនគេ ក្នុងករណីដែលមានផ្ទុះជំងឺឡើង។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការព្យាបាល គេបានរិះរកមធ្យោបាយ ព្យាបាលជំងឺដូចជំងឺមនុស្សដែរ ដោយចាប់ផ្តើមព្យាបាលជំងឺស្មានៗ។ យើងត្រូវចងចាំថា :
១- ថ្នាំមានតំលៃថ្លៃ
២- ការព្យាបាលមានការទាក់ទងទៅនឹងហ្វូងសត្វទាំងមូលតែម្តង
៣- ការចាប់សត្វមួយៗ ចាំបាច់ត្រូវចំណាយកំលាំងពលកម្មច្រើន ប្រសិនបើការព្យាបាលត្រូវបានគេធ្វើឡើង តាមរយៈការផ្តល់តាមមាត់ និងការចាក់ ។
៤- ប្រសិនបើផ្តល់តាមរយៈការផ្តល់ចំណីអាហារ ឬទឹក គេចាំបាច់ត្រូវការនូវឧបករណ៍ពិសេសសំរាប់លាយ ។
៥- ជាទូទៅការប្រើប្រាស់ថ្នាំពិសេសៗ ប្រកបដោយជោគជ័យបាន លុះណាតែគេបានធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ជាមុនសិន ។
៦- ជាទូទៅជំងឺកើតមានឡើង មានរយៈពេលយូរ មុននឹងត្រូវបានគេធ្វើការព្យាបាល ។
៧- ការប្រើប្រាស់ថ្នាំអង់ទី ប៊ីយូទិច ដោយមិនជ្រើសរើសឲ្យបានត្រឹមត្រូវ វាអាចបណ្តាលឲ្យពពួកបាក់តេរី បង្កើតភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង ។
ជាទូទៅការការពារអាចសំរេចបានយ៉ាងល្អប្រសើរដោយ :
១- ការចាក់ថ្នាំការពារប្រឆាំងនឹងជំងឺពិសេសដូចជា Newcastle, អុតបក្សី ( fowl pox ) ។
២- ធ្វើតេស្តិ៍ឈាមមេមាន់ ពូជ ដើម្បីលប់បំបាត់មេមាន់ណា ដែលមានផ្ទុកមេរោគមួយចំនួន ដូចជាមានជំងឺរាគស ( Pullorum ) និងជំងឺប្រដាប់ដង្ហើមរ៉ាំរ៉ៃ ( chronic respiratory disease ) ។ គេត្រូវទិញកូនមាន់តែពីមេណា ដែលបានធ្វើការពិនិត្យឈាមដោយគ្មានមេរោគរាគស និងគ្មានជំងឺmycoplasma ។
៣- ការផ្តល់ចំណីអាហារដែលមានតុល្យភាព នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជាវីតាមីន,សារធាតុរ៉ែ, អាស៊ីតអាមីណេ និងថាមពល ដើម្បីការពារជំងឺកង្វះសារធាតុចិញ្ចឹម ។
៤- កំរិតចំណីដែលត្រូវលាយ ឲ្យមាន់សាច់ ត្រូវដាក់ថ្នាំការពារប្រឆាំងនិងជំងឺកុកស៊ីដ្យូ (coccidiosis ) បើអាចរកបានគេគួរផ្តល់ឲ្យមាន់ដែលចិញ្ចឹម២ខែដំបូង ដើម្បីការពារការខាតបង់ ដោយសារជំងឺកុកស៊ីដ្យូ ។ ចំណីខ្លះដែលលាយថ្នាំប្រឆាំងជំងឺកុកស៊ីដ្យូកំរិតខ្ពស់ សំរាប់មាន់ពូជ ឬមាន់ពងអាចការពារបាន ចំពោះការប៉ះពាល់នឹងអូអូស៊ីស និងថាមពល ដើម្បីការពារជំងឺកង្វះសារធាតុចិញ្ចឹម ។
៥- គោលការណ៍អនាម័យដែលត្រូវអនុវត្តន៍មាន :
ក- មិនត្រូវយកមាន់ចាស់ៗ ចូលក្នុងហ្វូងមាន់ក្មេងឡើយ
ខ- ហាមភ្ញៀវ ( រួមទាំងអ្នកជិតខាង ), បក្សីព្រៃ, សត្វកកេរ, ជាពិសេសអ្នកចិញ្ចឹមមាន់នៅកន្លែងផ្សេង ចូលទៅក្នុងទ្រុងចិញ្ចឹមមាន់ ។
- បន្ទាប់ពីការចូលមើលទ្រុងមាន់ អ្នកផ្សេង ពេលត្រឡប់មកវិញត្រូវសំអាតខ្លួនប្រាណ, ផ្លាស់ប្តូរសំលៀកបំពាក់, និងស្បែកជើងមុនចូលទៅក្នុងទ្រុងរបស់ខ្លួន ។
ឃ- ត្រូវយកចេញនូវក្រដាសឡាំងក្រខ្វក់, សំឡីជូតស៊ុត, បាវចំណី និងវត្ថុណាដែលក្រខ្វក់ផ្សេងៗទៀត ចេញពីទ្រុងចិញ្ចឹម ។
ង- បង្កើតបែបបទ ” ចូលទាំងអស់-ចេញទាំងអស់ ( all in-all out ) ” ដើម្បីធ្វើឲ្យមានកន្លែងដាក់សត្វ ទៅតាមអាយុផ្សេងៗគ្នា ដោយដាក់មាន់ណាដែលមានអាយុស្មើគ្នា ឲ្យនៅជាមួយគ្នា ។
– មុននឹងនាំហ្វូងមាន់ថ្មីចូល ត្រូវធ្វើអនាម័យទ្រុង ដែលធ្លាប់បានប្រើឲ្យបានស្អាតល្អមុនរយៈពេល២អាទិត្យយ៉ាងតិច ។ ទ្រុងត្រូវដាក់ហាលនឹងពន្លឺព្រះអាទិត្យ ដើម្បីសំលាប់មេរោគ ។
– បើមានសត្វងាប់ត្រូវនាំយកចេញជាប្រញាប់ ដោយយកទៅដុតចោល ឬកប់ឲ្យជ្រៅ ។ វាគឺជាវិធីសាស្ត្រដ៏ល្អ ក្នុងការធ្វើជីកំប៉ុស្ត ប្រសិនបើក្នុងករណីហ្វូងមាន់ដ៏ច្រើននេះ ត្រូវបានគេរំលាយចោល ។
ខ- ចំណាត់ថ្នាក់នៃជំងឺមាន់ ( Classification of diseases of chickens )
ជំងឺមាន់ត្រូវបានបែងចែកជាថ្នាក់ៗ ចំនួន៧ផ្សេងៗគ្នា ដូចជា :
១- ពពួកបាក់តេរី : មានជំងឺអាសន្នរោគបក្សី ( fowl cholera ), ជំងឺផ្តាសាយ ( coryza ), គ្រុនពោះវៀន ( fowl typhoid ), មីកូប្លាស្មា ( mycoplasma ), ជំងឺរាគស ( Pullorum )
២- ពពួកវីរុស : មានអុតបក្សី ( fowl pox ), ញ៉ូវកាស ( Newcastle ), ជំងឺរលាកទងសួត (infectious bronchitis )
៣- ប៉ារ៉ាស៊ីតខាងក្នុង : មានព្រូនសំប៉ែត ( tapeworms ), ព្រូនមូល ( round worms )
៤- ប៉ារ៉ាស៊ីតខាងក្រៅ : មានចៃ ( lice ), ស្រមើល ( mites ), ដង្កែ ( ticks ),
៥- ពពួកប្រូតូសូអែរ : មានជំងឺកុកស៊ីដ្យូ ( coccidia ), ជំងឺ blackhead
៦- ពពួកផ្សិត : មានជំងឺឆ្លងបណ្តាលមកពីផ្សិត និងជាតិពុលមួយចំនួន ដោយសារផ្សិត (fungus infection and toxins produced by moulds ).
៧- កង្វះសារធាតុចិញ្ចឹម : ជំងឺក្រិស ( rickets ), សូមមើលជំពូកទី៦
Subscribe to:
Posts (Atom)