ស្រ្តីម្នាក់ត្រូវបានគេសង្ស័យថាប្ដីជាអ្នកសម្លាប់ ក្រោយឈ្លោះគ្នា
Posted by
Unknown
រតនៈគីរី
ស្ដ្រីម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី នៅម៉ោង ១១៖៣០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ ដែលសាច់ញាតិអះអាងថា ប្ដីរបស់នាងជាអ្នកសម្លាប់ ក្រោយពីឈ្លោះប្រកែកគ្នា ។ ស្ដ្រីរងគ្រោះ ឈ្មោះ ធី លាងមួយ អាយុ២១ឆ្នាំ មានមុខរបរជាអ្នកលក់ត្រី និងប្ដីមានឈ្មោះ វី ឆៃវ៉ាត អាយុ២៥ឆ្នាំ មានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំដោយព្រះរាជអាជ្ញា បានចុះទៅធ្វើកោសល្យវិច័យ លើសពស្ដ្រីរងគ្រោះមករកមូលហេតុនៃការស្លាប់ ថាតើបណ្ដាលមកពីស្នាដៃរបស់ប្ដី ឬមួយយ៉ាងណានោះ នៅក្នុងបន្ទប់ កន្លែងដែលស្ដ្រីរងគ្រោះដេកស្លាប់ គេសង្កេតឃើញមានគ្រាប់ថ្នាំ ប៉ុន្ដែនៅលើរាងកាយ មិនមានស្នាមរយះ ឬ ឈាមនោះឡើយ ៕