ភ្លៀងលាយព្យុះរលំបង្គោលភ្លើងសង្កត់ឡានច្រើនគ្រឿងនៅថៃ
Posted by
Unknown
កាលពីថ្ងៃចន្ទម្សិលមិញ រាជធានីភ្នំពេញបានរងភ្លៀងមួយមេធំទាំងព្រឹកព្រលឹម ធ្វើឲ្យគ្រប់គ្នាពិបាកចេញទៅបំពេញការងារ ឬបន្តការសិក្សាជាដើម ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីជាដុំកំភួនឡើយ។ ចំណែកឯប្រទេសថៃវិញ បែរជាមានភ្លៀងធ្លាក់នាពេលរសៀល អមដោយខ្យល់ព្យុះកន្ត្រាក់ផង ធ្វើឲ្យរលំបង្គោលភ្លើងសង្កត់រថយន្តខូចខាតអស់ជាច្រើនគ្រឿង។
បើតាមការចុះផ្សាយលើសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ខ្យល់ព្យុះព្រមទាំងភ្លៀងធ្លាក់យ៉ាងជោកជាំ ចាប់ផ្ដើមវាយប្រហារប្រទេសថៃនៅវេលាម៉ោង ៣រសៀល កាលពីថ្ងៃចន្ទម្សិលមិញ។ ហេតុការណ៍ដ៏អាក្រក់នេះ បណ្ដាលឲ្យបង្គោលភ្លើង ១៤ដើមរលំ សង្កត់លើឡានខូចខាតអស់ ២២គ្រឿង នៅតាមបណ្ដោយផ្លូវ Sarasin។ ក្រៅពីនេះ ដើមឈើមួយចំនួនបានដួលរលំកាត់ផ្លូវ ធ្វើឲ្យស្ទះចរាចរណ៍ផងដែរ។ យ៉ាងណាក្ដី ប្រភពមិនបានបញ្ជាក់ពីចំនួនអ្នករងគ្រោះក្នុងហេតុការណ៍នេះទេ។
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ bangkokpost