Asusយកស្រីស្អាតមកអួត អមZenfone2
Posted by
Unknown
ក្រុមហ៊ុន ASUS នៅថ្ងៃអង្គារ ទី២១ ខែមេសានេះ បានបង្ហាញទូរសព្ទវៃឆ្លាត សេរីថ្មីមួយមានឈ្មោះថា ZenFone 2 នៅព្រឹត្តិការណ៍មួយ ក្នុងទីក្រុងចាកាតាប្រទេសឥណ្ឌូណេស៊ី ហើយនាយកប្រតិបត្តិ លោក Jerry Shen បានប្រកាសថា Smartphone នេះនឹងមានលក់ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ZenFone 2 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ ៥,៥ អ៊ីង បច្ចេកវិទ្យា IPS កម្រិត Resolution 1920×1080 Full HD និងកញ្ចក់ប្រភេទ Corning Gorilla Glass 3 ដែលភ្ជាប់ដោយថ្នាំការពារឆ្កូត Olephobic កម្រាស់ 20nm ធន់នឹងការឆ្កូតខ្ពស់ ហើយថែមទាំងអាចចុចដោយស្រោមដៃមានល្បឿនលឿនដល់ ០,០៦វិនាទី។
Smartphone របស់ក្រុមហ៊ុន ASUS មួយនេះគឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop និង ZenUI 2.0 ។ ZenFone 2 មាន CPU 64-bit Intel Atom Quad Core (មានទាំងប្រភេទល្បឿន Z3580 2.3GHz ឬ Z35601.8GHz) ទំហំ RAM 4GB 64-bit dual-channel និង GPU ប្រភេទ PowerVR Series 6។